"ការព្យាបាលដោយយកកោសិកាខ្ចីៗពីខ្លួនអ្នកជំងឺមកជួសជុលសន្លាក់ដែលរលាករបួស ឬប្រេះស្រាំសរសៃពួរ"ជាទំព័រវេជ្ជសាស្ត្រថ្មីនៅកម្ពុជា!

ពីមួយថ្ងៃទៅមួយថ្ងៃ ពិភពលោកនេះកាន់តែទំនើបដោយសារវិទ្យាសាស្ត្រគ្រប់ផ្នែកមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក៏ដូចគ្នាផងដែរចំពោះផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ អ្នកប្រាជ្ញវេជ្ជសាស្រ្តល្បីៗលើសកលលោកកំពុងបន្តការរុករក និងបានរកឃើញវីធីសាស្រ្តថ្មីៗជារៀងរាល់ថ្ងៃ ដូចជាវិធីសាស្រ្តក្នុងការធ្វើរោគវិនិច្ឆ័យ និងវីធីសាស្ត្រព្យាបាលជំងឺផ្សេងៗ ដែលតម្រូវឲ្យអ្នកជំនាញវេជ្ជសាស្ត្រគ្រប់ផ្នែកតាមបណ្តាប្រទេសនានា បន្តការសិក្សាតាមដានជាប្រចាំ ដើម្បីឲ្យទាន់សម័យកាល ហើយលៃលកយកវីធីសាស្ត្រថ្មីទាំងនោះ មកធ្វើជាប្រយោជន៍ដល់អ្នកជំងឺនៅក្នុងប្រទេស និងតំបន់រៀងៗខ្លួន។ 

ជាក់ស្តែង ការខូចខាត ឬសឹកបាត់កោសិកាសំខាន់របស់សរីរាង្គណាមួយ  នឹងបណ្តាលឲ្យបាត់បង់មុខងារប្រក្រតីរបស់សរីរាង្គនោះ (ឧទាហរណ៍ របួសសន្លាក់ របួសសរសៃពួរ រលាក ឬសឹកសន្លាក់ របួសប្រពន្ធ័ប្រសាទខួរឆ្អឹងខ្នង ជំងឺស្បែករឹង ចាស់វង្វេង។ល។) នឹងកកើតជាជំងឺរ៉ាំរ៉ៃដែលពិបាកព្យាបាល។
 
ថ្មីៗនេះ មានរបកគំហើញថ្មីៗប្រកបដោយប្រសិទ្ធភាពដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺ«ការព្យាបាលដោយប្រើកោសិកាខ្ចីៗរបស់អ្នកជំងឺខ្លួនឯងមកជួសជុលកន្លែងដែលខូច ឬសឹករេចរឹលនោះ ដើម្បីផ្តល់ឱកាសឲ្យអ្នកជំងឺទាំងនេះអាចជាសះស្បើយបាន»។

វិធីសាស្រ្តនេះមានលក្ខណៈខុសស្រឡះពីការព្យាបាលដោយការប្រើថ្នាំ ឬឱសថទំនើបដូចជា ថ្នាំលេប ឬថ្នាំចាក់សម្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់ ដែលជាទូទៅ អ្នកជំងឺប្រាប់ថាពេលអស់ជាតិថ្នាំនឹងឈឺចាប់ឡើងវិញ ពោល គឺថ្នាំទាំងនោះមិនអាចជួយជំរុញការជួសជុលឡើងវិញនូវស្រទាប់កោសិកាដែលខូច ឬសឹករេចរឹល ឬប្រេះស្រាំនោះបានរហ័សទេ គឺរង់ចាំសរីរាង្គនោះជួសជុលដោយខ្លួនឯង (self heeling) ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទើបសរីរាង្គមួយចំនួនដែលមិនមានការជួសជុលដោយខ្លួនឯងនោះ នឹងនៅបន្តឈឺរ៉ាំរ៉ៃ ហើយតម្រូវការថ្នាំសម្រន់នៅតែបន្តជាប់មិនអាចខានបាន។ 

ជាក់ស្តែង សន្លាក់របស់មនុស្សយើង គឺផ្គុំឡើងដោយក្បាលឆ្អឹងពីរទល់គ្នា ដោយក្បាលឆ្អឹងនីមួយៗមានទ្រនាប់កោសិកាទន់ៗ ហើយចន្លោះនោះ មានទឹកសន្លាក់សម្រាប់រំអិលពេលសន្លាក់មានចលនាដោយគ្មានការឈឺចាប់ ហើយក្បាលឆ្អឹងទាំងពីរនេះតភ្ជាប់គ្នាដោយសរសៃពួរ និងរុំពទ្ធ័ដោយស្រោមសន្លាក់យ៉ាងមាំ ប៉ុន្តែសន្លាក់យើងមិនមានសរសៃឈាមមកចិញ្ចឹមដោយផ្ទាល់ទេ ហេតុដូចនេះហើយ ទើបពេលដែលវាមានរបួស ឬសឹករេចរឹលទ្រនាប់ឆ្អឹងសន្លាក់នេះ វានឹងវិវឌ្ឍជាជំងឺឈឺសន្លាក់រ៉ាំរ៉ៃ។ 

ការព្យាបាលដោយលេបថ្នាំ ឬចាក់ថ្នាំចូលក្នុងសន្លាក់ គឺជាវិធីសាស្ត្រសម្រន់ដែលមានប្រសិទ្ធភាពរហ័សសម្រាប់បំបាត់ការឈឺចាប់។ រីឯវិធីសាស្រ្តថ្មីដោយចាក់បញ្ចូលកោសិកាខ្ចីៗរបស់អ្នកជំងឺផ្ទាល់ទៅក្នុងសន្លាក់នេះវិញ គឺជួយជំរុញការជួសជុលកន្លែងដែលខូច ប្រេះស្រាំ ឬសឹករេចរឹលនោះ ដែលវានឹងធ្វើឲ្យសន្លាក់ឆាប់ជាសះស្បើយ អាចផ្តាច់ថ្នាំលេប ឬថ្នាំចាក់ទាំងនោះបាន ហើយសន្លាក់លែងឈឺទៀតហើយ។ 

ដូចនេះ ដើម្បីឲ្យអ្នកជំងឺទទួលបានលទ្ធផលជាទីពេញចិត្ត គួរបូកបញ្ចូលវិធីព្យាបាលទាំងពីរនេះទើបជាការប្រសើរ។

បកស្រាយដោយ ៖​ លោកវេជ្ជបណ្ឌិត ផេង បូរ៉ា  ឯកទេសព្យាបាលដោយកោសិកា 
ឯកទេសជំងឺគ្រាប់ឈាម និង មហារីក បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធាននៃ មជ្ឈមណ្ឌលរក្សាសុខភាពអូហ្វីលីស

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖  069 877 688 /078 666 990

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

 

Has 2 មតិយោបល់
Pheng Bora

All our patients get cure after the treatment. Not spent much. Call 069877688 for more details. Thank

Vannak Loch
ជំរាបសួរលោកវេជ្ជបណ្ឌិត ម្តាយខ្ញុំគាត់ទន់ជង្គង់ ពិបាកដើរ និងឈឺសន្លាក់ តើគាត់អាចព្យាបាលបានទេ? ចំណាយច្រើនទេ?
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧