[ខ្លឹមៗ] ជំងឺរបេងមិនមែនជាជំងឺតពូជទេ តែទាមទារការការពារខ្ពស់

()
404
ដោយ : Clinic Community

ប្រជាជនទូទៅតែងតែខ្លាចរអាជាមួយជំងឺរបេង ហើយចាស់ៗតែងតែនិយាយតគ្នាថា ជំងឺរបេងជាជំងឺតពូជ។ ចំពោះប្រទេសដែលមិនទាន់មានការអភិវឌ្ឍន៍ ជំងឺរបេងជាជំងឺងាយឆ្លងណាស់ ពោលគឺប្រជាជនក្នុងតំបន់មានការអប់រំពីសុខភាពនៅមានកម្រិត។ យ៉ាងណាវិញ ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ រីឯជំងឺរបេងមានវិធានការការពារខ្ពស់ចំពោះប្រជាជនផងដែរ ជាលទ្ធផលនាពេលបច្ចុប្បន្ន អត្រានៃជំងឺរបេងមានកម្រិតទាបមួយ។ បើតាមប្រសាសន៍របស់គ្រូពេទ្យឯកទេស ជំងឺរបេងលែងជាជំងឺតពូជទៀតឡើយ មានន័យថាបើអ្នកដែលរស់នៅជាមួយអ្នកជំងឺផ្ទុកមេរោគរបេងនេះ មានការការពារខ្ពស់នោះការឆ្លងមានតួលេខទាប។

របេង គឺជាជំងឺឆ្លងមួយប្រភេទដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពោលគឺឆ្លងពីមនុស្សផ្ទុកជំងឺនេះទៅមនុស្សដែលមិនមានផ្ទុកវាតាមរយៈការដកដង្ហើម។ ជំងឺរបេងកើត ទៅលើខ្លួនមនុស្សតាមរយៈបាត់តេរីឈ្មោះថា Mycobacterium tuberculosis. ជំងឺរបេង អាចកើតលើគ្រប់សរីរាង្គនៃរាងកាយរបស់មនុស្សដូចជា របេងឆ្អឹង របេងកូនកណ្តុល និងរបេងក្បាលជង្គង់ជាដើម ។ល។  វិធីដំបូង ដើម្បីការពារកុំឲ្យកើតជំងឺរបេង គឺត្រូវចាក់វ៉ាក់សាំងបង្ក និងពាក់ម៉ាស់ការពារដើម្បីកុំឲ្យឆ្លងបាក់តេរីពីអ្នកជំងឺតាមរយៈការដកដង្ហើម ការក្អក ការកណ្តាស់ ឬការនិយាយស្តីដោយមិនបានប្រុងប្រយ័ត្នពីអ្នកមានផ្ទុកមេរោគនេះ។ លោកវេជ្ជបណ្ឌិតបានបញ្ចាក់ថា ការចាក់វ៉ាក់សាំងបង្កា​ និងការពាក់ម៉ាស់ គឺជាវិធីដ៏ប្រសើរដើម្បីការពារកុំឲ្យឆ្លង ឬកើតជំងឺនេះ ប៉ុន្តែអ្វីដែលប្រសើរជាងនេះទៅទៀតនោះ គឺការរួមសហការគ្នាកម្ចាត់ជំងឺរបេង។ ជាតួយ៉ាងប្រសិនបើមានសមាជិកគ្រួសារណាម្នាក់ ឬមនុស្សនៅក្នុងសហគមន៍ របស់យើងកើតជំងឹរបេង យើងត្រូវសហការគ្នា ដើម្បីស្វែងរកការព្យាបាលគាត់ឲ្យជាសះស្បើយ ទើបការពារខ្លួនយើងកុំឲ្យឆ្លងជំងឺនេះបាន។

ខាងលើនេះជាការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ឡុង រ័ត្នមុនី ឯកទេសជំងឺរបេង និងជាប្រធានផ្នែកនៅមន្ទីរពិគ្រោះជំងឺក្រៅ នៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងហង់សិន។ លោកវេជ្ជបណ្ឌិតក៏ផ្តែផ្តាំបន្តថា ប្រសិនបើលោកអ្នកមានរោគសញ្ញាណាមួយដែលសង្ស័យជាជំងឺរបេង លោកអ្នកគួរគប្បីមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា ក៏ដូចជាការពារការឆ្លងទៅមនុស្សជុំវិញខ្លួនលោកអ្នកផងដែរ៕

ស្វែងយល់បន្ថែម៖ ជំងឺរបេងមិនមែនជាជំងឺតពូជទេ !

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 1 មតិយោបល់
រាជបុត្រ តូច
អរគុណហើយ
Clinic Community
សូមអរគុណដូចគ្នា

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧