[សប្ដាហ៍ទី១៥-១៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

(2)
146
ដោយ : Editor

មកទល់សប្ដាហ៍ទី១៥នេះអ្នកម្ដាយត្រូវតែមានការប្រុងប្រយ័ត្តចំពោះចំណីអាហារណាដែលមិនមានផ្ដល់គុណប្រយោជន៍ដល់សុខភាពខ្លួននិងទារកក្នុងផ្ទៃ ព្រោះនៅក្នុងសប្ដាហ៍១៥ និង១៦​នេះទារករបស់អស់លោកអ្នកចាប់ផ្ដើមមានការវិវឍ្ឍឆ្អឹងពី ទន់ទៅរឹងគឺអាស្រ័យទៅលើចំណីអាហាររបស់អ្នក ដូច្នោះអ្នកម្ដាយគ្រាប់រូបគួរតែទទួលទានអាហារដែលមានជាតិកាល់ស្យូម ដូចជា ផ្លែអាល់មុន ឬ ត្រីសូម៉ុងជាដើម......

សប្ដាហ៍ទី១៥៖  ដងខ្លួនរបស់គភ៌ក្នុងផ្ទៃមានការលូតលាស់លឿនជាងផ្នែលក្បាល និងមានភាពរឹងមាំច្រើនជាងមុន។ ឆ្អឹងនៅមានសភាពខ្ចីនិងទន់នៅឡើយ។ ទន្ទឹមនិងនោះឆ្អឹងចាប់ផ្ដើមរឹងបន្ទិចម្ដងៗ(ចាប់ផ្ដើមពីឆ្អឹងដងកាំបិត)។ អ្នកគួរទទួលទានជំណីអាហារណាដែលសម្បូរជាតិកាល់ស្យូមនិងម៉ាញ៉េស្យូម ដើម្បីជួយបង្កើតឆ្អឹងរបស់គភ៌ក្នុងផ្ទៃ។ សម្រាប់ការបន្ថែមកាល់ស្យូម អ្នកអាចទទួលទានផ្លែអាល់មុន ត្រីសូម៉ុង។ ចំណេកសម្រាប់ម៉ាញ៉េស៊ីយ៉ូមរបស់អ្នកម្ដាយអាចទទួលទានស្រូ​វសាឡី បាយ ស្បៃក្ដោបនិងត្រប់វែង។ អ្នកម្ដាយគួរតែឧស្សាហ៍ដើរទៅខាងក្រៅដើម្បីស្រូបយកខ្យល់បរិសុទ្ធនិងពន្លឺព្រះអាទិត្យ។

សប្ដាហ៍ទី១៦៖ នៅក្នុងសប្ដាហ៍នេះស្បែកពោះរបស់អ្នកចាប់ផ្ដើមលេចចេញនូវខ្សែបន្ទាត់ដិតពណ៌ខ្មៅមួយឆ្នូតចំពាក់កណ្ដាលពោះ កាត់ត្រង់ផ្ចិតពីលើចុះក្រោម​​។ អ្នកនិងមានអារម្មណ៍ថាធូរស្រាលនៅត្រង់ប្លោកនោម រួមទាំងការលូតលាស់របស់ស្បូនចេញពីរន្ធត្រគាក។ ទម្រង់មុខរបស់គភ៌ ចាប់ផ្ដើមវិវឍ្ឍចេញជារូបរាងមនុស្ស ហើយដែលមានទំរង់មុខធំទូលាយ ផ្នែកភ្នែកនិងត្របកនៅបិទនៅឡើយ។ រោមទន់ៗចាប់ផ្ដើមដុះគ្រប់លើរាងកាយនិងមុខ។ អវៈយវៈដៃជើងបានលូតលាស់គ្របលក្ខណៈអស់ហើយ។ ស្រទាប់ខ្លាញ់ចាប់ផ្ដើមដុះគ្របដណ្ដប់លើផ្នេកប្រាសាទដែលផ្សាភា្ជប់ពីសាចដុំរបស់គភ៌ទៅខួរក្បាល។ នេះជាផ្នែកដ៏សំខាន់ព្រោះថានៅពេលដែលបារតបានភា្ជប់រួចរាល់ហើយ សារអាចផ្ញើតទៅនឹងទទួលពីខួរក្បាលវិញបាន។ លំហូរឈាមដែលហូរកាត់សុកម្ដាយមានអត្រា27.5 លីត្រក្នុងមួយថ្ងៃ។ គភក្នុងផ្ទៃមានប្រវែងប្រហែល 16សង់ទីម៉ែត្រ និងទម្ងន់ប្រហែល150ក្រាម។

នេះជាពេលដែលលោកអ្នកគួរធ្វើតេស្ត AFP ដើម្បីវាស់អត្រាគ្រោះថ្នាក់របស់គភ៌ដែលអាចកើតមានភាពខ្វះចន្លោះនៃឆ្អឹងខ្នង។ កម្រិតខ្ពស់នៃ AFP អាចបង្កឲ្យឆ្អឹងខ្នងប្រេះជាពីរ និងកម្រិតទាបនៃ AFPអាចធ្វើឲ្យទារកមានជំងឺមិនគ្រប់ទឹក។​ ប្រសិនបើអ្នកទទួលបានផល«វិជ្ចាមាន»គភ៌ក្នុងផ្ទៃអាចធម្មតាព្រោះការធ្វើតេស្តនេះបង្ហាញពីកម្រិតនៃអត្រាគ្រោះថ្នាក់ប៉ុណ្ណោះ។

ទន្ទឹមនេះបើវាមានបញ្ហាកើតឡើងវិញ អ្នកនឹងត្រូវតម្រូវឲ្យធ្វើតេស្តមួយទៀតមានឈ្មោះថា​ Amniocentesis ដែលជាការយកចំណែកតូចនៃទឹកភ្លោះតាមរយៈសឺរុំាងទៅពិសោធ។​ លទ្ធផលនេះនឹងទទួលបានក្នុង៥សប្ដាហ៍ក្រោយ ។ 

[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧