ស្វែងយល់លម្អិតពីជំងឺទឹកនោមផ្អែម

និយមន័យ

  • ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃវាកើតឡើងពីការលើសជាតិស្ករក្នុងឈាម ដែលបណ្តាលមកពីអរម៉ូន អាំងស៊ុយលីន (Insulin-ជាអរម៉ូនផលិតពីកោសិកាលំពែង) ដែលដឹកនាំជាតិស្ករទៅឲ្យកោសិកាប្រើប្រាស់ផលិតមិនគ្រប់គ្រាន់ ឬមិនផលិត ឬកោសិការបស់រាងកាយ​ស៊ាំនឹងអរម៉ូននោះ។

កត្តាប្រឈមមុខ

កត្តាមិនអាចផ្លាស់ប្ដូរបាន

កត្តាអាចធ្វើអោយប្រសើរឡើង

-ក្រុមគ្រួសារមានប្រវត្តទឹកនោមផ្អែម

-កត្តាជនជាតិ

-អាយុ​ > 45ឆ្នាំ

-ទឹកនោមផ្អែមកើតពេលមានផ្ទៃពោះ

 

-កត្តាធាត់

-លើសសម្ពាធឈាម

-លើសជាតិខ្លាញ់ក្នុងឈាម

-អ្នកត្រៀមនឹងកើតជំងឺទឹកនោមផ្អែម

-ទំលាប់រស់នៅមិនល្អ: មិនហាត់ប្រាណ,ជក់បារី,ផឹកស្រា, ដេកច្រើនពេក>៨ម៉ោង

ប្រភេទនិងមូលហេតុនៃជំងឺទឹកនោមផ្អែម

​​ប្រភេទ

មូលហេតុ

ជំងឺទឹកនោមផ្អែមប្រភេទ១

(Type1 Diabetes Mellitus)

-បេតា​ កោសិកា របស់លំពែង​ត្រូវបានបំផ្លាញ

-ធ្វើអោយខ្វះ​អាំងស៊ុយលីនដាច់ខាត

ជំងឺទឹកនោមផ្អែមប្រភេទ២

(Type2 Diabetes Mellitus)

-ភាពផ្សាំ​​ ​(ធ្វើការមិនល្អ) របស់​​អាំងស៊ុយលីន

-ដំណើរវិវឌ្ឍបញ្ចេញមិនគ្រប់គ្រាន់របស់​​អាំងស៊ុយលីន

ជំងឺទឹកនោមផ្អែមប្រភេទ​ផ្សេងៗទៀត

-កង្វះសែន​​ ក្នុងមុខងារបេតា​ កោសិកា

-ជំងឺលំពែង

-ថ្នាំ​ ឬ ជាតិគីមីផ្សេងៗ

ជំងឺទឹកនោមផ្អែមកើតពេលមានផ្ទៃពោះ (Gestational Diabetes Mellitus)

-ភាពផ្សាំរបស់​​អាំងស៊ុយលីនក្នុងកោសិកា

 

ការធ្វើរោគវិនិច្ឆ័យ

ក. ផ្អែកលើរោគសញ្ញាដូចជា​៖​

           - នោមច្រើន​ (លើសពី៣​លីត្រក្នុង២៤​ម៉ោង)

           - ​ផឹកទឹកច្រើន 

          - មានជាតិស្ករច្រើនក្នុងទឹកនោម 

          - ញ៉ាំច្រើន 

          - អស់កម្លាំង  

          - វិលមុខ 

          - ឈឺក្បាល

ខ. ប្រវត្តិអ្នកជំងឺ ៖  គ្រួសារ​ ឬបងប្អូនបង្កើតមានប្រវត្តិកើតជំងឺទឹកនោមផ្អែម

គ. ការបូមឈាមទៅវិភាគ ៖  កំរិតជាតិស្ករនៅក្នុងឈាម។

តារាងកំរិតជាតិស្ករ

 

អត់មានជំងឺ

ទឹកនោមផ្អែម

កំពុងប្រឈម

នឹងជំងឺទឹកនោមផ្អែម

មាន​ជំងឺទឹកនោមផ្អែម

មុនបរិភោគអាហារ

 

<100 mg/dL

110 - 125​ mg/dL

≥126 mg/dL

២ម៉ោង

ក្រោយអាហារ

<140 mg/dL

140 - 199 mg/dL

≥200 mg/dL

Hemoglobin A1c

 

4% - 5.9%

6% -​​ 6.4%

>6.5%

 

ការគ្រប់គ្រងព្យាបាលខ្លួនឯងដោយការហាត់ប្រាណ

  • ការហាត់ប្រាណទៀងទាត់​ជួយកាត់បន្ថយការប្រឈមនឹងជំងឺ​ទឹកនោមផ្អែម ព្រោះវាមានផលប្រយោជន៍ដូចជា៖

          - ជួយបន្ថយជាតិស្ករ

          -​ ជួយបន្ថយជាតិខ្លាញ់

          - ជួយការពារកុំឲ្យកើតជំងឺលើសឈាម និងបន្ថយសំពាធឈាម

          - ធ្វើឲ្យសុខភាពផ្លូវចិត្ត និងគុណភាពរស់នៅល្អប្រសើរ

          - ជួយរក្សា និងធ្វើឲ្យឆ្អឹង សាច់ដុំ និង​សរសៃពួរមានភាពមាំមួនល្អ

          -ជួយឲ្យយើងអាចរក្សាបាននូវទម្ងន់រាងកាយមួយប្រកបដោយផាសុខភាព

          -ជួយធ្វើឲ្យមនុស្សចាស់មានភាពរឹងមាំ និងមិនងាយឆាប់ទ្រុឌទ្រោម។

គន្លឹះក្នុងការការហាត់ប្រាណ

  • -សូមជ្រើសរើសយកការហាត់ប្រាណណាដែលសមស្របសម្រាប់អ្នក
  • -សូមចាប់ផ្តើមការហាត់ប្រាណដោយសន្សឹមៗ រហូតដល់កម្រិតមួយដែល សមស្របសំរាប់អ្នក
  • -សូមពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីរើសយក វិធីនិងកម្រិតហាត់ប្រាណដែលល្អ​សំរាប់អ្នក
  • -សូមហាត់ប្រាណឲ្យបាន ១៥០នាទីក្នុងមួយសប្តាហ៍ (៣០នាទីក្នុងមួយថ្ងៃនិង៥ដងក្នុងមួយសប្តាហ៍ ឬ​៥០នាទីក្នុងមួយថ្ងៃនិង៣ដងក្នុងមួយសប្តាហ៍)
  • -ដេកឲ្យបាន​គ្រប់៨ម៉ោង ក្នុងមួយថ្ងៃ។

ក្រុមចំណីអាហារដែលអ្នកជំងឺទឹកនោមផ្អែមគួរបរិភោគ

អ្នកជំងឺទឹកនោមផ្អែមគួរបរិភោគចំណីអាហារទៅតាមកម្រិតជាតិស្កររបស់វា។

ប្រភេទចំណីអាហារអាចបែងចែកជា 3 ក្រុម គឺ   ​​​

                1.   ក្រុមអាហារដែលមាន “កម្រិតស្ករទាបបំផុត

                2.   ក្រុមអាហារដែលមាន “កម្រិតស្ករមធ្យម

                3.   ក្រុមអាហារដែលមាន “កម្រិតស្ករខ្ពស់”  (សូមមើលរូបភាពក្នុង​ slides)

ការគ្រប់គ្រងព្យាបាលដោយថ្នាំគ្រាប់:  ( សូមចុចទីនេះ​​ តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ? )​​​​

ផលវិបាកនៃជំងឺទឹកនោមផ្អែម (កាលណាជាតិស្ករមិនមានលំនឹង)

ជំងឺស្រួចស្រាវ

          -ជាតិស្ករឡើងខ្ពស់ពេក អាចបង្ករអោយមានជំងឺ​ មេតាបូលិច​ អាស៊ីតដូស​ DKA និង HONK​​ (ហត់ខ្លាំង​ វង្វេងវង្វាន់ហើយអាចរហូតដល់សន្លប់)  និងជំងឺឆ្លងផ្សេង​ៗ

          -ជាតិស្ករចុះទាបពេក អាចធ្វើអោយសន្លប់

ជំងឺរ៉ាំរ៉ៃ ៖

 ខូចសរសៃឈាមតូចៗដូចជា :

  • -ខូចបាតភ្នែក ធ្វើឲ្យស្រវាំង​ ហើយអាចងងឹតភ្នែក
  • -ខូចតម្រងនោម
  • -ខូចសរសៃឈាម និងប្រាសាទចុងដៃចុងជើង​​ ធ្វើឲ្យស្ពឹកនិង ដំបៅ

​​ខូចសរសៃឈាមធំៗដូចជា​ :

  • -ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
  • -គាំងបេះដូងស្លាប់

បកស្រាយដោយ ៖  លោក  វេជ្ជបណ្ឌិត នៅ​​​ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម​ និងជំងឺទូទៅប្រចាំនៅ​​​ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ.​ នៅ គីមសាន(Diabetes Care Clinic, Phnom Penh)

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧