សេចក្តីជូនដំណឹង ស្តីពីការប្រឡងថ្នាក់ជាតិក្នុងវិស័យសុខាភិបាល

()
1363
ដោយ : Clinic Community

អ្វីដែលអ្នកមានបំណងចូលប្រឡងថ្នាក់ជាតិផ្នែកសុខាភិបាលបានទន្ទឹងរង់ចាំបានមកដល់ហើយ…

ពិសេសសម្រាប់អ្នកដែលមានបំណងចូលប្រឡងក្នុងឆ្នាំសិក្សា២០១៧-២០១៨នេះ លោកអ្នកអាចស្វែងយល់ពីព័ត៌មានលម្អិតនៃលក្ខខណ្ឌផ្សេងៗនៃការចូលរួមប្រឡងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលហើយ…

យោងតាមសេចក្តីប្រកាសជូនដំណឹងស្តីពី «ការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររងនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ឆ្នាំសិក្សា ២០១៧-២០១៨» របស់ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការប្រឡងថ្នាក់ជាតិ បានឲ្យដឹងថា គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលនឹងធ្វើការប្រឡងថ្នាក់ជាតិជ្រើសរើសចូលរៀនតាមលក្ខខណ្ឌផ្សេងៗជាច្រើនដែលមានបង្ហាញជូនតាមរយៈលីងនេះ សេចក្តីជូនដំណឹង

កំណត់សម្គាល់សំខាន់ៗ ៖

កាលបរិច្ឆេទទទួលពាក្យប្រឡង ៖ 
-សម្រាប់កម្រិតបរិញ្ញាបត្រ មានថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត បរិញ្ញាបត្រឱសថ បរិញ្ញាបត្រគិលានុដ្ឋាក បរិញ្ញាបត្រឆ្មប និងបរិញ្ញាបត្រសុខភាពសាធារណៈ ៖ ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច
-សម្រាប់កម្រិតបរិញ្ញាបត្ររង មានថ្នាក់បរិញ្ញាបត្ររងគិលានុដ្ឋាក បរិញ្ញាបត្ររងឆ្មប បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍ បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក បរិញ្ញាបត្ររងព្យាបាលដោយចលនា និងបរិញ្ញាបត្ររងបច្ចេកទេសវិទ្យុសាស្រ្ត ៖ ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង៥ល្ងាច

ទីកន្លែងដាក់់ពាក្យ ៖ តាមគ្រីះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល ដែលបេក្ខជនចាត់ទុកជាអាទិភាព

កាលបរិច្ឆេទប្រឡង ៖
-កម្រិតបរិញ្ញាបត្រ ៖ ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៧ 
ថ្ងៃទី២១ តុលា ២០១៧ ៖
មុខវិជ្ជាជីវៈវិទ្យា ៖ 01:30-3:00pm
មុខវិជ្ជាគីមីវិទ្យា ៖ 03:30-05:00pm
ថ្ងៃទី២២ តុលា ២០១៧ ៖
មុខវិជ្ជាគណិតវិទ្យា ៖ ៖ 01:30-3:30pm

-កម្រិតបរិញ្ញាបត្ររង ៖ ថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៧
ថ្ងៃទី១៦ ធ្នូ ២០១៧ ៖
មុខវិជ្ជាជីវៈវិទ្យា ៖ 01:30-3:00pm
មុខវិជ្ជាគីមីវិទ្យា ៖ 03:30-05:00pm
ថ្ងៃទី១៧ ធ្នូ ២០១៧ ៖
មុខវិជ្ជាគណិតវិទ្យា ៖ 01:30-3:30pm

មណ្ឌលប្រឡង ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

បញ្ជាក់ ៖ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទប្រលង និងមណ្ឌលប្រលង ក្នុងករណីមានការចាំបាច់

សម្រាប់ព័ត៌មានលម្អិត ព្រមជាមួយនឹងលក្ខខណ្ឌផ្សេងៗនៃការប្រឡង និងប្រភពដើមនៃសេចក្តីជូនដំណឹង សូមចូលទៅកាន់លីងខាងលើនេះ ឬចុច ត្រង់នេះ 

គួរបញ្ជាក់ផងដែរថា មានការកែប្រែនូវលក្ខខណ្ឌមួយចំនួនដែលមាននៅក្នុង សេចក្តីជូនដំណឹងស្តីពីការកែសម្រួលលក្ខខណ្ឌនៃការប្រលងថ្នាក់ជាតិជ្រើសរើសចូលរៀន ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាប័ត្រនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល

ប្រភព ៖ ទំព័រហ្វេសប៊ុក នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧