[ខ្លឹមៗ] ប្រយ័ត្នណា!! ទាំងនេះជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្ត

()
494
ដោយ : Editor

  ការថប់អារម្មណ៍(Anxiety) ការព្រួយចិត្ត(Worry) និងការតានតឹងអារម្មណ៍(Stress) ក្លាយជាបញ្ហាប្រចាំថ្ងៃរបស់មនុស្សទូទៅក្នុងពេលបច្ចុប្បន្ននេះ។ ជាធម្មតា អ្នកមានការថប់អារម្មណ៍​ ឬការតានតឹងអារម្មណ៍ មិនមែនសុទ្ធតែចាំបាច់ត្រូវតែរកជំនួយពី អ្នកឯកទេសចិត្តសាស្ត្រនោះទេហើយក៏មិនមែនមានន័យថាអ្នកនោះមានជំងឺដែរ។ តាមការពិតការថប់អារម្មណ៍ គឺជាសញ្ញាណដាស់តឿនអ្នកឲ្យដឹងថា អ្នកកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ ឬស្ថានភាពលំបាកខាងផ្លូវចិត្ត។ បើមិនមានការថប់អារម្មណ៍នោះទេ អ្នកពុំមានសមត្ថភាពប្រមើលមើលពីស្ថានភាពលំបាក និងត្រៀមខ្លួនសម្រាប់ប្រឈមមុខនឹងបញ្ហានោះដែរ។ ដើម្បីឲ្យលោកអ្នកប្រិយមិត្តអ្នកអានយល់កាន់តែច្បាស់ ពីអត្ថន័យនៃការថប់អារម្មណ៍ និងការខ្លាចឲ្យកាន់តែច្បាស់មានដូចខាងក្រោម ៖
     
   ការថប់អារម្មណ៍ នឹងក្លាយជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរណៅពេលដែលមានសភាពរ៉ាំរ៉ៃ និងសំខាន់ដល់ការរស់នៅប្រចាំរបស់យើង ហើយរំខានសមត្ថភាពបំពេញការងាររបស់យើង។ 

អ្នកដែលមានការថប់អារម្មណ៍រ៉ាំរ៉ៃមានសញ្ញាណដូចខាងក្រោម៖
·តឹងណែនសាច់ដុំ
·មានសភាពអស់កម្លាំងល្ហិតល្ហៃ
·ខ្សោយការចងចាំ ឬភ្លេចភ្លាំងច្រើន
·បែកញើសបាតដៃ
·អារម្មណ៍ភ័យខ្លាច ឬច្របូកច្របល់
·ពុំមានអារម្មណ៍ស្ងប់
·មានទុក្ខព្រួយជានិច្ច
·ដកដង្ហើមខ្លីៗ​ដាច់ៗ
·ញ័របេះដូង ឬជីពចរដើរញាប់
·ធ្វើទុក្ខក្រពះ
·ខ្សោយការផ្ចង់អារម្មណ៍។
   

ជាចុងក្រោយអ្នកគួររក្សាឬការគ្រប់គ្រងការគិតរបស់លោកអ្នកឲ្យបានល្អប្រសើរចៀសវាងការគិតហួសកម្រិតមួយ។ណាមួយទៀតការសម្រាកគ្រប់គ្រាន់ការបរិភោគត្រឹមត្រូវ​ការហាត់ប្រាណជាដើមពិតជាបានបន្ថយនៃបញ្ហាផ្លូវចិត្តនេះបានច្រើនផងដែរ៕

ស្វែងយល់បន្ថែម៖ បញ្ហាថប់អារម្មណ៍ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 1 មតិយោបល់
Sinet Roeun
ខ្ញុំសុំសួរសំនួរមួយបើពេលខ្លះខ្ញុំមានអារម្មណ៏ថាខួរក្បាលស្ពិកៗ ហើយមិនអាចផ្ចង់អារម្មណ៏បាននិងពេលខ្លះមានអារម្មណ៏ថាមិនសប្បាយចិត្តតែមិនអាចរកមូលហេតុឃើញតើវាទាក់ទងនឹងជំងឺថប់បារម្ភទេលោកគ្រូ?
Clinic Community
បើតាមរយៈការរៀបរាប់នូវអាការៈខាងលើ គឺដូចអ្វីដែលដូចជាអាការៈនៃអ្នកមានបញ្ហាថប់អារម្មណ៍ដែរ...ហេតុនេះហើយ បងគួរតែថែរក្សាសុខភាពផ្លូវចិត្តរបស់បងឲ្យបានរឹងមាំ និងល្អប្រសើរ...សូមអរគុណ

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧