[សប្តាហ៍ទី ១៧-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

()
230
ដោយ : Editor

សួស្តីប្រិយមិត្តហេលស៍ថាមជាទីមេត្រី! ខ្ញុំសូមបន្តលើកយកនូវអត្ថបទទាក់ទងនឹងដំណើរវិវឌ្ឍរបស់គភ៌ក្នុងផ្ទៃចាប់ពីសប្តាហ៍ទី១៧ ដល់សប្តាហ៍ទី ២១ មកចេញផ្សាយជាបន្តទៀត។ ​ចង់ដឹងថាមកទល់សប្ដាហ៍នេះទារករបស់លោកអ្នក បានវិវឍ្ឍខ្លួនដល់កម្រិតណាតោះចូលរួមទាំងះស់គ្នា ហេលស៍ថាមសង្ឃឹមថាមិត្តអ្នកអានទាំងអស់នឹងរីករាយតាមដានទំព័រនេះជាក់ជាមិនខានឡើយ។

សប្តាហ៍ទី១៧៖គភ៌នៅក្នុងផ្ទៃចាប់ផ្តើមឡើងទម្ងន់ជាងសុកម្តាយនិងលាតសន្ធឹងខ្លួនត្រឹមពាក់កណ្តាលរវាងឆ្អឹងយោនី និងសុករបស់ម្តាយ។ ទារកក្នុងផ្ទៃអាចចងចិញ្ចើម និងបើកភ្នែកព្រិមៗបានហើយ ទន្ទឹមនឹងរោមភ្នែក និងចិញ្ចើមចាប់ផ្តើមដុះព្រមគ្នា។ នៅក្នុងសប្តាហ៍ទី១៧នេះ គភ៌ក្នុងផ្ទៃមានប្រវែងប្រហែលជា១៨សង់ទីម៉ែត្រ និងមានទម្ងន់ប្រហែល ១៧០ក្រាម។ 

សប្តាហ៍ទី១៨៖ នៅសប្តាហ៍ទី១៨នេះ គភ៌ក្នុងផ្ទៃមានប្រវែង២០សង់ទីម៉ែត្រ ហើយទារកចាប់ផ្តើមអនុវត្តការដកដង្ហើម៖ ស្រូបយកសារធាតុអែមនីអូទីកចូលចូលក្នុងទៅសួត និងដកដង្ហើមចេញទៅក្រៅម្តងទៀត។ គភ៌ក្នុងផ្ទៃចាប់ផ្តើមជញ្ចក់មេដៃរបស់គេហើយ។ ចំពោះអ្នកម្តាយ ការផ្គត់ផ្គង់ឈាមមានការកើនឡើងដែលធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ថា ដូចជាមានអ្វីនៅក្នុងច្រមុះ និងធ្វើឲ្យអ្នកឈាមច្រមុះទៀតផង។ បន្ថែមលើនេះ អ្នកម្តាយនឹងមានញើសចេញមកច្រើនជាងមុន ដោយសារតែរាងកាយបង្កើនការរំលាយអាហារ។

សប្តាហ៍ទី១៩៖ កោសិកាខួរក្បាលរបស់គភ៌នៅក្នុងផ្ទៃម្តាយកំពុងតែផលិតនូវអត្រានៃការភ្ញាក់ផ្អើលពី ៥០.០០០ ទៅ ១០០.០០០ រំញោចក្នុងមួយវិនាទី។ សាច់ដុំឆ្អឹងខ្នងរបស់តារកក៏ចាប់ផ្តើមបង្កើនការលូតលាស់កាន់តែក្រាស់ទៅក្រាស់។ ដើម្បីធានាថា កូនក្នុងផ្ទៃម្តាយមានសុខភាពល្អជាប្រក្រតីនោះ អ្នកអាចធ្វើការពិនិត្យអេកូសាស្ត្រមើលពីសុវត្ថិភាពរបស់គភ៌ក្នុងផ្ទៃបាន។

សប្តាហ៍ទី២០៖ នៅពេលគភ៌ក្នុងផ្ទៃអ្នកឈាននចូលមកដល់សប្តាហ៍ទី២០ បានន័យថាអ្នកបានដើរបានពាក់កណ្តាលនូវដំណើរមានផ្ទៃពោះរបស់អ្នកហើយ។ ចំណែកឯគភ៌ក្នុងផ្ទៃវិញ ស្ថិតនៅក្រោមផ្ចិតរបស់អ្នកប្រហែលជាមួយចង្អុលដៃ។ អ្នកម្តាយមានអារម្មណ៍ដឹងពីការបម្រាស់របស់គភ៌ក្នុងផ្ទៃ។ សក់របស់ទារកចាប់ផ្តើមដុះពន្លក ហើយគេមានការឡើងទម្ងន់ជាប្រចាំ។

រហូតមកទល់ពេលនេះ ការវិវឌ្ឍមានភាពឆាប់រហ័ស ប៉ុន្តែក្នុងសប្តាហ៍នេះវាបែរជាមានការលូតលាស់យឺត ដើម្បីឲ្យប្រព័ន្ធការពាររាងកាយលូតលាស់ពេញលក្ខណៈ។ ចាប់ពីសប្តាហ៍នេះតទៅសុករបស់អ្នកម្តាយនឹងផ្គត់ផ្គង់គ្រប់អ្វីដែលគភ៌ចង់បាន។

សប្តាហ៍ទី២១៖ នៅសប្តាហ៍ខាងមុខទៀត រាងកាយរបស់អ្នកម្តាយនឹងមានប្រសិទ្ធិភាពក្នុងការស្រូបយកជាតិកាល់ស្យូម។ គភ៌នៅក្នុងផ្ទៃមិនទាន់អាចបើកភ្នែកពេញលេញនៅឡើយទេ ប៉ុន្តែការដឹងនូវរសជាតិរបស់ទារកចាប់ផ្តើមមានការអភិវឌ្ឍឡើង ហើយគេក៏ចាប់ផ្តើមផឹកនូវសារធាតុអែមនីអូទីកផងដែរ។

[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុផ្ទៃ
[សប្ដាហ៍ទី១៥-១៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧