[ខ្លឹមៗ] សកម្មភាពដែលអាចធ្វើឲ្យស្រ្តីមានមហារីកមាត់ស្បូន

ចំពោះស្រ្តីដែលមិនទាន់ឆ្លងកាត់ការរួមភេទ ប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការមហារីកមាត់ស្បូនគឺមានអត្រាខ្ពស់ជាងស្រ្តីដទៃទៀត។ ប៉ុន្តែផ្ទុយទៅវីញ សកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់ស្រ្តីបានជះឥទ្ធិផលអាក្រក់ដល់សុខភាពដោយមិនបានចាប់អារម្មណ៌ជាមុន ពោលគឺការប្រឈមមុខនឹងជំងឺមហារីកមាត់ស្បូន។ ជំងឺមហារីកមាត់ស្បូនជាប់ចំណាត់ថ្នាក់ទី3 បន្ទាប់ពីមហារីកដោះ និងពោះវៀនសម្រាប់ស្រ្តីទូទាំងពិភពលោក។បានបកស្រាយពីសកម្មភាពមិនល្អមួយចំនួនដែលអាចបណ្តាលឲ្យមានជំងឺមហារីកមាត់ស្បូនដោយមិនដឹងខ្លួន។ ជំងឺមហារីកមាត់ស្បូនគឺ ជំងឺម៉្យាងដែលបង្កឡើង ដោយសារ មេរោគ HPV ដែលឆ្លងតាមរយៈការរួមភេទ និងកត្តាអំណោយផលមួយចំនួនទៀត ហើយជាទូទៅមានទំនាក់ទំនងគ្នាទៅវិញទៅមកដូចជា៖

 - ទំនាក់ទំនងការរួមភេទ៖ ឆាប់រួមភេទមុនអាយុ១៧ឆ្នាំ មានដៃគូរួមភេទច្រើន មានកូនមុនអាយុ២០ឆ្នាំ និងមានកូនច្រើនលើសដើម
- ការចុះថយនូវភាពស៊ាំ៖ ស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ស្ត្រីដែលប្រើថ្នាំគីមីសម្រាប់ព្យាបាលជំងឺមហារីក ឬពពួកអង់ទីគូអ៊ីដសម្រាប់ព្យាបាលជំងឺផ្សេងៗ ឬស្ត្រីដែលមានបន្សាំសរីរៈផ្សេងៗ និងស្រ្តីមានផ្ទៃពោះ
 -ការប្រើប្រាស់ថ្នាំពន្យារកំណើត៖ ពពួកថ្នាំពន្យារកំណើតដែលមានជាតិអ័រម៉ូនពីរមុខបញ្ចូលគ្នាក្នុងរយៈពេលលើសពី៥ឆ្នាំ
 -ការជក់បារី​​​​
 -កត្តាសង្គមប្រជារាស្ត្រ៖ ភាពក្រីក្រ កម្រិតសង្គម យល់ដឹងទាបរស់នៅក្នុងប្រទេសក្រីក្រ
 -កត្តាផ្សេងៗមួយចំនួនទៀតដូចជា៖ រលាកមាត់ស្បូនរ៉ាំរ៉ៃ មានជំងឺកាមរោគ កង្វះអនាម័យ កង្វះរបបអាហារ កង្វះការស្រាវជ្រាវរកជំងឺមហារីក ឬការតាមដានមិនបានត្រឹមត្រូវ។
 ដោយសារកត្តារៀបរាប់ខាងលើនេះហើយដែលអាចឲ្យមានការកកើតជាដំបៅមហារីកនៅមាត់ស្បូនបាន។ វាបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព សាធារណៈ ព្រមទាំងប៉ះពាល់ទៅដល់សុខភាពពិភពលោកទាំងមូលផង។
 ប្រសាសន៍ចុងក្រោយរបស់លោកស្រីវេជ្ជបណ្ឌិត អំពាវនាវស្ត្រីគ្រប់រូបដែលមានអាយុចាប់ពី 9ឆ្នាំ គួរគប្បីទទួលការចាក់វ៉ាក់សាំងបង្ការ និងជាពិសេសសម្រាប់ស្ត្រីដែលមានរោគសញ្ញាមិនប្រក្រតី គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីចៀសវាងនូវជំងឺមហារីកនេះឲ្យបានគ្រប់គ្នា៕
ស្វែងយល់បន្ថែម៖ មហារីកមាត់ស្បូន 

បកស្រាយដោយ៖ លោកស្រីវេជ្ជបណ្ឌិត គី ស៊ីវ៉ាន់ថា ជាវេជ្ជបណ្ឌិតជំនាញសម្ភព និង រោគស្រ្តី និងជាប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យព្រះកុសុមៈ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧