ចំណុចគួរពិចារណា ពេលទទួលអាហារនៅខាងក្រៅ

()
253
ដោយ : Editor

  ដោយសារតែការមមាញឹកនឹងការងារ ឬបំណងចង់ផ្លាស់ប្តូរបរិយាកាសការទទួលទានអាហារ បុគ្គលក៏ដូចជាក្រុមគ្រួសារមួយចំនួនមានទំនោរ និងចំណូលចិត្តក្នុងការភ្លក្សនូវរសជាតិថ្មី តាមរយៈការទទួលទានអាហារនៅតាមភោជនីយដ្ឋានផ្សេងៗ។

យើងខ្ញុំ សូមធ្វើការណែនាំនូវចំណុចខ្លះៗដែលលោកអ្នកគួរធ្វើការពិចារណារាល់ពេលអ្នកចេញទៅទទួលទានអាហារនៅក្រៅផ្ទះ ៖
•ពិនិត្យស្ថានភាពហាង ៖  ចំណាប់អារម្មណ៍ដំបូង គឺជាចំណុចមួយដែលមិនអាចមើលរំលងបាន។ ប្រសិនបើមានការរៀបចំខាងក្រៅប្រកបដោយភាពទាក់ទាញ និងផាសុកភាពនោះ មិនថាយើងមិនថាគេប្រាកដជាចង់ចូលមិនខានទេ។
•បញ្ជីម្ហូបអាហារ ៖ ដើម្បីចៀសវាងបញ្ហាខកចិត្ត ឬភ្ញាក់ផ្អើល អ្នកគួរពិនិត្យមើលតម្លៃម្ហូបអាហារជាមុនសិន មុននឹងធ្វើការកុម្ម៉ង់ម្ហូបអាហារ ឬភេសជ្ជៈសម្រាប់ទទួលទាន។
•បុគ្គលិកបម្រើសេវាកម្ម ៖ ដោយសារតែបញ្ហាចំណីអាហារអាចនឹងបង្កផលប៉ះពាល់ច្រើនដល់សារពាង្គកាយស្ទើរតែទាំងមូល ជាពិសេសប្រព័ន្ធរំលាយអាហារ ហេតុនេះហើយបុគ្គលិកជាពិសេសផ្នែកលើកម្ហូប ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់អនាម័យជានិច្ច។
•អនាម័យម្ហូបអាហារ ៖  ភោជនីយដ្ឋានភាគច្រើនផ្តោតលើចំណុចនេះខ្លាំងជាងគេ ដោយដាក់លក់នូវម្ហូបអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ អនាម័យខ្ពស់ និងសេវាកម្មល្អ ព្រោះជាប្រភេទអាជីវកម្មផ្នែកចំណីអាហារ តែក៏មានហាងខ្លះ បើកឲ្យតែបើក ហើយលក់ក៏មិនខ្វល់ខ្វាយពីអតិថិជនទៀត។
•កន្លែងចម្អិនម្ហូបអាហារ ៖ កន្លែងចម្អិនអាហារក្នុងហាងមួយចំនួនបើកចំហ ដែលអាចឲ្យភ្ញៀវពិនិត្យមើលការចម្អិនអាហាររបស់ចុងភៅបាន។ ហេតុនេះហើយ អ្នកអាចពិនិត្យមើលថាតើមានអនាម័យឬទេ។
•ម្ហូបអាហារ ៖ ទទួលទានតែអាហារណាដែលក្តៅ  ឬទើបតែចម្អិនហើយ ព្រោះថាអាហារដែលត្រជាក់អាចជាអាហារដែលត្រូវបានទុកយូរ ដែលអាចបណ្តាលឲ្យមានការលូតលាស់របស់បាក់តេរី។
•ភេសជ្ជៈ ៖ បើជាភេសជ្ជៈកំប៉ុង ឬដប អ្នកគួរចាំធ្វើការបើកដោយខ្លួនឯង ដើម្បីចៀសវាងបញ្ហាផ្សេងៗ។
•អាហារគួរចៀសវាង ៖ អ្នកគួរចៀសវាងការទទួលទានសាច់ ស៊ុត ឬអាហារដែលចម្អិនមិនទាន់ឆ្អិនល្អ។ ប្រសិនបើជួបប្រទះនឹងបញ្ហានេះ សូមកុំរារែកក្នុងការសុំឲ្យគេធ្វើការចម្អិនបន្ថែមទៀត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧