[ខ្លឹមៗ] ពេលខ្លះអ្នកមិនបានគិតថាអ្នកកំពុងមានបញ្ហាអញ្ចាញធ្មេញនោះទេ

()
68
ដោយ : Editor

ធ្មេញជាផ្នែកធំមួយនៃសម្រស់ធម្មជាតិរបស់់មនុស្សគ្រប់រូប ហើយពេលខ្លះវាពិតជាមានភាពទាក់ទាញចំពោះមនុស្សជុំវិញខ្លួន។ ដោយសារតែមានបញ្ហាតិចតួចនៃសុខភាពមាត់ធ្មេញ ទើបឲ្យមនុស្សមួយចំនួនពុំបានយកចិត្តទុកដាក់ទៅវិញ។ជំងឺអញ្ចាញធ្មេញ ឬ Periodontitis ជាការឆ្លងមេរោគធ្ងន់ធ្ងរនៅនឹងអញ្ចេញធ្មេញ ហើយបំផ្លាញជាលិកាអញ្ចាញធ្មេញ និងមានការបំផ្លាញដល់ឫសធ្មេញផងដែរ។ មូលហេតុបណ្តាលមកពី ការបាក់ធ្មេញ ឬធ្មេញមានប្រហោងតូចៗ។ 

កត្តាខ្លះបណ្តាលឲ្យអ្នកកំពុងប្រឈមុខនឹងបញ្ហាអញ្ចាញធ្មេញ៖
-ការផ្លាស់ប្តូរអ័រម៉ូនចំពោះស្ត្រី
-ការថែទាំមាត់មិនបានល្អ
-ការថយចុះប្រព័ន្ធភាពស៊ាំ,ជំងឺទឹកនោមផ្អែម,ជំងឺមហារីក
-អ្នកជក់បារី
-ការប្រើប្រាស់ថ្នាំមួយចំនួន
-កត្តាតំណពូ
-អ្នកមានអាយុច្រើន។
  ស្របពេលនោះផងដែរ បញ្ហាជំងឺធ្មេញនេះមានរោគសញ្ញាជាក់លាក់មួយ ជាហេតុដែលតម្រូវឲ្យអ្នកទៅជួបពិគ្រោះជាមួយទន្តបណ្ឌិតជំនាញ៖
-មានការហូរឈាមនៅពេលដុសធ្មេញ
-អញ្ចាញធ្មេញលើក្រហមឬពណ៍ស្វាយ
-ហើមអញាចេញធ្មេញ
-អញ្ចាញធ្មេញមានសភាពទន់ពេលប៉ះ
-ធ្មេញមានប្រវែងវែងជាងធម្មតា
-មានគំលាតធំជាងមុននៅចន្លោះអញ្ចាញធ្មេញ
-មានការស្រៀវធ្មេញខ្លាំង
-ធ្មេញមិនត្រួតស៊ីគ្នាល្អពេលទំពារអាហារ
-ខ្ទុះនៅអញ្ចាញធ្មេញ
-ក្លិនមាត់មិនល្អនិងមានរសជាតិមិនល្អក្នុងមាត់
-បាក់ធ្មេញ៕

ស្វែងយល់បន្ថែម៖​   បញ្ហាអញ្ចាញធ្មេញ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧