[សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

()
272
ដោយ : Editor

សួស្តីអ្នកម្តាយជាស្ត្រីមានផ្ទៃពោះទាំងអស់គ្នា!!!ហេលស៍ថាម នឹងលើកយកដំណាក់កាលបន្ទាប់យកនៃការវិវឌ្ឍន៍របស់គភ៌ក្នុងផ្ទៃអ្នកម្តាយរហូតដល់ពេលប្រសូតចាកឧទ្ទរមកជូនជាចំណងដៃដល់ស្ត្រីគ្រប់រូបដើម្បីបានត្រៀមខ្លួនជាស្រេចមុនពេលសម្រាល។ យើងខ្ញុំក៏សូមជូនពរអ្នកម្តាយ ដែលត្រៀមប្រសូតគ្រប់គ្នា ឲ្យមានសុខភាពល្អ និងសម្រាលបុត្រធីតាបានដោយសុវត្ថិភាព។

សប្តាហ៍ទី៣៧៖ គភ៌ក្នុងផ្ទៃចាប់ផ្តើមហ្វឹកហ្វាត់ដកដង្ហើម ការជញ្ជក់ និងលេប។ ទម្ងន់របស់អ្នកម្តាយដែលកើនឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ចាប់ផ្តើមស្រកចុះ ប៉ុន្តែអ្នកម្តាយខ្លះជួបប្រទះនឹងបញ្ហាដូចជា ហើមជើង ស្ពឹកស្រពន់ ហើមដៃ ស្មងជើង និងជើងជាដើម។ មធ្យោបាយដ៏ល្អក្នុងការដោះស្រាយបញ្ហានេះ គឺជាការសម្រាក។ ការអង្គុយ ឬក៏ទម្រេតខ្លួនដោយដាក់ជើងឲ្យខ្ពស់ជាងក្បាល ជាវិធីសាស្ត្រល្អសម្រាប់ការហើមស្មងជើង។ អ្នកគួរតែដោះចិញ្ចៀនចេញពីដៃ និងចៀសវាងការពាក់ស្បែកជើងដែលតឹង ឬមានកែងខ្ពស់ (ស្បែកជើងរាបស្មើ)។

ជំងឹហើមអាចផ្តល់សម្ពាធដល់ដំណើរប្រសាទរវាងឆ្អឹង និងកដៃ ដែកបណ្តាលឲ្យមានការឈឺចាប់ជាខ្លាំង ដែលហៅថា Carpal Tunnel Syndrome។ អ្នកដែលមានបញ្ហានេះ ពិបាកនឹងប្រើដៃ និងអាចធ្វើឲ្យឆ្គងពេលប្រើ ជាពិសេសនៅពេលដែលអ្នកកាន់ទឹកក្តៅ។ អ្នកម្តាយអាចព្យាបាលដោយប្រើម្ចុលវិទ្យាសាស្ត្រ ឬតាមការណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើអ្នកម្តាយហើមដៃជើងព្រមគ្នានឹងមានអាការៈឈឺក្បាល វិលមុខ គេងមិនលក់ និងឈឺក្រោមឆ្អឹងជំនីនោះ ត្រូវតែរួសរាន់ទៅជួបគ្រូពេទ្យជាបន្ទាន់។ វាអាចជាសញ្ញានៃដំណើរឡើងសម្ពាធឈាមដែលអាចបង្កឲ្យមានបញ្ហាដល់អាយុជីវិត។ អ្នកម្តាយគួរគប្បីព្យាយាមទទួលទានអាហារមានវីតាមីនBឲ្យបានច្រើន និងអាហារធញ្ញជាតិព្រោះវាល្អសម្រាប់ប្រសាទ។ ខ្ទឹមបារាំង និងខ្ទឹមស ជាអាហារល្អកម្ចាត់ជាតិពុល។

ដូចនេះ អ្នកម្តាយគួរបន្ថែមពីរមុខនេះក្នុងចំណីអាហារប្រចាំថ្ងៃ។ គប្បីជ្រើសរើសយកអាហារដែលមានបញ្ចុះទឹកនោមតាមបែបធម្មជាតិដូចជា ការ៉ុត ត្រសក់ ទំពាំហបាយជូរ សណ្តែកបារាំង ម្នាស់ ស្ពៃ និងផ្លែឪឡឹកជាដើម។ ដទៃពីនេះ អ្នកម្តាយគួរគប្បីចៀសវាងនូវអាហារដែលមានជាតិប្រៃខ្លាំង និងបន្ថែមមកវិញនូវអាហារសម្បូរវីតាមីនC។

សប្តាហ៍ទី៣៨៖ គភ៌នៅក្នុងផ្ទៃអស់រយៈកាលដ៏យូរ បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រសូត។ ដូចនេះ អ្នកម្តាយគួរគប្បីទទួលទានអាហារដែលមានប្រយោជន៍ដូចជា ធញ្ញជាតិ និងបន្លែឲ្យបានច្រើនសម្រាប់ទារកក្នុងផ្ទៃមានសុខភាពល្អ។ នៅពេលដែលអ្នកប្រសូត អ្នកនឹងគិតដល់ការទទួលទានអាហារ។ ប៉ុន្តែអ្នកត្រូវប្រាកដក្នុងចិត្តថា កោសិការាងកាយអ្នកមានផ្ទុកគ្លុយកូសដែលជាប្រភពនៃថាមពលបានគ្រប់គ្រាន់ ជាពិសេសទាំងនេះអាចជួយអ្នកម្តាយក្នុងពេលសម្រាល។ 

[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៥-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
 [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
 

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 1 មតិយោបល់
Chanlida Sin
Hi
Clinic Community
Hi, is there anything we can help?

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧