ថ្នាំ Mavyret សម្រាប់ជំងឺរលាកថ្លើម C ក្រោមការសម្រេចពីFDA

(3)
424
ដោយ : Editor

យោងតាមការផ្សព្វផ្សាយនាថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៧ នៅលើគេហទំព័រ The U.S Food and   Drug Administration (FDA) បានសម្រេចលទ្ធផលពីការប្រើប្រាស់ថ្នាំ Mavyret សម្រាប់ធ្វើការព្យាបាលទៅលើជំងឺរលាកថ្លើមប្រភេទ C (ប្រភេទហ្សែន ១ - ៦) ក្នុងលក្ខខណ្ឌជំងឺពុំទាន់ឈានដល់ដំណាក់កាលក្រិនថ្លើម។ 

Mavyret ជាឱសថរួមបញ្ចូលពី glecaprevir និង  pibrentasvir ត្រូវបានប្រើប្រាស់រយៈពេល ៨សប្តាហ៍ដំបូងក្នុងការព្យាបាលជំងឺរលាកថ្លើម C ក៏ដូចជាចំពោះអ្នកជំងឺមានបញ្ហាតម្រងនោមកម្រិតមធ្យម ឬធ្ងន់ធ្ងរ និងអ្នកកំពុងទទួលការព្យាបាលដោយការលាងឈាម។ ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ឱសថ Mavyret បានមកពីការសិក្សាស្រាវជ្រាវដោយមានការចូលរួមពីមនុស្សពេញវ័យប្រមាណ ២,៣០០ នាក់ដែលបានឆ្លងនូវជំងឺរលាកថ្លើម C (HCV) ប្រភេទហ្សែន (genotype) ១, ២, ៣, ៤, ៥ និង៦។

លទ្ធផលនៃការសិក្សាបង្ហាញថា អ្នកជំងឺក្នុងអត្រា៩២% ទៅ ១០០% ដែលបានទទួលបានការព្យាបាលដោយ Mavyret ក្នុងរយៈពេល ៨, ១២ និង ១៦សប្តាហ៍ ត្រូវបានជាសះស្បើយ ដោយមិនឃើញមានវត្តមានវីរុសបង្កជំងឺនៅក្នុងឈាមបន្ទាប់ពីការព្យាបាលបានបញ្ចប់។ យ៉ាងណាមិញ ឥទ្ធិពលឱសថ Mavyret ក៏បានបង្កឲ្យមានផលវិបាកមួយចំនួនដូចជា អាការៈឈឺក្បាល អស់កម្លាំង និងចង្អោរជាដើម។

គួរបញ្ជាក់ផងដែរ ជំងឺរលាកថ្លើមប្រភេទ C ជាជំងឺធ្វើឲ្យមានការរលាកលើសរីរាង្គថ្លើម ដែលអាចបណ្តាលឲ្យមានការថយចុះមុខងារថ្លើម និងខ្សោយថ្លើម។ ផ្អែកលើមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (Centers for Disease Control and Prevention) គេបានប៉ាន់ប្រមាណថាមានមនុស្សចំនួន ២.៧ ទៅ ៣.៩ លាននាក់ក្នុងសហរដ្ឋអាមេរិកបានទទួលរងពីជំងឺរលាកថ្លើមប្រភេទ C រ៉ាំរ៉ៃ និងបានបង្កជាផលលំបាកយ៉ាងច្រើន។ 

ឯកសារយោង៖
FDA approves Mavyret for Hepatitis C

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 1 មតិយោបល់
Pisey Domii
អាចជាទេ
Clinic Community
លទ្ធផលនៃការសិក្សាបង្ហាញថា អ្នកជំងឺក្នុងអត្រា៩២% ទៅ ១០០% ដែលបានទទួលបានការព្យាបាលដោយ Mavyret ក្នុងរយៈពេល ៨, ១២ និង ១៦សប្តាហ៍ ត្រូវបានជាសះស្បើយ ដោយមិនឃើញមានវត្តមានវីរុសបង្កជំងឺនៅក្នុងឈាមបន្ទាប់ពីការព្យាបាលបានបញ្ចប់។
Dara Kim
ចុះB ?

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧