[វីដេអូ] សូមកុំយកការជេរប្រមាថពេទ្យ ដើម្បីប្រជាប្រិយភាពខ្លួន...

(12)
422
ដោយ : Kyranai Yuk

ថ្វីត្បិតថាខ្ញុំមិនមែនជានិស្សិតពេទ្យ ឬគ្រូពេទ្យ តែខ្ញុំក៏អាចយល់ពីអារម្មណ៍របស់គ្រូពេទ្យ ដោយហេតុថាមានបងប្រុស និងក្រុមគ្រួសារនៅក្នុងវិស័យនេះ។  ធ្លាប់មានប៉ុន្មានដងដែរ​ ដែលឃើញមានការបង្ហោះ និងចែករំលែកច្រើនពីកំហុសឆ្គងរបស់គ្រូពេទ្យខ្លះ តែក៏ត្រូវបានមហាជនជាច្រើនស្តីបន្ទោស និងបណ្តុះនូវផ្នត់គំនិតនៃការលែងមានទំនុកចិត្តលើសេវាសុខាភិបាលក្នុងស្រុក ទាំងដែលការពិត​ គឺវិស័យមួយនេះ បាន និងកំពុងតែមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់។

ខ្ញុំពិតជាមិនយល់ ថាតើហេតុអ្វីបានជាបែបនេះ? ហេតុអ្វីមហាជនខ្លះមិនអាចផ្តល់ជាមតិយោបល់រិះគន់ក្នុងន័យស្ថាបនា ជំនួសឲ្យការជេរប្រមាថដោយកំហឹង ឬការយល់ខុសនោះ? តើអ្នកធ្លាប់បានគិតដល់អារម្មណ៍ក្រុមគ្រូពេទ្យដែលស្អាតស្អំ មានសមត្ថភាព​ និងតែងតែមានទំនួសខុសត្រូវក្នុងការមើលថែទាំ និងព្យាបាលអ្នកជំងឺដោយមិនប្រកាន់រើសអើងទេ? គ្រាន់តែពេលខ្លះ យើងមិនបានធ្វើអ្វីខុស តែត្រូវបានគេចោទប្រកាន់ យើងក៏មានអារម្មណ៍មិនសុខចិត្ត អន់ចិត្ត និងឈឺចាប់ណាស់ទៅហើយ ចុះទម្រាំពួកគាត់វិញ? តើទឹកចិត្តដែលខំសាងនោះ នឹងអាចនៅរឹងមាំបានយូរប៉ុណ្ណា?

ខាងក្រោមនេះ ជាវីដេអូដ៏មានអត្ថន័យមួួយ នៅក្នុងហ្វេសប៊ុកមួយ ដែលបានរៀបរាប់អំពីអារម្មណ៍ជាអ្នកប្រកបវិជ្ជាជិវៈសុខាភិបាលនៅក្នុងប្រទេសកម្ពុជា​ចំពោះការយល់ខុស និងបុគ្គលមួយចំនួនដែលបានយកការជេរប្រមាថពេទ្យ ធ្វើជាមុខរបរដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន...

មិនប្រាកដថាអ្នកនឹងមានអារម្មណ៍ដូចខ្ញុំ​ តែខ្ញុំមើលវីដេអូនេះដំបូងជាមួយនឹងទឹកភ្នែករលីងរលោង ស្របពេលដែលស្រមៃដល់រូបភាពដែលក្រុមគ្រូពេទ្យបំពេញការងារ និងប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយសុចរិត និងក្រមសីលធម៌​ដោយស្មោះអស់ពីចិត្ត។

Source : Keo Sovannarith

Has 1 មតិយោបល់
Kyranai Yuk
Totally agree
Kyranai Yuk
♡♡♡

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧