[សប្ដាហ៍ទី ៣៩-៤០ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

(-5)
535
ដោយ : Editor

នេះជាសប្ដាហ៍ចុងក្រោយហើយក៏ជាដំណាក់កាលនៃការវិវឌ្ឍន៍របស់គភ៌ក្នុងផ្ទៃចុងក្រោយដែរ។  អ្នកម្ដាយប្រហែលជាមានអារម្មណ៍ថាពោះរបស់អ្នកធំខ្លាំង និងធ្វើឲ្យអ្នកមិនស្រួលក្នុងខ្លួនជាប្រចាំ។​ តែកុំបារម្ភអារម្មណ៍បែបនោះនឹងបាត់ទៅវិញនូវពេលដែលអ្នកម្ដាយប្រសូតទារករួច។ 

សប្តាហ៍ទី៣៩៖ នៅក្នុងសប្តាហ៍នេះ អ្នកប្រហែលជាមានអារម្មណ៍ថាពោះរបស់អ្នកធំខ្លាំង និងធ្វើឲ្យអ្នកមិនស្រួលក្នុងខ្លួនជាប្រចាំ។ អ្នកម្តាយ គួរតែត្រៀមខ្លួនរួចជាស្រេចក្នុងការទៅមន្ទីរពេទ្យ។ អ្នកម្តាយគួរត្រៀមសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់នៅពេកទារកកើតចេញចាកផ្ទៃដូចជា ប្រដាប់ស្នំ និងបំពង់ទឹកក្តៅ ដែលជាតម្រូវការមួយជាចាំបាច់។

សប្តាហ៍ទី៤០៖ នេះជាសប្តាហ៍ចុងក្រោយបំផុតដែលអ្នកម្តាយគ្រប់រូបទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីបានឃើញមុខមាត់រូបរាងរបស់ទារកថ្មី ដែលនឹងប្រសូតចេញក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ នៅសប្តាហ៍ទី៤០នេះដែរ ក្បាលរបស់តារកបានបង្វែរមកដល់រង្វង់ក្រោមនៃស្បូនហើយ។

អ្នកម្តាយគួរសម្រាកនៅមន្ទីរពេទ្យ ដើម្បីប្រុងប្រៀបខ្លួននឹងសម្រាលកូន។ បើសិនមានបញ្ហាអ្វីមិនប្រក្រតី ត្រូវប្រញាប់ហៅគ្រូពេទ្យមកពិនិត្យភ្លាម ព្រោះទារកខ្លះអាចកើតមុនកំណត់ដោយប្រការណាមួយ ឬមានបញ្ហាជាច្រើនទៀតក្នុងអំឡុងពេលកើតដូចជា បែកទឹកភ្លោះមុនថ្ងៃ ឬអ្នកម្តាយមានការឈឺពោះខ្លាំងជាដើម។ មិនបង្អង់ចាំយូរប៉ុន្មានទៀតនោះទេ ទារកដ៏ស្រស់ប្រិមប្រិយនឹងចេញចាកផ្ទៃបានឃើញពន្លឺព្រះអាទិត្យនៃទ្វីបលោកយើងនេះជាក់មិនខាន។

ហេលស៍ថាមសូមចូលរួមអបអរសាទរចំពោះវត្តមានសមាជិកគ្រួសារថ្មីពេញដោយក្តីស្រលាញ់ និងសុភមង្គលរបស់អ្នកម្តាយទាំងអស់គ្នា៕

[សប្តាហ៍ទី១-៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី  ៥] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៦] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ 
[សប្តាហ៍ទី៧-៩] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្តាហ៍ទី១០-១២] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៣-១៤] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី១៥-២១] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២២-២៥ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
 [សប្ដាហ៍ទី២៦-២៧ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី២៨-២៩ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣០-៣៣ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៤-៣៦ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ
[សប្ដាហ៍ទី ៣៧-៣៨ ] ដំណើរវិវឌ្ឍរបស់ទារកក្នុងផ្ទៃ

© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 2 មតិយោបល់
Vorn To Vorn
The links are not workable
Clinic Community
Hi, sorry for this error. Are you reading the article on the mobile app? If yes, are you using Android or iOS? We are fixing this problem. Sorry for the inconvenience...

reply

Vorn To Vorn
The links are workable
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧