ការពារកូនរបស់អ្នក នៅពេលពួកគេចំណាយពេលនៅខាងក្រៅ

()
52
ដោយ : Editor

ការទៅខាងក្រៅផ្ទះ អាចផ្តល់នូវឱកាសជាច្រើនសម្រាប់ឲ្យកូនអ្នកជួបនឹងមេរោគ ធាតុកខ្វក់ ក៏ដូចជាសត្វល្អិតផ្សេងៗ។ ប៉ុន្តែ ពួកគេមិនអាចផ្តាច់ខ្លួនពីធម្មជាតិក៏ដូចជាបរិយាកាសនៅខាងក្រៅផ្ទះឡើយដោយសារវាក៏អាចជាចំណែកមួយដែលធ្វើឲ្យកូនរបស់អ្នកលូតលាស់បានល្អដូចគ្នា។ ដូចនេះ ការការពារពួកគេដោយការកាត់បន្ថយការប៉ះពាល់នឹងកត្តាមិនល្អ ទាំងនោះតាមដែលអាចធ្វើបានគឺជាអ្វីដែលមាតាបិតាទាំងអស់គួរធ្វើ។

១) បង្កើតទម្លាប់អនាម័យដល់កូន៖
អ្នកគួរណែនាំអំពីរបៀបលាងដៃត្រឹមត្រូវ និងការលាងដៃជាប្រចាំជាពិសេសរៀងរាល់ពេលចេញពីបន្ទប់ទឹក មុនអាហារ ឬមុនពេលប៉ះមាត់ ភ្នែក ច្រមុះ និងមុខជាដើម។ អ្នកក៏អាចទុកទឹកសម្រាប់កម្ចាត់មេរោគដបតូចៗនៅជាមួយពួកគេ សម្រាប់ប្រើករណីមិនមានទឹក និងសាប៊ូគ្រប់គ្រាន់នៅខាងក្រៅ។ ក្រៅពីនោះ ពួកគេក៏គួរចេះពីរបៀបកាត់បន្ថយការរាតត្បាតនៃមេរោគដោយ ការក្អក និងកណ្តាស់ដោយខ្ទប់ឲ្យបានត្រឹមត្រូវផងដែរ។ 

២) ការពារការរំខានដោយសត្វមូស៖
សម្រាប់ក្មេងពីអាយុ ២ឆ្នាំឡើងអាចប្រើប្រាស់នូវឡេសម្រាប់ការពារមូស តែត្រូវប្រាកដថាវាជាប្រភេទសម្រាប់ប្រើប្រាស់លើកូនក្មេង ដែលវាយកល្អគួរជាប្រភេទឡេលាប ឬសូលុយស្យុង ឬបន្ទះបិទលើសម្លៀកបំពាក់ជាជាងប្រភេទស្ព្រៃយន៍។ 

៣) ការរក្សាជាតិទឹកក្នុងខ្លួនជាប្រចាំ៖
ក្មេងចន្លោះពី ៤ ទៅ ៨ឆ្នាំ គួរតែញ៉ាំទឹកយ៉ាងហោចណាស់ ៥កែវក្នុងមួយថ្ងៃ។ ដូចនេះ ករណីដែលពួកគេត្រូវនៅខាងក្រៅ កុំភ្លេចច្រកទឹកក្នុងកូនដបតូចល្មមសម្រាប់ពួកគេ។ ភេសជ្ជៈផ្សេងទៀតដូចជា ទឹកដោះគោ និងទឹកផ្លែឈើស្រស់ ក្នុងកម្រិតមួយសមស្របក៏អាចបន្ថែមជាតិទឹកផងដែរ។ 

៤) សុវត្ថិភាពនៅតាមដងផ្លូវ៖
ការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវគឺជាការចាំបាច់ មិនថាកូនរបស់អ្នកចូលចិត្តជិះកង់ ឬរត់លេងនៅជិតៗផ្ទះ ក្បែរដងផ្លូវ ឬបើទោះបីជាអ្នកនៅជាមួយពួកគេក៏ដោយ។ ក្រៅពីនោះ អ្នកក៏គួរបង្រៀនពួកគេ អំពីមូលដ្ឋានខ្លះៗអំពីសុវត្ថិភាពនៅលើដងផ្លូវផងដែរ ដូចជាការមើលឆ្វេងស្តាំមុនឆ្លងថ្នល់
ជាដើម។ 

៥) រក្សាការនាំកូនចេញទៅខាងក្រៅផ្ទះ៖
ការឲ្យកូនអ្នកមានសកម្មភាពនៅខាងក្រៅ មិនត្រឹមជួយឲ្យពួកគេជាមនុស្សរីករាយ និងសកម្មនោះទេ តែក៏ជាឱកាសល្អសម្រាប់ការទទួលបានវីតាមីនដេគ្រប់គ្រាន់ដែលមានប្រយោជន៍ទៅលើការលូតលាស់ និងប្រព័ន្ធការពាររបស់ពួកគេ។ អ្នកក៏មិនគួរភ្លេចការលាបលេការពារកម្តៅឲ្យបានត្រឹមត្រូវឲ្យពួក
គេផងដែរ។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧