[សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

()
325
ដោយ : Editor

  អត្តបទការវិវឍ្ឍរបស់ទារកត្រឡប់មកវិញទៀតហើយ កាលពីសប្ដាហ៍មុនយើងខ្ញុំបានលើកយកពីការវិវឍ្ឍខ្លះមកធ្វើការបកស្រាយ ។ តើនៅក្នងសប្ដាហ៍ទី២៨នេះ មានអ្វីចំឡែក និងគួរឲ្យចង់ដឹងនោះ......  មកទល់សប្ដាហ៍នេះមាតាគ្រប់រូបប្រហែលជាគ្នានពេលណាដែលគេងបានគ្រប់គ្រាន់ទេមើលទៅ? ដោយសារតែទារករបស់អស់លោកអ្នកបើកភ្នែកម្ដងម្កាល និងមានការលូតលាស់ខ្លាំង ដូច្នោះហើយ ធ្វើឲ្យអ្នកកម្ដាយគ្រប់រួបមិនសូវបានគេង តែកុំបារម្ភនេះជារឿងល្អទេ ។ លើសពីនេះទៅទៀតអ្នកម្ដាយកុំភ្លេចទៅជួប​ ពិគ្រោះជាមួយគ្រូពេទ្យរាល់២សប្ដាហ៍ម្ដង ដើម្បីតាមដានពីការវិវឍ្ឍរបស់ទារកជាទីស្រលាញ់របស់អស់លោកអ្នកតទៅទៀត ។ 

សប្ដាហ៍ទី២៨៖ 
ក្នុងសប្ដាហ៍នេះភ្នែករបស់ទារកជួនកាលបើកម្ដងៗ ហើយរៀនក្នុងការសម្លឹង។ បើសិនជាអ្នកម្ដាយមានការរលាកផ្លោកនោម ឬបញ្ហាទឹកនោម គួរតែប្រញប់ព្យាបាលឲ្យបានឆាប់រហ័ស។ការឆ្លងមេរោគតាមទឹកនោមធ្វើឲ្យអ្នកសម្រាលកូនមុនខែ។កង្វះឈាមនៅក្នុងខ្លួនក៏អាចធ្វើឲ្យអ្នកប្រសូត្រមុខខែដែរបើសិនជាមិនព្យាបាលភ្លាមៗ។ បើអ្នកម្ដាយមានការឈឺខ្នងជាញឹកញាប់ការចុះមុជក្នុងទឹក(ទន្លេ ស្ទឹង…..)អាចធ្វើឲ្យអ្នកមាន
អារម្មណ៍ធូរស្បើយបាន។ កម្រិតឈាមក្នុងរាងកាយរបស់អ្នកកើនឡើងប្រហែល៤០ភាគរយ ដែលជាតម្រូវការរបស់ទារកក្នុងផ្ទៃ។ ចំណែកឈាមដែលហូរកាត់ស្បូនរបស់អ្នកមានការកើនឡើងដប់ស្មើ។ អ្នកអាចនឹងមានការដកដង្ហើមតិចជាងមុនព្រោះថាសម្ពាធពីស្បូនទប់ស្កាត់សួតរបស់អ្នកមិនឲ្យរីកបានពេញលេញ។ ជាលិកាសុដល់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំបៅកូន និងចាប់ផ្ដើមផលិតទឹកដោះដំបូង។

សន្លាក់ត្រគាកនិងសរសៃភ្ជាប់ឆ្អឹងត្រគាកកំពុងតែរីករួចរាល់សម្រាប់ការប្រសូត្រ។ ទម្ងន់របស់ទារកនិងការបម្រាស់របស់គេអាចធ្វើឲ្យអ្នកអស់កម្លាំង។ អ្នកអាចនិងមានអាការៈគេងមិនលក់ឬមានការរំខាននៅពេលគេង ព្រោះតែអ្នកមានអារម្មណ៍មានពិបាកក្នុងការរកកន្លែងគេងឲ្យបានស្រួល។ បើសិនជាអ្នកមានអាការៈឆ្អល់ចុងដង្ហើមនៅពេលដែលគេងទម្រេតខ្លួនទៅលើគ្រែ អ្នកគួរតែដោយដាក់ខ្នើយទល់។ សម្ពាធនៃស្បូននៅក្នុងប្លោកនោមរបស់អ្នកអាចធ្វើឲ្យអ្នកក្រោកជាច្រើនដងក្នុងមួយយប់។ កំឡុងពេលនេះជាពេលដែលទារកមានការលូតលាស់លឿនជាងគេបំផុត ហើយអ្នកម្ដាយត្រូវការកាល់ឡូរីបន្ថែម ២០០ ក្នុងមួយថ្ងៃ។ ចំពោះប្រូតេអ៊ីន គឺអ្នកម្ដាយត្រូវការគ្រប់ពេល ព្រោះថា ប្រូតេអ៊ីនជួយសាងរនាំងសម្រាប់ជួសជុលជាលិកាក្នុងរាងកាយ និងផ្ដល់នៅការប្រឆាំងនិងការឆ្លងមេរោគ។ កំណត់របបអាហារ របស់អ្នកឲ្យបានត្រឹមត្រូវដែលមានសារធាតុចិញ្ចឹមដូចជា៖ វីតាមីនA ,B, C ,E និងជាតិស័ង្កសីដែលជាតម្រូវការសម្រាប់បង្កើនទឹកដោះ។ វីតាមីន C ការពារអ្នកពីវីរុស និងជួយឲ្យរាងកាយស្រូបយកនូវជាតិដែក។  វាថែមទាំងជួយផ្សះជាលិកាបន្ទាប់ពីដឹកជញ្ជូន និងបង្កើនប្រព័ន្ធការពាររាងកាយ។ ជាតិស័ង្កសី មានឥទិ្ធពលសម្រាប់អ័រម៉ូន និងការលូតលាស់លើសកម្រិតផ្សេងៗគ្នា។ វាមានសារៈសំខាន់សម្រាប់សំយោគប្រូតេអ៊ីន ការលូតលាស់របស់សាច់ដុំ និងភ្នាស់នៃកោសិកា។ ឥទ្ធិពលនៃអាស៊ីតខ្លាញ់មានភាពចាំចាច់ក្នុងការលូតលាស់នៃខួរក្បាលរបស់ទារក។

វីតាមីន K មានសារៈសំខាន់ណាស់ ក្នុងអំឡុងពេល ពីឬបី អាទិត្យចុងក្រោយនៃការពរពោះ។ វាមានការទាក់ទងនឹងការផលិត prothrombin, មានប្រសិទ្ធភាពធ្វើឲ្យឈាមមក។ មនុស្សពេញវ័យ វាបង្កើតមកពីបាត់តេរីក្នុងពោះវៀន។  ប៉ុន្ដែចំពោះពោះវៀនរបស់ទារកគ្មានមេរោគនោះទេហើយវាអាស្រ័យទៅលើការផ្គត់ផ្គង់របស់អ្នកម្ដាយ។ បើសិនជាអ្នកមិនទទួលទានសាច់ អ្នកអាចទទួលទានអ្វីបន្ថែមដើម្បីបង្គប់ជាតិប្រូតេអ៊ីនដែលត្រូវការ។ បើសិនជាអ្នកមានអាការៈមិនស្រួល ឬអ្នកមានការបារម្មណ៍ខ្លាចថាមានបញ្ហាចំពោះទារកក្នុងផ្ទៃ អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យសម្ភពនិងរោគស្ត្រី ដើម្បីឲ្យប្រាកដច្បាស់ក្នុងចិត្តពីបញ្ហាដែលអ្នកកំពុងជួបប្រទះ។ 

សប្តាហ៍ទី២៩៖ អ្នកម្តាយគួរតែជួបគ្រូពេទ្យរៀងរាល់ពីរសប្តាហ៍ម្តង។ មកទល់សប្តាហ៍នេះ ទារកក្នុងផ្ទៃមានប្រវែងប្តហែល ៣៦សង់ទីម៉ែត្រ បណ្តោយ និងគ្រប់ដណ្តប់ទៅដោយទឹកភ្នាសពណ៌ស ជាសារធាតុការពារស្បែកទារក។ សួតរបស់ទារកមានការលូតលាស់ផ្នែកផ្លូវខ្យល់។ សួតផលិត Surfactant ដើម្បីជំនួសក្នុងការដកដង្ហើម។ បើសិនជាអ្នកប្រសូតមុនអ្នកអាចនឹងត្រូវចាក់ Steroid Injection ដើម្បីធ្វើឲ្យសួតរបស់ទារកផលិត Surfactant ដែលធ្វើឲ្យគេងាយស្រួលក្នុងការដកដង្ហើមពេលគេកើតមិនគ្រប់ខែ។

អ្នកត្រូវធ្វើការសង្កេតលើការធ្វើចលនារបស់ទារក។ ប្រសិនបើគេមានសកម្មភាពច្រើនជារឿងធម្មតា ប៉ុន្តែបើសកម្មភាពមានការថយចុះ អ្នកត្រូវទាក់ទងគ្រូពេទ្យភ្លាម។ អ្នកគួរតែសម្រាកគ្រប់ពេលដែលអ្នកអាចជាពិសេសនៅពេលរសៀល និងពេលព្រលប់។ កាត់បន្ថយម៉ោងធ្វើការ ដើម្បីទុកពេលសម្រាក។ ការធ្វើការច្រើនពេកនៅក្នុងឆមាសទី៣ អាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។ បេះដូងរបស់អ្នកម្តាយធ្វើការខ្លាំងជាងកម្រិតរបស់ឈាម២៥ភាគរយ។ ការកើនឡើងនៃទំហំពោះអាចធ្វើឲ្យចំណុចកណ្តាលខ្លួនមានការផ្លាស់ប្តូរ។ ដូចនេះអ្នកត្រូវមានការប្រុងប្រយ័ត្នការយារធ្លាក់។

[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៥-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
 [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧