[សប្ដាហ៍ទី១៣-១៤ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

()
211
ដោយ : Editor

ជំរាបសួរប្រិយមិត្តអ្នកអានទាំងអស់ ជាពិសេសមាតាគ្រប់រូបដែលកំពុងមានគភ៌ ជាទីមេត្រី! កាលពីអត្ថបទមុន យើងខ្ញុំបានធ្វើការរៀបរាប់ពីការវិវឍ្ឍរបស់ទារកនៅក្នុងផ្ទៃដល់សប្ដាហ៍ទី១មកដល់សប្ដាហ៍ទី១២ហើយ។ ដូចនេះយើងនឹងធ្វើការបរិយាយបន្តអំពីដំណើរវិវឍ្ឍរបស់ទារកក្នុងផ្ទៃនៅក្នុងសប្ដាហ៍ទី១៣~១៤ ជូនដល់មិត្តអ្នកអានបន្ថែមទៀត។ ហេលស៍ថាមរំពឹងទុកថាអត្តបទនេះនឹងបានជាគុណប្រយោជន៏ដល់ស្ត្រីគ្រប់រូបជាមិនខាន ។

សប្ដាហ៍ទី១៣៖ ការអស់កម្លាំងចាប់ផ្ដើមរំសាយ ធ្វើឲ្យអ្នកមានកម្លាំងច្រើនជាងមុននិងចង់ទទួលទាន អាហារ។ ក្នុងសប្ដាហ៍នេះអ្នកអាចសម្គាល់ពីបម្រាស់របស់គភ៌ក្នុងផ្ទៃបានហើយ ព្រោះពេលនេះគេកំពុងមានការលូតលាស់។ ប្រព័ន្ធរំលាយអាហារចាប់ផ្ដើមបន្ថយសកម្មភាពដើម្បីឲ្យគភ៌ក្នុងផ្ទៃអាចស្រូបយកនៅសារធាតុបំប៉នខ្លួនគេ។ ចង្វាក់បេះដូងរបស់ទារកលោតលឿនជាងធម្មតា10ភីនក្នុងមួយនាទី។  

អ័រម៉ូន អែស្ត្រូជែន ប្រូជែស្ដឺរ៉ូន​ សុក អុកស៊ីតូស៊ីន និងប្រូលេកទីន ជួយរៀបចំរាងកាយរបស់អ្នកម្ដាយក្នុងការចិញ្ចឹមបីបាច់គភ៌ និងធ្វើឲ្យសុដន់របស់អ្នករីកធំ។  នៅជុំវិញចុងដោះរបស់អ្នកម្ដាយ មានពណ៏ដិតខ្លាំង និងកន្លែងជុំវិញមានពណ៌កាន់តែខ្មៅនិងធំទៅៗ។ សរសៃឈាមពណ៌ខៀវនៅលើសុដន់របស់អ្នកចាប់ផ្ដើមលេចចេញច្បាស់ឡើងៗ។ កំឡុងពេលនេះអ្នកកាន់តែបែកញើសច្រើនឡើង ព្រោះការរំលាយអាហារមានការកើនឡើង។ អ្នកនឹងអាចឈាមច្រមុះបន្តិចបន្ទួច អ័រម៉ូនធ្វើឲ្យសាច់ដុំសរីរាង្គខាងក្នុងឈប់សម្រាកដែលធ្វើឲ្យមានអាការៈទល់លាមក និងឆ្អល់ក្ដៅចុងដង្ហើម។ 

អ្នកគួរតែឧស្សាហ៍និយាយជាមួយគភ៌ក្នុងផ្ទៃឲ្យបានញឹកញាប់។ ស្ត្រីភាគច្រើនប្រហែលជាមានអារម្មណ៍ថា ថាមពលត្រូវបានបាត់បង់ច្រើននៅកំឡុងត្រីមានទី២ព្រោះថារបបអាហារប្រចាំថ្ងៃរបស់គេមិនបានផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់។​ ជាតិដែកគឺសារធាតុបន្ថែមដ៏ល្អសម្រាប់ការលូតលាស់សម្រាប់គភ៌។ អ្នកត្រូវការជាតិដែកបន្ថែម​4មីលីក្រាម (បរិមាណជាតិដែករបស់មនុស្សធម្មតាត្រូវការប្រចាំថ្ងៃ 14មីលីក្រាម)។ ការខ្វះជាតិដែកអាចធ្វើឲ្យអ្នកបាត់ការចងចាំ ដកដង្ហើម ខ្លីៗ​ អស់កម្លាំងនឹងស្រមើស្រម៉ៃច្រើន។ 

ម៉ាញ៉េស្យូមនិងកាល់ស្យូមអាចធ្វើការជាមួយគ្នា។ ម៉ាញេស្យូមត្រូវការ 300 សម្រាបការលូតលាស់របស់គភ៌។ នៅក្នុងកំឡុងពេលមានផ្ទៃពោះ សាច់ដុំស្បូនសម្រាក ហើយវាចុះខ្សោយដែលធ្វើឲ្យមានភាពរួញ។ ម៉ាញ៉េស្យូមនិងកាល់ស្យូមជាសារធាតុជួយជម្រុញការលូតលាស់នៃសាច់ដុំប្រព័ន្ធប្រសាទធ្មេញរបស់គភ៌។ គភ៌ក្នុងផ្ទៃប្រមូលយកកាល់ស្យូមក្នុងអត្រា110 មីលីក្រាមក្នុងមួយថ្ងៃ។ ការណែនាំកម្រិតម៉ាញ៉េស្យូមដែលអ្នកត្រូវការគឺ270 មីលីក្រាមក្នុងមួយថ្ងៃ និងកាល់ស្យូម 800មីលីក្រាម។ វីតាមីនB ត្រូវការសម្រាបការបង្កើតថាមពលដើម្បីធ្វើការរំលាយអាហារ​និងសម្រាប់ប្រព័ន្ធប្រសាទរបស់គភ៌។ វីតាមីនB3ជួយក្នុងការបង្កើតសឺរ៉ូតូនីន​គឺជាអ្នកដឹកជញ្ជូនប្រសាទដ៏សំខាន់។​ ការកើនទំងន់ជាធម្មតាពេលមានផ្ទៃពោះពី11គីឡូក្រាមទៅ16គីឡូក្រាម។ ពេលនេះគភ៌នៅក្នុងផ្ទៃមានរូបរាងដូចជាមនុស្សពេញលក្ខណ និងមានការលូតលាស់លឿន។ សុករបស់អ្នកចាប់ផ្ដើមធ្វើសកម្មភាពនិងផ្ដល់សារធាតុចិញ្ចឹមនិងអុកស៊ីសែនទៅកាន់គភ៌តាមរយៈផ្លូវសរសៃឈាម។​ កោសិការរបស់ទារកចាប់ផ្ដើមធ្វើការក្នុងអត្រា 250,000ក្នុងមួយនាទី។

សប្ដាហ៍ទី១៤៖ សុកពិនិត្យលើមុខងារក្នុងការផលិតសារធាតុចិញ្ជឹម និងអកម៉ូន។ នៅពេលនេះអាចមាន មេរោគមួយចំនួនឆ្លងកាត់ ចូលក្នុងគភ៌បាន។ គភ៌ក្នុងផ្ទៃចាប់ផ្ដើមមានអារម្មណ៍ដឹងពីមជ្ឈដ្ឋានខាងក្រៅដូចជាសំឡេង និងភ្លើង ហើយគេចាប់ផ្ដើមស្ទុះនៅពេលអ្នកម្ដាយប៉ះលើផ្ទៃផ្នែកខាងក្រៅ។ អវយវៈដៃជើង ចាប់ផ្ដើមកើតឡើង ហើយជើងមានប្រវែងវែងជាងដៃ​​។ រហូតមកទល់សប្ដាហ៍ទី១៤ទឹកភ្លោះចាប់ផ្ដើមស្រូបយកដើម្បីផ្ដល់ឲ្យស្បែករបស់ទារក​។

នៅក្នុងសប្ដាហ៍ទី១៤នេះក្រលៀនចាប់ផ្ដើមធ្វើការនិងបញ្ចេញចោលនូវសារធាតុរាវចូលទៅក្នុងរន្ធទឹកភ្លោះ។​ ទារកមិនអាចទាន់ដកដង្ហើមនូវឡើយទេ ប៉ុន្តែគេទទួលអុកស៊ីសែនពីម្ដាយតាមរយៈឈាមនៅក្នុងសុកម្ដាយ។ ការទល់លាមកគឺជាអាការៈធម្មតាដែលបណ្ដោលមកពីអ័រម៉ូនប្រូជែស្ដឺរ៉ូនពេលមានផ្ទៃពោះ​ដែលធ្វើឲ្យពោះវៀនរបស់អ្នកម្ដាយសម្រាក ហើយអាហារហូរចូលមកមានលក្ខណៈយឺតៗ។ អ្នកគួរទទួលទានចំណីអាហារដូចជាផ្លែឈើស្រស់បន្លែពណ៍បៃតង គ្រាប់ធញ្ញជាតិ និងទឹកឲ្យបានច្រើន​។ 

[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧