៥ យ៉ាងអ្នកគួរចុះក្នុងអាងហែលទឹក!

(6)
206
ដោយ : Editor

អាងហែលទឹក មិនត្រឹមតែកន្លែងដំបូងដែលគិតដល់មុនគេសម្រាប់រដូវក្តៅ ឬជាកន្លែងកម្សាន្តសប្បាយតែម៉្យាងនោះទេ អ្នកក៏គួរធ្វើការជ្រើសរើសវាសម្រាប់លំហាត់ប្រាណជាប្រចាំថ្ងៃផងដែរ។
លំហាត់ប្រាណបែបហែលទឹកត្រូវបានណែនាំពីអ្នកជំនាញជាច្រើនសម្រាប់បុគ្គលគ្រប់រូប ដោយផ្អែកលើអត្ថប្រយោជន៍ជាចម្បងចំពោះសុខភាពទាំងមូល។   ខាងក្រោមនេះជាអត្ថប្រយោជន៍ ៥យ៉ាងនៃការហែលទឹក ដែលនឹងបង្ហាញជូនអ្នក ឬអាចជាហេតុផលដែលអ្នកគួរផ្លាស់ប្តូរទម្លាប់ទៅជ្រើសរើសការហែលទឹកជំនួសវិញ។

1. លំហាត់ប្រាណមួយតួខ្លួន
អ្នកអាចទទួលបាននូវការហាត់ប្រាណពេញរាងកាយតាមរយៈការហែលទឹក ដោយហេតុថាវារួមបញ្ចូលទាំងចលនាដៃ ជើង និងដងខ្លួនទាំងមូល។អ្នកអាចហែលទឹកត្រឹមតែ ៣០នាទីតែប៉ុណ្ណោះ តែវាមានតម្លៃស្មើនឹងលំហាត់ប្រាណផ្សេងៗដល់ទៅ ៤៥នាទី។ 

2. បន្ថយការប្រឈមនឹងជំងឺ
ចំណាយពេលតែ ៣០នាទីក្នុង ១សប្តាហ៍ សម្រាប់ការហាត់ប្រាណក្នុងអាងហែលទឹកអាចជួយការពារអ្នកពីជំងឺដូចជា ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទទី ២។

3.ដុតកាឡូរីបានច្រើន
ខុសពីការហាត់ប្រាណបែបរត់ ឬដើរដែលបណ្តាលឲ្យអ្នកឆាប់មានអារម្មណ៍ហត់នឿយ ការហែលទឹកអាចឲ្យអ្នកធ្វើលំហាត់ប្រាណបានយូរនោះការដុតបំផ្លាញកាឡូរីក៏បានច្រើន ធ្វើឲ្យអ្នកស្រកទម្ងន់ រួមជាមួយនឹងទឹកចិត្តសប្បាយរីករាយផងដែរ។

4. កាត់បន្ថយភាពស្រេ្តស
កុំឲ្យភាពតប់ប្រមល់បំផ្លាញទឹកចិត្តក្នុងការបំពេញការងារប្រចាំថ្ងៃរបស់អ្នក ដោយហេតុថាការហែលទឹកទៀងទាត់ពេលវេលា ជាជម្រើសមួយដ៏ល្អជួយសម្រួលអារម្មណ៍ស្រេ្តស កាត់បន្ថយភាពតានតឹង ការបាក់ទឹកចិត្ត និងបង្កើនការគេងឲ្យមានផាសុកភាព។ 

5. បង្កើនថាមពល
បណ្តោយឲ្យរាងកាយគ្មានសកម្មភាព ឬមិនធ្វើលំហាត់ប្រាណទាល់តែសោះប្រៀបដូចជាបំផ្លាញនូវថាមពលរបស់អ្នក។ យកល្អអ្នកគួរទម្លាប់ក្នុងការហែលទឹកដោយចំណាយតែ ៣០នាទី ៣ដងក្នុងមួយសប្តាហ៍ នោះវាអាចជួយបន្ថែមនូវថាម-ពលតាមរយៈការបង្កើនកម្រិតមេតាបូលីសក្នុងរាងកាយ។ 

ខាងលើគ្រាន់តែគុណប្រយោជន៍មួយចំនួនតូចនៃការហែលទឹកប៉ុណ្ណោះ តែអ្នកក៏នឹងអាចទទួលបានផលប្រយោជន៍ផ្សេងទៀតជាច្រើនផងដែរ។ ចាប់ផ្តើមធ្វើការសម្រេចចិត្ត ហើយទទួលយកនូវអ្វីដែលនឹងផ្តល់ជូនសម្រាប់សុខភាពអ្នក។ 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧