ក្រសួងសុខាភិបាលស្នើសុំទប់ស្កាត់ការផ្សាយបំផ្លើសគុណភាពផលិតផលលើប្រព័ន្ធផ្សព្វផ្សាយនានា..

()
359
ដោយ : Clinic Community

យោងតាមលិខិតលេខ ៦៥៩ អបស/ ឱអបស ចេញកាលពីថ្ងៃទី ០៩ ខែសីហា  ឆ្នាំ២០១៧ ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលគោរពជូន ឯកឧត្តមលោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន អំពីសំណើសុំជួយមានវិធានការទប់ស្កាត់ការបកស្រាយបំផ្លើសពាក់ព័ន្ធការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផល ឱសថ គ្រឿងសម្អាង និង ចំណីអាហារ  តាមគ្រប់មធ្យាបាយទោះមានច្បាស់អនុញ្ញត ឬគ្មានច្បាប់អនុញ្ញតពីក្រសួងសុខាភិបាលក៏ដោយ ក៏នៅតាមប៉ុស្ត៍ទូរទស្សន៍ និងប៉ុស្ត៍វិទ្យុមួយចំនួនបកស្រាយខ្លឹមសារ និងអត្ថន័យនៃការផ្សាយផលិតផលទាក់ទងនឹងវិស័យសុខាភិបាល មានការបំផ្លើស និងច្នៃពាក្យពេចន៍ជំរុញឲ្យប្រជាជនមានជំនឿលើការប្រើប្រាស់ ដើម្បីកេងចំណេញផលប្រយោជន៍រៀងៗខ្លួនដោយមិនគិតពីសុខភាព និងការខាតបង់ថវិការបស់ប្រជាជន នឹងមានលក្ខណៈខុសឆ្គងពីក្រមសីលធម៌វិជ្ជាជីវៈ។ 
 
គួរបញ្ជាក់ផងដែរថា ការធ្វើការផ្សព្វផ្សាយបំផ្លើសទៅលើពាណិជកម្មផលិតផល ឱសថ គ្រឿងសម្អាង និង ចំណីអាហារ ទាំងនោះនឹងនាំឲ្យខាតបងប្រាក់កាស ព្រមទាំងបង្កគ្រោះថ្នាក់ដល់សុខភាព ហើយឈានដល់ការស្លាប់បាត់បង់ជិវិត អ្នកប្រើប្រាស់នោះផងដែរ។
 
ក្រសួងសុខាភិបាលសង្ឃឹមថា ឯកឧត្តមលោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន នឹងមានវិធានការយ៉ាងតឹងរឹងបំផុតចំពោះប៉ុស្ត៍ទូរទស្សន៍ និងប៉ុស្ត៍វិទ្យុមួយចំនួនណាដែលបានផ្សព្វផ្សាយដោយមិនគោរពតាមគោលការណ៍ណែនាំ និងក្រមសីលធម៌វិជ្ជាជីវៈដោយក្តីអនុគ្រោះ ៕

(ខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសមាននៅក្នុងរូបភាពខាងលើ)

ប្រភព ៖ ក្រសួងសុខាភិបាលកម្ពុជា

 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧