តើថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមានអ្វីខ្លះ?

ជាទូទៅ ថ្នាំសម្រាប់ជំងឺទឹកនោមផ្អែមមាន:​ លេប​ និង ចាក់​​​​ ហើយគ្រូពេទ្យនិងចេញវេជ្ជបញ្ជាទៅតាមអ្នកជំងឺម្នាក់ៗ​ (អាចលេប រឺ ចាក់?​​ ប្រភេទថ្នាំអ្វី?)

ខាងក្រោមនេះ ជាការរៀបរាប់ខ្លះៗអំពីថ្នាំ សម្រាប់បងប្អូនមិត្តអ្នកអានយល់ដឹងបន្ថែម។

ប្រភេទថ្នាំគ្រាប់សម្រាប់អ្នកជំងឺទឹកនោមផ្អែម
1-Biguanides (Metformine/ Glucophage):
សកម្មភាពថ្នាំ : បន្ថយការផលិតជាតិស្ករនៅក្នុងថ្លើម, បង្កើនប្រសិទ្ធភាពធ្វើការអាំង​ស៊ុ​យ​លីននៅសាច់ដុំ
ផលរំខាន : ចង្អោរ ឆ្អល់​ឬចុកពោះ ឬ រាគ
ហាមប្រើចំពោះអ្នកជំងឺមាន : ខ្សោយតម្រងនោម ថ្លើម និងបេះដូង ជំងឺក្រពះ-ពោះវៀនធ្ងន់ធ្ងរ
ផលល្អ : មិនចុះជាតិស្ករជ្រុលនៅពេលប្រើវាតែឯង ធ្វើឲ្យចុះទម្ងន់​ ខ្លាញ់​ និង​បញ្ចុះជាតិស្ករក្រោយអា​ហារ​......។

2-Sulphonylureas [ Glibenclamide/Gliclazide(Diamicron)/ Glimepiride(Amaryl) ]:
សកម្មភាពថ្នាំ : បង្កើនការបញ្ចេញអាំងស៊ុយលីនពីកោសិការបស់លំពែងចូលទៅក្នុងចរន្ដឈាម
ផលរំខាន : អាចចុះជាតិស្ករជ្រុល ញ៉ាំច្រើន ឡើងទម្ងន់ តឹងក្រហាយក្រពះ កន្ទួលរមាស់ ហើម
ហាមប្រើចំពោះអ្នកជំងឺមាន​: ទឹកនោមផ្អែមប្រភេទទី1 ស្រ្តីមានផ្ទៃពោះ ​ឬ បំបៅកូនដោយទឹកដោះ
ប្រើដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺមានបញ្ហា : តម្រងនោម និងថ្លើម
ផលល្អ : បញ្ចុះជាតិស្ករបានល្អ

3-Thiazolidinediones (Pioglitazone)
សកម្មភាពថ្នាំ : ជួយបង្កើនថាមពលអាំងស៊ុយលីន ដើម្បីចាប់យកស្ករក្នុងឈាមចូលទៅក្នុងកោសិកាសាច់ដុំ ជាលិកាខ្លាញ់ និងថ្លើម។ កាត់បន្ថយការបញ្ចេញជាតិស្ករពីថ្លើម
ផលរំខាន : ឡើងទម្ងន់ ការចាល់ជាតិទឹក ស្លេកស្លាំង និងឈឺក្បាល
ហាមប្រើចំពោះអ្នកជំងឺមាន : ខ្សោយបេះដូង ស្រ្តីមានផ្ទៃពោះ ឬ បំបៅកូនដោយទឹកដោះ
ផលល្អ : មិនធ្វើឲ្យចុះជាតិស្ករជ្រុលនៅ​ពេលប្រើវាតែឯង។

4-Alpha-Glucosidase inhibitor: Acarbose, Voglibose
សកម្មភាពថ្នាំ : ជួយបន្ថយការបឺតស្រូបជាតិស្ករពីចំណីរអាហារនៅក្នុងពោះវៀន
ផលរំខាន : រាគរូស​ ឆ្អល់ពោះ ឬ ចុកពោះ

ផលល្អ:​ ជួយបញ្ចុះជាតិស្ករក្រោយអា​ហារ​បាន​ល្អ​

5-DPP4 រឺ GLP1​ (ប្រភេទចាក់)​ inhibitor (Sitagliptin,Linagliptin,Liraglutide, Semaglutide)
សកម្មភាពថ្នាំ :
​​ បង្កើនការបញ្ចេញអាំងស៊ុយលីន
ផលល្អ : មិនធ្វើឲ្យចុះជាតិស្ករជ្រុល​ មិនសូវឃ្លាន ស្រកទម្ងន់​បាន​ល្អ​
ផលរំខាន : អាចមានជំងឺរលាកប្រព័ន្ធដង្ហើមផ្នែកខាងលើ

6-អាំង​ស៊ុ​យ​លីន
អាំង​ស៊ុ​យ​លីន​ គឺ​ជា​ថ្នាំ​ចាក់​សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម​  ដែលអាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​មនុស្ស​។ អាំងស៊ុយលីនមាន ៣ប្រភេទ ដោយអាស្រ័យ​លើវេជ្ជបណ្ឌិត​​នឹងប្រាប់​អ្នកថា តើប្រើនៅ​ពេលណា​? ​​ប្រភេទអ្វី? ចំនួនប៉ុន្មាន?ដែលគួរ​​ប្រើ​អាំង​ស៊ុ​យ​លីន។
នៅ​ពេល​ប្រើ​អាំង​ស៊ុ​យ​លីន​​ យើង​ត្រូវ​គិត​អំពី​ ៖
        -របបអាហារដែលយើងគួរបរិភោគ ​
        -ការ​ធ្វើ​លំ​ហាត់ប្រាណ​
        -កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ប៉ុន្មាន។

សារសំខាន់ៗរបស់លោកវជ្ជបណ្ឌិត ៖  សូមពុកម៉ែបងប្អូន ពូមីងលោកតាលោកយាយ​អញ្ជីញទៅពិនិត្យពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតសិន​  មុននឹងទិញថ្នាំតាមឱសថស្ថាននានា ដោយជៀសវាងនូវផលប៉ះពាល់​ និងសុវត្ថិភាពទៅលើសរីរាង្គក្នុង​ ដូចជា តម្រងនោម​​ ថ្លើម បេះដូង។ល។​​ ពីការពិនិត្យពិគ្រោះនេះអ្នកអាចទទូលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវយូរអង្វែងទៅថ្ងៃអនាគត។

សូមអរគុណ!

សូមមើលអត្ថបទផ្សេងទៀត​ការស្វែងយល់អំពីជំងឺទឹកនោមផ្អែម​និងការអប់រំ​​http://www.healthtime.tips/c/1010

បកស្រាយដោយ ៖  លោក  វេជ្ជបណ្ឌិត នៅ​​​ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម​ និងជំងឺទូទៅប្រចាំនៅ​​​ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ.​ នៅ គីមសាន(Diabetes Care Clinic, Phnom Penh)

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧