[លែងឆ្ងល់] ហេតុអ្វីពេលព្យាបាលជំងឺមហារីក អ្នកជំងឺចេះតែធ្វើទុក្ខខ្លាំង...

()
833
ដោយ : Clinic Community

មិនថាធ្លាប់បានលឺគេនិយាយ ឬធ្លាប់បានជួបប្រទះផ្ទាល់ដោយមានមនុស្សធ្លាប់ស្គាល់កើតមានជំងឺមហារីក អ្នកប្រាកដជាសង្កេតឃើញថា ការព្យាបាល គឺមានរយៈពេលយូរ ហើយមានភាពលំបាកជាងការព្យាបាលជំងឺផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងដំណាក់កាលព្យាបាល អ្នកជំងឺក៏ត្រូវធ្វើទុក្ខខ្លាំងផងដែរ ដែលជាក់ស្តែង ការព្យាបាលដោយចាក់គីមី គឺធ្វើឲ្យអ្នកជំងឺក្អួតផង ជ្រុះសក់ផងទៀតផង…

ប្រហែលជាបានដឹង និងលឺហើយ តែគ្រាន់តែមិនទាន់ដឹងបានដឹងពីមូលហេតុដែលបណ្តាលឲ្យមានបញ្ហាទាំងនោះកើតមានឡើង។ ដើម្បីជាការស្រាយចម្ងល់ សូមតាមដានអានចម្លើយជាការបកស្រាយពីលោកវេជ្ជបណ្ឌិត ទូច សុជាតិ ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ខាងក្រោមនេះ…

លោកវេជ្ជេបណ្ឌិត ទូច សុជាតិ ៖ វិធីព្យាបាលជំងឺមហារីកមានច្រើន ដូចជា ការវះកាត់ បញ្ចាំងកាំរស្មីចាក់គីមី ប្រើថ្នាំអ័រម៉ូនជាដើម។ ដើម្បីអាចដឹងថាត្រូវព្យាបាលជំងឺមហារីក គឺទាមទារនូវការសម្រេចចិត្តដោយក្រុមពហុបច្ចេកទេសនៃគ្រូពេទ្យឯកទេស ដើម្បីរកការព្យាបាលមួយដែលល្អ សម្រាប់ស្ថានភាពអ្នកជំងឺ ក៏ដូចជាការជួយអ្នកជំងឺឲ្យរស់រានមានជីវិតពីជំងឺកាចសាហាវនេះហើយលើសពីនេះ ក៏តម្រូវឲ្យមានការចូលរួមពីក្រុមគ្រួសារ មិត្តភក្តិរបស់អ្នកជំងឺដែរ សម្រាប់ជំនួយផ្លូវចិត្តក៏ដូចជាអារម្មណ៍។

និយាយពីការព្យាបាលដោយចាក់គីមីវិញ ថ្នាំដែលត្រូវប្រើប្រាស់ជាប្រភេទថ្នាំដែលពុលកោសិកាពិសេសកោសិកាលូតលាស់លឿន។ យ៉ាងណាមិញ ក្នុងខ្លួនយើងមិនមានកោសិកាដុះជាអចិន្ត្រៃយ៍ទេ លើកលែងតែកោសិកាសក់ ដែលដុះលឿន ជាហេតុនាំឲ្យសក់ជ្រុះ។

ថ្នាំនេះផងដែរក៏ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងប្រព័ន្ធរំលាយអាហារដែរដែលនាំឲ្យអ្នកជំងឺហេវហត់ ហូបមិនបាន និងក្អួតចង្អោរ។ មួយវិញទៀត វាបណ្តាលឲ្យអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមនិងស ដែលបញ្ហានេះត្រូវតែមានការតាមដានអ្នកជំងឺឲ្យបានដិតដល់ពីសំណាក់គ្រូពេទ្យ ដើម្បីបញ្ចៀសនូវហានិភ័យដល់ជីវិត។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧