[ខ្លឹមៗ] សកម្មភាពប្រចាំថ្ងៃដែលបង្កជាជំងឺពុកឆ្អឹង

 ជំងឺពុកឆ្អឹងជាជំងឹដែលមនុស្សវ័យចំណាស់ងាយនឹងប្រឈមមុខ ជាពិសេសស្ត្រីវ័យអស់រដូវ។ តែទោះបីជាយ៉ាងណា ​ជំងឺពុកឆ្អឹងនេះមិនបានកើតលើមនុស្សគ្រប់គ្នានោះទេ ពោលបុគ្គលដែលបានថែរក្សាសុខភាពបានល្អជាប់ជានិច្ច គឺមានការប្រឈមមុខតិចតួច។ ជំងឺពុកឆ្អឹង គឺជាជំងឺដ៏ស្ងៀមស្ងាត់ដែលមិនមានបញ្ចេញឲ្យអ្នកជំងឺដឹងមុននោះទេ។ ជំងឺនេះបណ្តាលមកពីការថយចុះនៅកំហាប់ឆ្អឹង និងរចនាសម្ព័ន្ធទ្រទ្រង់ឆ្អឹង ជាហេតុធ្វើឲ្យឆ្អឹងលែងរឹងមាំងាយនឹងបាក់ ជាពិសេសឆ្អឹងខ្នង ឆ្អឹងត្រគាក និងកដៃ។

មានមូលហេតុមួយចំនួនដែលធ្វើឲ្យមានជំងឺពុកឆ្អឹងបានដោយងាយ ហើយទាំងនោះសុទ្ធតែជាសកម្មភាពប្រចាំថ្ងៃផងដែរ៖
•ការជក់បារី
•ផឹកស្រា
•កង្វះអាហាររូបត្ថម្ភ(កាល់ស្យូម,វីតាមីន D និងប្រូតេអ៊ីន)
•ស្គមពេក
•មិនហាត់កីឡា ឬធ្វើចលនាឲ្យបានច្រើន
•ស្រ្តីអស់រដូវ ឬស្រ្តីវះកាត់ស្បូន និងដៃស្បូន
•ភាពចាស់
•អ្នកមានជំងឺសន្លាក់រាំរៃ ឬប្រើថ្នាំប្រភេទសសៃយូរ
•អ្នកមានជំងឺអ័កម៉ូន(Thyroid Glande)។

 ជាចុងក្រោយ លោកវេជ្ជបណ្ឌិត បានផ្តល់ជាប្រសាសន៍ដល់ប្រជាជនគ្រប់រូបគួរគប្បីមានការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះជំងឺនេះ ហើយក៏មានវិធីសាស្ត្របង្ការដូចជា ការហាត់ប្រាណជាដើម។ ចំណែកមនុស្សចាស់ និងស្ត្រីអស់វ័យរដូវ គួរតែឧសស្សហ៍ជួបពិគ្រោះ និងតាមដានកំហាប់ឆ្អឹងឲ្យបានទៀងទាត់៕

ស្វែងយល់បន្ថែម៖ ពុកឆ្អឹង ជំងឺដែលមិនមានបញ្ចេញឲ្យអ្នកជំងឺដឹងមុន...

បកស្រាយដោយ៖ វេជ្ជបណ្ឌិត លឹម​ តាំង ជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនឹងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក ។

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧