[ខ្លឹមៗ] រោគសញ្ញាជំងឺរលាកខ្នែងពោះវៀនខុសពីជំងឺរោគស្រ្តីខ្លះដូចម្តេចទៅ?

ជំងឺរលាកខ្នែងពោះវៀន ត្រូវបានប្រជាជនភាគច្រើនហៅថា​ពោះវៀនដុះខ្នែង ប៉ុន្តែជាការភាន់ច្រលំមួយនោះទេ។ ទីតាំងនៃខ្នែងពោះវៀនស្ថិតនៅស្តាំផ្នែកក្រោមផ្ជិត ហើយបើមានការបង្ករោគនោះធ្វើឲ្យមានការរលាកស្រួចស្រាវ។ ការរលាកបែបនេះ តម្រូវឲ្យអ្នកជំងឺទទួលយកការព្យាបាលដោយវះកាត់ជាបន្ទាន់។ គ្រប់អ្នកជំងឺដែលត្រូវវះកាត់ សុទ្ធតែឆ្លងកាត់ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ទៅតាមរោគសញ្ញាដែលគាត់កំពុងមានជាមុន។

បើតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត កែវ បូនី អតីតគ្រូពេទ្យព្យាបាលសង្រ្គោះបន្ទាន់ ឆ្លុះក្រពះ ពោះវៀន ថ្លើម នៅមន្ទីរពេទ្យព្រះកុសុមៈ  និងបច្ចុប្បន្ន ធ្វើការនៅគ្លីនិកផ្ទាល់ខ្លួន ពិនិត្យព្យបាល ជំងឺថ្លើម A B C​ ទាចទឹកឆ្លុះក្រពះ ពោះវៀន និងព្យាបាលសន្លាក់ផងដែរ៖ «ចំពោះស្ត្រីវិញ ការធ្វើរោគវិនិច្ឆ័យទាមទារឲ្យមានការច្បាស់លាស់មួយ ដោយសារតែរោគសញ្ញាមួយចំនួននៃជំងឺរលាកខ្នែងពោះវៀនអាចច្រលំនឹងជំងឺរោគស្ត្រីផងដែរ​ដូចជា ចុក ឬបែកដុំគីសដៃស្បូន (rupture of an ovarian cyst) កូនក្រៅស្បូន( ectopic pregnancy) ជំងឺមហារីកស្បូនជាដើម» ។ បើទោះបីជាយ៉ាងណា វេជ្ជបណ្ឌិតនៅតែអាចទាញបាននូវរោគវិនិច្ឆ័យច្បាស់មួយតាមរយៈរោគសញ្ញាជាក់លាក់ដែលតែងតែកើតមានលើអ្នកជំងឺរលាកខ្នែងពោះវៀននេះ ៖
-មានការឈឺចុកចាប់នៅចុងដង្ហើម និងតំបន់ជុំវិញផ្ចិតដែលរួមផ្សំជាមួយការក្អួតចង្អោរយ៉ាងខ្លាំង បន្ទាប់មករយៈពេល ២-៣ម់ោងក្រោយការឈឺចាប់នោះស្ថិតនៅខាងក្រោមថ្ងាសខាងស្តាំ (right lower quadrant) 
-អ្នកជំងឺមានកម្តៅខ្ពស់ជាង៣៨អង្សា បើពិនិត្យគ្រាប់ឈាមឃើញមានគ្រាប់ឈាមសកើនឡើង
-អ្នកជំងឺមានការទល់លាមក ជួនកាលរាគ​ដែលធ្វើឲ្យមានការភ័ន្តច្រលំក្នុងការរករោគវិនិច្ឆ័យ តាមសញ្ញាជាក់ស្តែង ដែលពេលនេះតម្រូវឲ្យធ្វើអេកូ ឬ C.T scan។
 
ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិត​ សូមឲ្យអ្នកជំងឺទទួលយកការព្យាបាលឲ្យបានទាន់ពេលវេលា ដែលទាំងនេះអាចការពារផលវិបាកនៅថ្ងៃក្រោយ៕

ស្វែងយល់បន្ថែម៖ ជំងឺរលាកខ្នែងពោះវៀន

Has 1 មតិយោបល់
Lybora Carlos
ខ្ញុំវះកាត់ខ្នែងពោះវៀនហើយ បានរយះពេលមួយខែកន្លះហើយ តើខ្ញុំអាចហូបអាហារបានគ្រប់យ៉ាងឬនៅ ? សូមអរគុណនូវចំលើយ
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧