តើជំងឺទឹកនោមផ្អែមកើតមានតាំងពីពេលណាមក?

()
61
ដោយ : NOV Kimsan

ជំងឺទឹកនោមផ្អែមកើតមានតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែគ្មានការកត់ត្រាច្បាស់លាស់ថាកើតពីឆ្នាំណាទេ។ បើតាមឯកសារពេទ្យចំណាស់ជាងគេ គឺគម្ពីពេទ្យ Ebers (Ebers papyrus) ដែលត្រូវបានចងក្រងឡើងតាំងពីឆ្នាំ១៥៥២ មុនគ្រិស្តសករាជមកម៉្លេះ  ជំងឺទឹកនោមផ្អែមអាចកើតមាន យ៉ាងតិចក៏ជាង៣៥៦៩ឆ្នាំមកហើយ      បើគិតមក​ដល់ ឆ្នាំ២០១៧នេះ។  ក្នុងគម្ពីពេទ្យបុរាណរបស់ជនជាតិអេហ្សីបនេះ  អ្នកដែលបានរៀបរាប់រោគសញ្ញានៃជំងឺទឹកនោមផ្អែមដំបូងគេ គឺជាគ្រូពេទ្យជាតិអេហ្សីបឈ្មោះ Hesy-Ra ដែលបានរៀបរាប់ពីជំងឺដែលនោមច្រើន ស្រេកទឹក ចុះស្គម។  គាត់ក៏បានសរសេរពីវិធីព្យាបាលដែរ តែមិនបានដាក់ឈ្មោះជំងឺនោះថាជាជំងឺទឹកនោមផ្អែមទេ។

 គ្រូពេទ្យអេហ្សីប Hesy-Ra​​​            ​​​​​​​​​​​​​​​     ​​​                              ​​​ ​​​​​​​​​​​​​​​​​គម្ពីរពេទ្យ Ebers​​ផ្នែកស្តីពីជំងឺនោមច្រើនស្រេកទឹកចុះស្គម

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧