លំហាត់ប្រាណដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរសាកល្បង

()
67
ដោយ : Editor

ជំងឺខ្លាញ់រុំថ្លើមគឺជាការកកើតនៃខ្លាញ់នៅក្នុងកោសិកាថ្លើមដែលច្រើនកើតមានទៅលើអ្នកដែលមានជំងឺលើសទម្ងន់ ហើយជាទូទៅបន្ទាប់ពីបានទៅពិនិត្យ អ្នកជំងឺដែលត្រូវបានកំណត់រោគវិនិច្ឆ័យថាមានជំងឺនេះគ្រូពេទ្យព្យាបាលតែងណែនាំឲ្យបង្កើតទម្លាប់នៃការហាត់ប្រាណ និងកែប្រែនូវរបបបអាហារប្រចាំថ្ងៃជាដើម ដែលទាំងនេះអាចជួយកាត់បន្ថយ នូវសារជាតិខ្លាញ់ដែលលើស និងអាចគ្រប់គ្រងទម្ងន់បានល្អថែមទៀតផង។ ដូចនេះរបៀបនៃការហាត់ប្រាណទាំង២ខាង-ក្រោមអាចជាជម្រើសដល់ល្អដែលអ្នកគួរសាកល្បង ដើម្បីជួយពង្រឹងសុខភាពថ្លើមរបស់អ្នក ដោយការភ្ញោចទៅលើថ្លើម ក៏ដូចជាសរីរាង្គប្រព័ន្ធរំលាយអាហារផ្សេងទៀត។

អែរូប៊ិក
ការដើរ និងការរត់យឺតៗត្រូវបានគេចាត់បញ្ចូលជាលំហាត់ប្រាណបែបអែរូប៊ិក ដែលការហាត់ប្រាណប្រភេទនេះត្រូវប្រើប្រាស់នូវក្រុមសាច់ដុំធំនៃ​រាងកាយដែលវាអាចជួយឲ្យមានលំនឹងអេឡិចត្រូលីតក្នុងសរីរាង្គក៏ដូចជាជំរុញមុខងារនៃថ្លើមផងដែរ។

របៀបនៃការហាត់៖ 
•ដំបូងយើងត្រូវដើរយឺតៗពី២០ទៅ៣០នាទីក្នុង១សប្ដាហ៍
•ត្រូវបន្ថែម១០នាទីរាល់១សប្ដាហ៍ម្ដងរហូតដល់៣០ទៅ៤៥នាទីរាល់ពេលដើរម្ដងៗ
•ហើយចាប់ផ្ដើមដើរ២ដងក្នុង១សប្ដាហ៍បន្ទាប់មកតម្លើងម្ដងបន្តិចរហូតដល់៥ដងក្នុង១សប្ដាហ៍
•ត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់កំឡុងពេលដើរ ឬរត់។

យោគៈ
ប្រភេទលំហាត់ប្រាណទីពីរដែលត្រូវបានណែនាំនោះគឺយោគៈដែលវាជួយពង្រឹងសាច់ដុំបានល្អព្រោះថាវាតម្រូវឲ្យសាច់ដុំធ្វើការច្រើនជាងធម្មតា។ នៅខណៈដែលសាច់ដុំធ្វើការហួសប្រមាណនោះ
វានឹងជំរុញឲ្យមានការកើនឡើងនូវសកម្មភាពមេតាបូលីសក្នុងខ្លួនដែលជួយសម្រួលនូវមុខងារថ្លើម។

ខាងក្រោមនេះ ជាការបង្ហាញនូវលំហាត់ប្រាណយោគៈទាំង៤ដែលមានប្រសិទ្ធភាពទៅលើសុខភាពថ្លើម៖ 

Kapalbhati Pranayama (ការហាត់ដកដង្ហើមតាមបែបយោគៈ)៖ យើងត្រូវអង្គុយពែនភ្នេននៅលើកម្រាលយោគៈ បន្ទាប់មកដកដង្ហើមចូលឲ្យជ្រៅ ហើយបង្ខំឲ្យដង្ហើមចេញវិញតាមច្រមុះដែលប្រតិបត្តិការនេះត្រូវធ្វើឲ្យរួចពី៥ទៅ១០វិនាទី និងគួរធ្វើឲ្យបានយ៉ាងតិច១៥នាទីជារៀងរាល់ថ្ងៃ។

•Ardha Matsyendrasana (កាយវិការ អង្គុយបង្វិលខ្នង)៖ ដើម្បីធ្វើកាយវិការនេះយើងត្រូវអង្គុយពែនភ្នែន ដោយដាក់ជើងឆ្វេងខាងលើរួចបញ្ឈរជង្គង់ឆ្វេងឡើង បន្ទាប់មកដាក់កំភួនដៃស្ដាំទៅលើជង្គង់ឆ្វេង ហើយបង្វិលខ្លួនយឺតៗ ដោយយកដៃឆ្វេងដាក់ទៅនឹងចុងជើងស្ដាំ។

•Gomukh Asana ៖ កាយវិការយោគៈមួយ​នេះអាចជំនួយថ្លើមបានដោយការសម្រួលនូវលំហូរឈាម និងអុកស៊ីសែន។ យើងត្រូវអង្គុយខ្វែងជើងដោយដាក់ជើងម្ខាងនៅពីលើជើងម្ខាងទៀតបន្ទាប់មកធ្វើខ្នងឲ្យត្រង់រួចបោះដៃម្ខាងទៅក្រោយកញ្ចឹងកនិងបោះដៃម្ខាងទៀតទៅក្រោយឆ្អឹងជំនីរួចព្យាយាមចាប់ប្រអប់ដៃទាំង២។ 

•Naukasana ៖ ជាកាយវិការយោគៈធម្មតាដែលអាចជួយបញ្ចេញជាតិពុលពីសារពាង្គកាយ ហើយកាយវិការនេះគឺយើងត្រូវគេងផ្កាប់ ឬផ្ងារ រួចលើកផ្នែកខាងលើនិងខាងក្រោមនៃដងខ្លួនឡើង
ហើយបោះដៃឲ្យត្រង់ទៅមុខ ដោយរក្សាស្ថានភាពបែបនេះឲ្យយូរតាមដែលអាចធ្វើបានបន្ទាប់មកសម្រាករួចធ្វើវាម្ដងទៀត។

ក៏ព្រោះតែជំងឺខ្លាញ់រុំថ្លើមភាគច្រើនបណ្ដាលមកពីមកពីការធាត់ជ្រុលពេក ដូចនេះហើយអ្នកជំងឺគួរគប្បីជ្រើសរើសយកវិធីសាស្រ្ដដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្លាស់ប្ដូរទម្លាប់ការរស់នៅប្រចាំថ្ងៃដោយបែរមកធ្វើលំហាត់ប្រាណ និងចៀសវាងចំណីអាហារមួយចំនួន ដែលការផ្លាស់ប្ដូរនេះអាចជួយឲ្យកោសិកាថ្លើម និងមុខងារថ្លើមបានប្រសើរឡើងវិញ៕ 


©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧