[សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

()
106
ដោយ : Editor


មកទល់សប្ដាហ៍ទី ២០ មានន័យថាអ្នកម្ដាយដើរបានពាក់កណ្ដាលផ្លូវនៃដំណើរមានផ្ទៃពោះរបស់ស្រី្តហើយ។ មកទល់ក្នុងសប្ដាហ៍ទី២២នេះ ត្រចៀករបស់គភ៌ក្នុងផ្ទៃបានលូតលាស់គ្រប់ជ្រុងជ្រោយ ហើយគេនឹងអាចបង្កើនការដឹងពីសំឡេងនៅខាងក្រៅបាន ដូច្នោះម្ដាយគ្រប់រូបគួរតែឧស្សាហ៍និយាយជាមួយទារកក្នុងផ្ទៃឲ្យបានច្រើន ។

សប្តាហ៍ទី២២៖ នៅពេលនេះ ត្រចៀករបស់គភ៌ក្នុងផ្ទៃបានលូតលាស់គ្រប់ជ្រុងជ្រោយ ហើយគេនឹងអាចបង្កើនការដឹងពីសំឡេងនៅខាងក្រៅ។ តាមការស្រាវជ្រាវបានណែនាំថាពួកគេចាប់ផ្តើមរៀន និងឆ្លើយតបទៅសំឡេងខាងក្រៅនៅពេលដែលឈានចូលដល់សប្តាហ៍ទី២២ដំបូង។ ហេតុនេះហើយ ការលេងតន្ត្រីនឹងធ្វើឲ្យកោសិកាខួរក្បាលរបស់ទារកមានការកម្រើក។

អ្នកចាប់ផ្តើមដឹងពីការធ្វើចលនា និងពេលគេងរបស់ទារកក្នុងផ្ទៃ។ អ្នកក៏អាចដឹងបានដែរនៅពេលដែលគភ៌ក្នុងផ្ទៃត្អើក។

សប្តាហ៍ទី២៣៖ គភ៌ក្នុងផ្ទៃប៉ះដល់ផ្ចិតរបស់អ្នក។ ពេលនេះ គភ៌មានទម្ងន់ប្រហែលជា៤៥០ក្រាម និងមើលទៅដូចជាកូនតុត្កតាមួយអ៊ីចឹង។ អ្នកអាចបែងចែកភាពខុសគ្នារវាងផ្នែកនីមួយៗនៃរាងកាយរបស់ទារកក្នុងផ្ទៃតាមរយៈផ្ទៃពោះរបស់អ្នក។ ដៃនិងជើង ធ្វើការលូតលាស់បានល្អដែលធ្វើឲ្យទារកក្នុងផ្ទៃអាចចាប់ច្បាម ឬក្តាប់ដៃបាន។

សប្តាហ៍ទី២៤៖ អ្នកចាប់ផ្តើមឡើងទម្ងន់ជាងសប្តាហ៍មុន។ ទារកក្នុងផ្ទៃចាប់ផ្តើមបើកភ្នែក។ គេអាចឆ្លើយតបនឹងសំឡេង ឬការប៉ះពីក្រៅ និងអាចដឹងពីសំឡេងនោះបាន។ ដូចនេះ អ្នកគួរតែនិយាយទៅកាន់ទារកឲ្យបានញឹកញាប់ ហើយអ្នកអាចនឹងសម្គាល់បានថា គេនឹងមានចលនានៅពេលអ្នកនិយាយជាមួយគេនោះ។

សប្តាហ៍ទី២៥៖ ទារកក្នុងផ្ទៃមានពេលភ្ញាក់ និងពេលសម្រាក ប៉ុន្តែគេភ្ញាក់ និងធ្វើចលនាច្រើននៅពេលដែលអ្នកសម្រាក។ ឥទ្ធិពលពីអ័រម៉ូនប្រូជេស្ទីរ៉ូន និងរីលែកស៊ីន និងបន្ទន់សន្លាក់សរសៃពួកបង្កើនទម្ងន់ និងទំហំរបស់តារក ហើយក៏នឹងធ្វើឲ្យមានការកែប្រែផ្នែកពាក់កណ្តាលរបសអ្នកម្តាយទៀតផង។

អ្នកម្តាយត្រូវមានការប្រុងប្រយ័ត្ននៅពេលពត់ខ្លួន និងឡើង ឬលើករបស់អ្វីមួយដើម្បីកុំឲ្យខ្នងរបស់អ្នកមានការឈឺចាប់។ អ្នកងាចហាត់ប្រាណាដែលងាយស្រួលដូចជា ការដើរ ហែលទឹកជាដើម៕

[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៥-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

 

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧