ហាត់ប្រាណនៅតែសំខាន់ទោះអ្នកក្រិនថ្លើមក៏ដោយ!

()
58
ដោយ : Editor

ម្តងហើយម្តងទៀតដែលគ្រូពេទ្យបានកត់សម្គាល់ផលល្អនៃលំហាត់ប្រាណសម្រាប់អ្នកជំងឺថ្លើម និងចំណុចដែលត្រូវបង្កើនគុណភាពជីវិត និងព្យាករណ៍ បានកាន់តែប្រសើរ ដូចទៅនឹងហេតុផលដើម្បីជាការណែនាំនូវការហាត់ប្រាណជាទៀងទាត់ ស្ថិតក្នុងផ្នែកមួយ
នៃកម្មវិធីព្យាបាលរបស់ពួកគេ។  
ខាងក្រោមជាអត្ថប្រយោជន៍ចំពោះសរីរាង្គថ្លើមដែលត្រូវបានបង្ហាញនៅក្នុងការស្រាវជ្រាវមួយទាក់ទងនឹងការធ្វើលំហាត់ប្រាណជាទៀងទាត់៖

•បន្ថយហានិភ័យនៃស្លាកស្នាមនិងក្រិនថ្លើម៖ 
ជាការពិតណាស់ លំហាត់ប្រាណជាទៀងទាត់ បន្ថយការលើសទម្ងន់ដោយចៃដន្យចំពោះអ្នកជំងឺរលាកថ្លើមប្រភេទ C។  តាមការស្រាវជ្រាវបង្ហាញថា ការការពារការលើសទម្ងន់ ជួយការពារលក្ខខណ្ឌមួយចំនួន ដូចជា ខ្លាញ់រុំថ្លើម ការកើនកម្រិតជាតិស្ករក្នុងឈាម ជំងឺទឹកនោមផ្អែម ការកើនឡើងអាំងស៊ុលលីនក្នុងឈាម ដែលអាចនាំទៅដល់បញ្ហាក្រិនថ្លើម។

•បង្កើនអារម្មណ៍ល្អ៖ 
ភាពស្ត្រេសគឺជាបញ្ហាសាមញ្ញក្នុងចំណោមប្រជាជនដែលមានផលប៉ះពាល់ពីជំងឺក្រិនថ្លើមរ៉ាំរ៉ៃនិងអាចសូម្បីក្នុងករណីមានផលរំខានពីការព្យាបាលដោយ Pegylated Interferon ដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យសម្រាប់អ្នកជំងឺរលាកថ្លើមប្រភេទC។ លំហាត់ប្រាណជាទៀងទាត់ ជួយកាត់បន្ថយឥទ្ធិពលនៃភាពស្ត្រេស តាមរយៈការភ្ញោចឲ្យមានការបញ្ចេញ Endorphins និងកែប្រែកម្រិត Neurotransmitter ដើម្បីលើកកម្ពស់សុខភាពផ្នែកអារម្មណ៍ និងពង្រឹងថាមពលផ្លូវចិត្ត។

•បង្កើនកម្រិតអុកស៊ីសែនក្នុងឈាម៖ 
អត្ថប្រយោជន៍ចំពោះបេះដូងសរសៃឈាមនៃការធ្វើលំហាត់ប្រាណជាទៀងទាត់ បង្កើនសមត្ថភាពនៃការចាប់យកអុកស៊ីសែនក្នុងឈាម។ កម្រិតអុកស៊ីសែនច្រើនក្នុងឈាម មានន័យថា មានអុកស៊ីសែនច្រើនដែលត្រូវបានដឹកនាំទៅកាន់ថ្លើមដូច្នេះដែរ ជាលទ្ធផលវាជួយបង្កើននូវមុខងារថ្លើម ឲ្យដំណើរការបានកាន់តែប្រសើរជាងមុន។

•បន្ថយការឈឺចាប់៖ 
ការហ្វឹកហាត់បង្កើនកម្លាំងទ្រទ្រង់ការលូតលាស់របស់សាច់ដុំ និងថែទាំរាងកាយ  ដែលអាចការពារ  ឬពន្យារពេលនៃការខ្សោយសាច់ដុំធ្ងន់ធ្ងរ  ដែលតែងកើតមានចំពោះអ្នកជំងឺថ្លើម។

•បង្កើនថាមពល៖ 
គ្រប់ពេលការហាត់ប្រាណជាទៀងទាត់ធ្វើឲ្យប្រព័ន្ធបេះដូងសរសៃឈាមមានដំណើរការល្អ ប្រកបដោយប្រសិទ្ធភាព។ ដំណើរការនេះជួយដឹកនាំអុកស៊ីសែន និងអាហារ ទៅកាន់គ្រប់កោសិកា ជាលិកា សរីរាង្គ និងប្រព័ន្ធផ្សេងៗនៃរាងកាយ ដែលផ្តល់មកវិញនូវកម្រិតថាមពលកាន់តែខ្ពស់ជាងមុន។

យ៉ាងណាក៏ដោយ លោកអ្នកក៏ត្រូវគោរពតាមដំណាក់កាល និងកម្រិតដូចខាងក្រោម៖
•ដំណាក់កាលទី១៖ 
លោកអ្នកត្រូវចាប់ផ្តើមដោយយឺតៗប្រសិនបើអ្នកកំពុងមានជំងឺថ្លើមនិង/ឬមិនធ្លាប់បានធ្វើលំហាត់ប្រាណក្នុងរយៈពេលយូរ។អ្នកត្រូវបានស្ថិតក្នុងលក្ខខណ្ឌដែលហាត់ក្នុងកម្រិតមួយដែលនឹងជាតម្រូវការពីរាងកាយរបស់អ្នក ប៉ុន្តែនឹងមិនត្រូវហួសកម្រិត។ អ្នកអាចហាត់ដោយដើរជំហានខ្លីៗ ក្នុងរយៈពេល៥នាទី ១០នាទី ឬ១៥នាទីដែលជាការចាប់ផ្តើមដ៏ល្អបំផុត។ 

•ដំណាក់កាលទី២៖ 
អ្នកគួរមានជំនួយពីគ្រូបង្វឹកដែលអាចដឹងពីស្ថានភាពរបស់អ្នកនិងមានបទពិសោធន៍ក្នុងការបង្កើតនូវតម្រូវការពិសេសនៃកម្មវិធីកាយសម្បទា។
គ្រូបង្វឹកនឹងជួយអ្នក ច្នៃកម្មវិធីមួយយ៉ាងមានសុវត្ថិភាព ក្នុងការចាប់ផ្តើមស្តាឡើងវិញនូវកម្លាំង និងកាយសម្បទារបស់អ្នក។ លើសពីនេះ វានឹងអនុញ្ញាតឲ្យអ្នកមានការកើនឡើងនូវតម្រូវការ ក៏ដូចជាកម្រិតថាមពល និងនាំត្រឡប់មកវិញនូវភាពរស់រវើកដល់អ្នក។

•ដំណាក់កាលទី៣៖ 
ការរក្សាឲ្យមានស្ថេរភាព អាចត្រូវបានធ្វើឡើងយឺតៗ និងមានការឈឺចាប់តិចតួច នៅពេលចាប់ផ្តើមដំបូង។ ប៉ុន្តែ ទោះបីជាមេតាបូលីសរបស់អ្នកត្រូវបានប្រកួតប្រជែង ដោយជំងឺក្រិនថ្លើមយ៉ាងណាក៏ដោយ អ្នកនៅតែអាចឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែង។ អ្នកត្រូវកំណត់រយៈពេល១ខែ ហើយសម្គាល់មើលថា តើអ្នកមានអារម្មណ៍យ៉ាងណា។
បន្ទាប់មក រក្សាការអនុវត្តលំហាត់ប្រាណបន្តក្នុងរយៈពេល២ខែ និងចុងក្រោយក្នុងរយៈពេល៣ខែ ហើយអ្នកនឹងមានអារម្មណ៍ប្លែក មានកម្លាំងជាងមុន មានសុខភាពល្អ និងបង្កើនការគិតបែបវិជ្ជមានចំពោះជីវិតជាទូទៅរបស់អ្នក។

លោកអ្នកនៅតែទទួលបានគុណប្រយោជន៍ ទាំងរាងកាយ និងផ្លូវចិត្ត នៅពេលលោកអ្នកអនុវត្តតាមការណែនាំ ទោះបីជាអ្នកស្ថិតនៅដំណាក់កាលណាក៏ដោយ…

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧