អំពីយើង

ប្រវត្តិរបស់ហេលស៍ថាម

ហេលស៍ថាម ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០១២ ដោយចាប់ផ្តើមជាទស្សនាវដ្តីសុខភាពតែមួយគត់ក្នុងប្រទេសកម្ពុជា។ ដោយមានការទទួលស្គាល់ពីគុណភាពនៃអត្ថបទដែលបានរៀបរៀងដោយក្រុមការងារហេលស៍ថាម សហការជាមួយអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលកំពូលៗនៅកម្ពុជា ហេលស៍ថាមបានបន្តបេសកកម្មរបស់ខ្លួនដោយបង្កើតសេវាកម្មណាត់ជួបជាមួយវេជ្ជបណ្ឌិតតាមរយៈអនឡាញដែលមានឈ្មោះថា Healthogo នៅខែកក្កដា ឆ្នាំ ២០១៦ ហើយទទួលបានពានរង្វាន់លេខ ១ ក្នុងការប្រកួតផែនការអាជីវកម្មថ្នាក់តំបន់ដែលរៀបចំដោយ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ-ជប៉ុន JICA។ ខែមករា ឆ្នាំ២០១៧ ហេលស៍ថាមបានបង្កើតជា«សហគមន៍ហេលស៍ថាម» ដែលមានសមាជិកជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងអាជីវកម្មក្នុងវិស័យនេះ។ ខែមិថុនា ឆ្នាំ២០១៧ ហេលស៍ថាមទទួលពានរង្វាន់លេខ ១ បន្ថែមទៀតក្នុងការប្រកួតផែនការអាជីវកម្មថ្នាក់ជាតិដែលរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC សម្រាប់គម្រោងអាជីវកម្មសម្រាប់ដោះស្រាយពាណិជ្ជកម្មក្នុងវិស័យសុខាភិបាល ដែលមានឈ្មោះថា Pharmily។ នាពេលថ្មីៗនេះ ក្នុងខែ មករា ឆ្នាំ២០១៨ ហេលស៍ថាម ក៏ទទួលបានពានរង្វាន់មួយទៀតគឺ Brand Leadership Award នៅប្រទេសថៃផងដែរ។

ទស្សនវិស័យ

ហេលស៍ថាមជឿថា "មនុស្សគ្រប់រូបត្រូវទទួលបានព័ត៌មានសុខភាពគ្រប់គ្រាន់ ទទួលបានការថែទាំសុខភាព និងទទួលបានសុខភាពល្អ"

ចក្ខុវិស័យ

សាធារណជន អ្នកជំងឺ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងភាគីទាំងអស់ក្នុងវិស័យសុខាភិបាលចូលរួមសហការគ្នាដើម្បីកសាងពិភពលោកដែលមានសុខភាពប្រសើរជាងមុន និងរីករាយជាងមុន។

បេសកកម្ម

ធ្វើឲ្យប្រជាជនគ្រប់រូបមានសុខភាពល្អ និងសប្បាយរីករាយ ដោយការបង្កើតមជ្ឈមណ្ឌលសម្រាប់ប្រជាជនគ្រប់រូបសម្រាប់ស្វែងរកព័ត៌មាន និងចំណេះដឹងសុខភាព ទទួលបានការថែទាំសុខភាពសមរម្យ និងអនុវត្តរបៀបរស់នៅដែលជំនួយដល់សុខភាព។

លើកទឹកចិត្ត និងជម្រុញឲ្យអាជីវកម្មដែលពាក់ព័ន្ធនឹងសុខភាពប្រជាជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ឲ្យផ្តល់គុណភាពប្រសើរជាងមុន មានទំនួលខុសត្រូវក្នុងសង្គម និងចូលរួមសកម្មភាពលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការអប់រំ ការជួយពង្រឹងអាជីវកម្ម​ និងបង្កើនចំណូលរបស់ពួកគាត់។

តើយើងធ្វើអ្វី?

១ ទស្សនាវដ្តីសុខភាព ហេលស៍ថាម ប្រូ៖​ ជាទស្សនាវដ្តីសុខភាពឈានមុខគេនៅកម្ពុជាដែលមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធដូចជា និស្សិតសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងស្ថាប័នសុខាភិបាលឯកជន និងរដ្ឋ។ ទស្សនាវដ្តី ហេលស៍ថាម ប្រូ ត្រូវបានចែកចាយពាសពេញផ្ទៃប្រទេសតាមរយៈ ឱសថស្ថាន គ្លីនិក មន្ទីរពេទ្យ និងទីរង់ចាំផ្សេងៗ។

២ កម្មវិធីទូរស័ព្ទ Healthogo (ហេលស៍ អូ ហ្គូ)៖ ជាកម្មវិធីទូរស័ព្ទសម្រាប់ប្រើប្រាស់រួមក្នុងគោលដៅបង្កភាពងាយស្រួលសម្រាប់សាធារណជនក្នុងការសម្រេចចិត្តនានាទាក់ទងនឹងសុខភាព និងសម្រាប់គ្រប់ភាគីក្នុងវិស័យសុខាភិបាលសម្រាប់ប្រើប្រាស់។

Healthogo ជាកន្លែងសម្រាប់
_ ចែករំលែកចំណេះដឹង និងព័ត៌មានទាក់ទិននឹងសុខភាព
_ ពិភាក្សាអំពីអាការៈផ្សេងៗ
_ តភ្ជាប់ពីអ្នកជំងឺទៅកាន់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលសម្រាប់ការប្រឹក្សា
_ ធ្វើការណាត់ជួប ឬសំណូមពរឲ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលមកពិនិត្យ
_ បញ្ជាទិញផលិតផលសុខភាព ឬឱសថ
_ ផ្ទុកប្រវត្តិសុខភាពសម្រាប់ការតាមដាន
_ ផ្សារភ្ជាប់សារសាធារណជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលជាប្រចាំ។

ទាញយកកម្មវិធីតាមរយៈ ៖

iOS: https://goo.gl/eWcxcu

Android: https://goo.gl/3Aoqmi

៣ ប្រព័ន្ធ Pharmily ៖ ជាប្រព័ន្ធឌីជីថលក្នុងគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការផ្ទៃក្នុង និងភ្ជាប់អាជីវកម្មទាំងអស់ក្នុងវិស័យសុខាភិបាល។

តើគ្រួសារហេលស៍ថាមជានរណា?

គ្រួសារ ហេលស៍ថាម មានសមាជិកសុទ្ធសឹងជាថ្នាលយុវជន យុវតីដែលពោរពេញដោយការតាំងចិត្តក្នុងការផ្តល់ជូនសេវាកម្មដែលល្អឥតខ្ចោះ ដើម្បីជាបង្អែកសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈលើបញ្ហាសុខភាព។ សមាជិក ហេលស៍ថាម មានដូចជា ឱសថការី វេជ្ជបណ្ឌិត ក្រុមបច្ចេកទេសបច្ចេកវិទ្យា អ្នករចនា ផ្នែកទីផ្សារ និងទំនាក់ទំនង ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹង​ពីបណ្តាក្រសួង ស្ថាប័នជាតិ ស្ថាប័នឯកជន អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលជាច្រើនជំនាន់ និងអាជីវកម្មទាក់ទងនឹងសុខភាពផងដែរ។