[សប្តាហ៍ទី៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

()
107
ដោយ : Editor

 បន្ទាប់ពីចាប់ផ្តើមចង្វាក់បេះដូងនៅសប្តាហ៍ទី៤ តើទារកនឹងមានការលូតលាស់យ៉ាងដូចម្តេចខ្លះទៀតនៅក្នុងសប្តាហ៍បន្ទាប់ទៀត? ចំពោះមាតាវិញ តើនឹងមានបម្រែបម្រួលអ្វីខ្លះនៅលើសុខភាពរាងកាយ និងផ្លូវអារម្មណ៍របស់គាត់? តាមដានអានជាមួយគ្នា....

សប្ដាហ៏ទី៥ ៖ ដំណើរវដ្ដរដូវរបស់អ្នកមានការយឺតយ៉ាវធ្វើឲ្យអ្នកមានអារម្មណ៏ថាចម្លែកក្នុងចិត្ត។ ជាការពិត អ្នកចាប់ផ្ដើមដឹងពីការផ្លាស់ប្ដូរក្នុងរាងកាយ របស់អ្នកដែលអាចស្មានជាបឋមបានថា អ្នកកំពុងមានផ្ទៃពោះ។ កម្រិតនៃការរំលាយអាហារ​ ការដកដង្ហើម និងចង្វាក់បេះដូងចាប់ផ្ដើមកើតឡើង។ 
 
សាច់ដុំនឹងសរសៃស្បូនរបស់អ្នកចាប់ផ្ដើមឡើងក្រាស់ និងវែង ចំណែកសុដន់ក្លាយទៅជាទន់​នឹងមានរំញោចច្រើន ។ ស្របពេលជាមួយគ្នានេះដែរ ការផលិតអ័រម៉ូន Progesteroneមានការកើនឡើង ដើម្បីជួយក្នុងការពង្រឹងាបនិងបន្ថយសម្ពាធឈាម ។ Oestrogenធ្វើឲ្យក្បាលសុដន់របស់អ្នករីកធំ និងដាស់ការរលូតនៃក្រពេញទឹកដោះ ពង្រឹងស្បួន និងស្រាមស្បូន Gonadotrophin (HCG) ដែលផលិតដោយplacenta ។ 

ចំណែកឯជាលិការបស់ទារកធ្វើការលូតលាស់ពីស្រទាប់៣ខុសគ្នា ។ ស្រទាប់ទី១ បង្កើតឲ្យមានសក់ ក្រចក ក្រពេញដោះ កាចាធ្មេញ ផ្នែកខាងក្នុងត្រចៀក កែវក្នុងភ្នែក ។ ស្រទាប់ទី២​បង្កើតប្រព័ន្ធរំញោច ប្រស្រីភ្នែក​ ក្រពេញសំបោរ ​​ សាច់ដុំឆ្អឹងខ្ចី ​ឆ្អឹង ឈាម និងកោសិកាលសិកា។ ​ស្រទាប់ទី៣បង្កើតសួត ថ្លើម លំពែង ប្លោកនោម និងបំពងខ្យល់ ។ 

ក្នុងសប្ដាហ៏ទី៥ បេះដូងរបស់ទារកមានបួនប្រអប់ពេញលេញ​ ហើយមាត់គម្របចាប់ផ្ដើមលូតលាស់។ ជាដំបូង អ្នកត្រូវតែចាប់ផ្ដើម ទទួលស្គាល់នូវការពរពោះ ហើយអ្នកប្រហែលជាមានការព្រួយបារម្ភក្នុងការប្រាប់អ្នកដទៃពីរឿងនេះ។ ការផ្លាស់ប្ដូររបស់អ័រម៉ូន​អាចធ្វើឲ្យមានការប្រែប្រួលអារម្មណ៏ឡើងខ្ពស់ និងទាប​ ដែលអ្នកត្រូវតែផ្សាំនឹងវា ដូចជាពេលខ្លះសប្បាយរីករាយ ឆាប់ខឹង យំ រសាប់រសល់ ថប់អារម្មណ៏នៅក្នុងពេលតែមួយ។ 

បើសិនជាអ្នកត្រូវការជំនួយទាក់ទងនឹងអារម្មណ៍ប្រែប្រួលនេះ អ្នកគួរតែទទួលទានទឹក  ផ្លែឈើស្រស់ដូចជាទំពាំងបាយជូរ ព្រោះវាអាចជួយអ្នកបានមួយរយៈពេលខ្លី។ ការថប់អារម្មណ៍ក្នុងពេលមានផ្ទៃពោះដែលអ្នកពុំទាន់ដឹងថាខ្លួន ឯងមាននោះ អាចធ្វើឲ្យអ្នកកម្ចាត់អារម្មណ៍បែបនោះដោយការផឹកសុរា ជក់បារី ឬមិនទទួលទានអាហារ បានត្រឹមត្រូវ ដែលវាជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់ទារកក្នុងផ្ទៃអ្នក។

 ទោះជាយ៉ាងនេះក្ដី សូមអ្នកពុំមានការបារម្ភអី ។ កូនរបស់អ្នកមិនអាចមានបញ្ហាអ្វីនោះទេ ព្រោះថារាងកាយរបស់មនុស្សបានបែងចែកយកតែផ្នែកសារធាតុចិញ្ចឹមបញ្ចូនទៅឲ្យទារក ក្នុងផ្ទៃតែប៉ុណ្ណោះ។ 

ប្រការសំខាន់នៅពេលដែលអ្នកដឹងថាអ្នកកំពុងមានផ្ទៃពោះហើយអ្នកត្រូវតែផ្លាស់ប្ដូរមកទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមមកនឹងទទួលទានឲ្យបានទៀងទាត់រហូតដល់ពេលសម្រាល ​នោះកូនក្នុងផ្ទៃនឹងមានសុខភាពល្អ ។  សារធាតុសំខាន់ដែលអ្នកចាំបាច់ទទួលទានគឺ អាស៊ីតហ្វឡីក ព្រោះវាជួយការពារមិនឲ្យកូ​នរបស់អ្នកមានការលូតលាស់ខុសប្រក្រតី ដូចជាឆ្អឹងខ្នងដុះបែកជា២ជាដើម។  សុខភាពរបស់អ្នកកាន់តែល្អធ្វើឲ្យអាការៈចាញ់គភ៌ដូចជា ចង់ក្អួត វិលមុខ សម្ពាធឈាមឡើងខ្ពស់​ នឿយហត់ដោយសារតែខ្វះសារធាតុចិញ្ចឹម នោះមានកាន់តែតិច។ 

[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 

នៅមានអត្ថបទបន្ត…

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧