មករដូវមិនទៀង ហើយមានលក្ខណៈក្រហមរាងលឿង ហើយម៉ដ្ឋ?

()
486
ដោយ : Clinic Community

សំណួរ ៖ ខ្ញុំមានអាយុ ២០ឆ្នាំ ភេទស្រី កម្ពស់ ១.៦៥ម៉ែត្រ ទម្ងន់ ៥២គីឡូក្រាម សព្វថ្ងៃជានិស្សិត។ នាងខ្ញុំមានបញ្ហាដោយការមករដូវមិនទៀង វាមានលក្ខណៈក្រហមរាងលឿង ហើយម៉ដ្ឋដោយមិនដឹងថាជាឈាម ឬជាសញ្ញាអំពីជំងឺអ្វីនោះទេ។ រោគសញ្ញានេះ កើតឡើងយូរៗម្តង រួចក៏បាត់ទៅវិញ។ បច្ចុប្បន្ន ខ្ញុំមិនធ្លាប់ទទួលបានការព្យាបាល ហើយក៏មិនប្រើថ្នាំអ្វីដែរ។ ខ្ញុំចង់សួរថា តើវាជាប្រភេទជំងឺអ្វី? តើវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរឬទេ?

ចម្លើយ ៖ ការផ្លាស់ប្តូរណាមួយនៃឈាមរដូវ ប្រចាំខែរបស់ប្អូន អាចជាសញ្ញានៃការរលាក សរីរាង្គនៅក្នុងអាងត្រគាក ឬជាភាពមិនប្រក្រតី នៃដំណើរអ័រម៉ូន ដែលប្អូនត្រូវតែទៅជួបជាមួយ វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី និងទទួលការពិនិត្យ ឲ្យបានត្រឹមត្រូវ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 3 មតិយោបល់
Ah Mey
ខ្ញុំសុំសួរមួយលោកគ្រូពេទ្យ បើការមករដូវមិនបានមក៣ទៅ៤ ខែវាបណ្ដាលមកពីអ្វី តើគួរធ្វើមិច??
Clinic Community
ចំពោះបញ្ហារដូវមកមិនទៀងនេះ អាចបណ្តាលមកពីការងារជាច្រើនរួមមានដូចជា របបអាហារ សកម្មភាពរស់នៅប្រចាំថ្ងៃ ប្រវត្តិការងារ​ បញ្ហាផ្លូវអារម្មណ៍ជាដើម ហេតុនេះហើយ​ ដើម្បីអាចនិយាយបានថាមកពីមូលហេតុ ត្រូវស្វែងយល់បន្ថែមទៀត ហើយការជួបពិគ្រោះនឹងវេជ្ជបណ្ឌិតជំនាញទើបជាការប្រសើរបំផុត។ សូមអរគុណ...

reply

Lin Lin
សុំសួរមួយអ្នកគ្រូ លោកគ្រូ ខ្ញុំឈឺ ចង្កេះរហូត មួយអាទិត្យ ឈឺ ៥ ទៅ៦ថែ្ងហេីយ ខ្ញុំទៅពេទ្យ គាត់ថាមកពី ខ្ញុំធេី្វហត់មិនមាន ពេលសំរាល អោយច្រេីន តេីជាកាពិតដែរទេអ្នកគ្រូ លោកគ្រូ ?
Clinic Community
ជាទូទៅ​ ការជួបពិគ្រោះ និងពិភាក្សាជាមួយនឹងគ្រូពេទ្យឯកទេសទើបអាចធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ​ តាមរយៈការសាកសួរបន្ថែមពីអាការៈផ្សេងៗ ក៏ដូចជាព័ត៌មានដែលត្រូវការជាចាំបាច់។ ដូចនេះហើយ យើងខ្ញុំមិនអាចធ្វើការសន្និដ្ឋានបានថាជាការពិត ឬអត់នោះទេ។ សូមអរគុណ...

reply

I'zz Méé Mss K'Nich
ចុះបញ្ហារាំងស្ទះរដូវ រដូវមិនមករយះពេល៣ទៅ៤ឆ្នាំ
Clinic Community
សម្រាប់ករណីនេះ អ្នកគួរតែទៅជួបពិគ្រោះ និងពិនិត្យជាមួយនឹងវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ព្រោះថាអ្នកអាចនឹងមានជំងឺនៅស្បូន។ សូមអរគុណ...
Sovan Votey
អត់ទោស លោកគ្រូញុំមានបញ្ហាខ្លះចង់សួរដល់លោកគ្រូ លោកគ្រូញុំមករដូវរាល់ដងឈាមញុំពណ៌ក្រហមធម្មតា តែចំលែកខែនេះវិញគឺឈាមរដូវរបស់ញុំនិងពណ៌រាងក្រម៉ៅ ស្រដៀងនិងពណ៌កាហ្វេ ចឹងវាអាចមានបញ្ហាអី អត់លោកគ្រូ?
Clinic Community
វេជ្ជបណ្ឌិត Anna Roslyakova បានឲ្យដឹងថា «ការផ្លាស់ប្តូរណាមួយនៃឈាមរដូវ ប្រចាំខែរបស់ប្អូន អាចជាសញ្ញានៃការរលាក សរីរាង្គនៅក្នុងអាងត្រគាក ឬជាភាពមិនប្រក្រតី នៃដំណើរអ័រម៉ូន ដែលប្អូនត្រូវតែទៅជួបជាមួយ វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី និងទទួលការពិនិត្យ ឲ្យបានត្រឹមត្រូវ។»
Sovan Votey
អរគុណ លោកគ្រូ
Clinic Community
ដោយក្តីរីករាយ...បើមានចម្ងល់អ្វីផ្សេងទៀត អាចសាកសួរបាន...សូមអរគុណ

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧