ឈឺចុករួយផ្នែកខាងក្រោមចង្កេះជារឿយៗ ក្នុងអំឡុងពេលមានរដូវ?

()
358
ដោយ : Clinic Community

សំណួរ៖ នាងខ្ញុំ អាយុ៣៥ឆ្នាំ រស់នៅខេត្តព្រះសីហនុ។ ថ្មីៗនេះ ខ្ញុំតែងមានអាការៈឈឺចុករួយផ្នែកខាងក្រោមចង្កេះជារឿយៗ ហើយពេលខ្លះឈឺចាប់ខ្លាំងរហូតដល់ពិបាកទ្រាំខ្លាំងណាស់ក្នុងកំឡុងពេលមានរដូវ។ តើនេះជារោគសញ្ញានៃជំងឺអ្វី? តើខ្ញុំគួរធ្វើដូចម្ដេចពេលមានអាការៈឈឺចាប់បែបនេះ?

ចម្លើយ៖ មូលហេតុនៃការមករដូវមានការឈឺចាប់មានដូចជា ស្បូនមានដុំសាច់ដែលរាំងខ្ទប់លំហូរនៃឈាម មានគីស្តអង់ដូមេទ្រីយ៉ូសនៅក្រពេញដៃស្បូន និងការកន្ត្រាក់នៃសាច់ដុំស្បូនពេលមករដូវ។ ចំពោះប្អូនស្រីដែលមានអាការៈបែបនេះសូមប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីពិនិត្យ និងព្យាបាលឲ្យបានសមស្រប។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហួត សេង ឯកទេសសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត

Has 1 មតិយោបល់
Thay Neang
ខ្ញុំឈឺចាប់លើថ្ងាសម្តងៗខ្លាំងនិងពិបាកទ្រាំ
Clinic Community
ក្រោពីនេះ តើមានអាការៈអ្វីផ្សេងគួរឲ្យកត់សម្គាល់ដែរឬទេ?

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧