ទាក់ទងដូចម្តេច រវាងថ្លើម និងតម្រងនោម? HEPATORENAL SYNDROMES

()
305
ដោយ : Editor

និយមន័យ
Hepatorenal Syndromes គឺជាស្ថានភាពនៃការធ្លាក់ចុះបន្តបន្ទាប់នៃលំហូរឈាមចូលក្នុង តម្រងនោម ដែលបង្កឡើងដោយការខូចខាតធ្ងន់ធ្ងរ និងកាន់តែខ្លាំងនៃសរីរាង្គថ្លើម។

មូលហេតុ
មូលហេតុដែលធ្វើឲ្យមាន Hepatorenal Syndromes គឺការមាននូវជំងឺមួយចំនួន ពិសេសជំងឺក្រិនថ្លើម ដែលវិវឌ្ឍទៅជាមានការរីកធំនៃវ៉ែនប៉ក (Portal vein) ហើយការរីកនៃសរសៃវ៉ែនប៉កនេះ ធ្វើឲ្យមានការរីកសរសៃឈាមអាក់ទែរ នៅតំបន់ពោះ (Splanchnic Circulation)។ ក្រៅពីនេះ ក៏មានកត្តាជំរុញផ្សេងៗទៀត ដូចជាការបង្ករោគដោយបាក់តេរី និងការហូរឈាមតាមក្រពះពោះវៀន។

រោគសញ្ញា
ភាគច្រើនអ្នកជំងឺត្រូវបានរកឃើញថា៖
•មានការកើនឡើងនូវក្រេអាទីនីន (Creatinine) ក្នុងឈាម
•កំហាប់សូដ្យូមតិចក្នុងទឹកនោម​(<10meq/L)
•បរិមាណទឹកនោមថយចុះ
•កម្រិតសារធាតុនានាក្នុងទឹកនោមស្ថិតនៅធម្មតា
•គ្មាន ឬមានតិចតួចនូវសារធាតុសាច់ក្នុងទឹកនោម។

ការធ្វើរោគវិនិច្ឆ័យ
អ្នកជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា គាត់មាន ជំងឺថ្លើមរ៉ាំរ៉ៃ ឬស្រួចស្រាវ ជាមួយនឹងការធ្លាក់ ចុះនូវមុខងារថ្លើម និងការរីកនូវវ៉ែនប៉ក (Portal Vein)។ មានការកើនឡើងក្រេអាទីនីន (Creatinine) លើសពី១.៥មីលីក្រាម/ដេស៊ីលីត្រ ដែលវាកើនឡើងសន្សឹមៗពីរាប់ថ្ងៃ ទៅរាប់អាទិត្យ។ ការកើនឡើងនេះ មិនមានមូលហេតុបណ្តាល មកពីស្ហុក (Shock) មិនមានប្រើថ្នាំធ្វើឲ្យពុលដល់តម្រងនោម និងគ្មានការស្ទះតម្រងនោម តាមរយៈការធ្វើអេកូសាស្ត្រ (Echography)។ ក្រៅពីនេះ ក៏មានលក្ខខណ្ឌបន្តិចបន្តួចទៀតដែលបញ្ជាក់ថាគ្មានជំងឺតម្រងនោម។

ការព្យាបាល
អ្នកជំងឺ Hepatorenal Syndromes ត្រូវបានព្យាបាល ដោយប្រើប្រាស់ថ្នាំបន្ថយការរីកសរសៃឈាម រួមជាមួយនឹងការប្រើប្រាស់​អាល់ប៊ុយមីន(Albumin)។ ក្នុងករណីនេះដែរ ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាល ឬព្យាបាលមិនទាន់ពេលវេលា គាត់នឹងអាចមានគ្រោះថ្នាក់ដល់ស្លាប់បាត់បង់ជីវិត ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

ការការពារ
ជំងឺ Hepatorenal Syndromes ត្រូវបាន​ការពារដោយ៖ នៅពេលដែលអ្នកជំងឺមានការឆ្លងរោគចូលក្នុងស្រោមពោះ ពេលមានទាចទឹកត្រូវព្យាបាលមេរោគ ឆ្លងរួមផ្សំនឹងការចាក់បញ្ចូលអាល់ប៊ុយមីន។ ជាពិសេសទៅទៀតគឺត្រូវការពារកុំឲ្យមេរោគឆ្លងពេលអ្នកជំងឺមានទាចទឹក។

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត នី ថារួម ឯកទេសថ្លើម ក្រពះ ពោះវៀន និងជា​នាយផ្នែករងជំងឺថ្លើម ក្រពះ ពោះវៀន នៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧