[ខ្លឹមៗ] ផលវិបាកនានានៃជំងឺក្រួសក្នុងថង់ទឹកប្រមាត់

(3)
147
ដោយ : Editor

   ក្រួសក្នុងទឹកប្រមាត់ត្រូវបានជួបប្រទះយ៉ាងញឹកញាប់ដែលក្នុងនោះវាអាចកើតមានលើប្រហែលជា ១៥%នៃប្រជាជនលើពិភពលោក។សំណាងល្អ ជាង ៨០% នៃអ្នកជំងឺដែលមានក្រួសក្នុងប្រមាត់ មិនមានលេចចេញជារោគសញ្ញាអ្វីឡើយ ហើយក្រួសអាចនៅក្នុងខ្លួនអ្នកជំងឺរហូតដល់ ២០ឆ្នាំដោយមិនបង្កជារោគសញ្ញា ឬផលវិបាកអ្វីឡើយ ស្របពេលដែលប្រហែល ៥%នៃអ្នកដែលមានលេចចេញជារោគសញ្ញា អាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ឬរហូតអាចប៉ះពាល់ដល់អាយុជីវិត ប្រសិនមិនមានការរកឃើញ និងព្យាបាលបានទាន់ពេលវេលា។

       ជាទូទៅ ក្រួសក្នុងថង់ទឹកប្រមាត់អាចរំកិល ឬមានចលនាបានលុះត្រាតែក្រួសនោះស្រាល និងអណ្តែត បានន័យថានៅពេលដែលថង់ទឹកប្រមាត់មានការកន្ត្រាក់ ឬច្របាច់ ពេលនោះគ្រួសអាចរំកិលទៅបិទមុខផ្លូវដែលហូររបស់ទឹកប្រមាត់ជាបន្តបន្ទាប់ ធ្វើឲ្យមានការស្ទះ និងលេចចេញជាផលវិបាកដូចជា៖

• ជំងឺរលាកថង់ទឹកប្រមាត់ (CHOLESISITIS)៖

  ជាបញ្ហាជួបញឹកញាប់ជាងគេ ដែលកើតឡើងដោយសារក្រួសធ្លាក់ចុះមកដល់មាត់ច្រករបស់ថង់ទឹកប្រមាត់ នាំឲ្យថង់ទឹកប្រមាត់ស្ទះមិនអាចច្របាច់ទឹកប្រមាត់ចេញបាន។ ផលវិបាកនេះអាចលេចចេញជាបាតុភូតពីរគឺ ទី១ ការរីកធំនៃថង់ទឹកប្រមាត់ ដែលបង្កឲ្យអ្នកជំងឺមានការឈឺចាប់ ទី ២ការរលាកនៃថង់ទឹកប្រមាត់ដែលធ្វើឲ្យហើមជុំវិញបរិវេណនៃថង់ទឹកប្រមាត់ដែលងាយស្រួលធ្វើឲ្យមេរោគជ្រៀតចូល។

• ជំងឺរលាកផ្លូវទឹកប្រមាត់ (ANGIOCHOLITIS) ៖ 

  ជាផលវិបាកដែលធ្ងន់ធ្ងរជាងគេនៃជំងឺក្រួសក្នុងប្រមាត់។អត្រាស្លាប់ស្ទើរតែ១00%បើមិនមានការព្យាបាលទាន់ពេលវេលា។វាកើតឡើងនៅពេលដែលក្រួសតូចៗរបូតធ្លាក់មកស្ទះក្នុងផ្លូវទឹកប្រមាត់។ បាតុភូតនេះនឹងបង្កើតបានជារោគសញ្ញាដូចជា ខាន់លឿង ការឈឺចាប់ក្រោមឆ្អឹងជំនីខាងស្តាំ ឬចុងដង្ហើម និងការឡើងកម្តៅ ឬញាក់។

រលាកលំពែងស្រួចស្រាវ (PANCREATITISAIGUE)៖ 

  កើតឡើងក្នុងករណីគ្រួសបន្តធ្លាក់ទៅក្រោម និងស្ទះដល់ផ្លូវចេញមកក្រៅរួម (ចេញមកក្នុងពោះវៀន) រវាងផ្លូវទឹកប្រមាត់ និងផ្លូវចេញនៃសារធាតុរបស់លំពែងដែលអាចបង្កជាបាតុភូតពីរទៀតគឺ ការបិទផ្លូវលំពែង ដែលធ្វើឲ្យចេញជារោគសញ្ញានៃការរលាកលំពែង និងជួនកាលវាអាចស្ទះទាំងផ្លូវលំពែងនិងផ្លូវទឹកប្រមាត់រួមគ្នាតែម្តង។ក្នុងករណីរលាកលំពែងគឺតម្រូវឲ្យមានការព្យាបាលដោយថ្នាំនិងការតាមដានព្រោះគ្រួសមាន ទំហំតូច និងអាចរបូតធ្លាក់ចេញមកដោយមិនបាច់មានការព្យាបាលដោយ Endoscopy។ក្នុងករណីចាំបាច់ បើរោគសញ្ញានៅតែមិនធូរស្រាល ឬគ្រួសនៅតែមិនរបូតចេញ ការព្យាបាលដោយ Endoscopy នឹងត្រូវធ្វើឡើង។

       លោកវេជ្ជបណ្ឌិតបានរំលឹកជាចុងក្រោយថា បើលោកអ្នកមានការសង្ស័យរោគសញ្ញាមួយចំនួននៃជំងឺគ្រួសថង់ទឹកប្រមាត់ ជាពិសេសសម្រាប់អ្នកមានជំងឺនេះផ្ទាល់ គួរឧស្សាហ៍ជួបពិគ្រោះ ។

ស្វែងយល់បន្ថែម៖ ជំងឺក្រួសថង់ទឹកប្រមាត់ 

បកស្រាយដោយ ៖  លោកវេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែក ថ្លើម ក្រពះ ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

 

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧