មានតែឱសថការីទេ...ដែលយល់អារម្មណ៍ពេលហ្នឹង!!!

(3)
2762
ដោយ : Clinic Community

តើឱសថការីជានរណា? តើមានរឿងរ៉ាវអ្វីខ្លះដែលអ្នកប្រកបវិជ្ជាជីវៈដទៃមិនអាចយល់បាននោះ?

ស្ថានភាពខាងក្រោមនេះ ប្រហែលជាមានតែឱសថការីទេដែលយល់នោះ លក្ខណៈថាពេលបម្រើការងាររបស់ខ្លួន ប្រាកដណាស់​ គឺបានជួបប្រទះនឹងរឿងរ៉ាវទាំងនេះ ហើយពេលខ្លះ ក៏មិនដឹងថាត្រូវមានប្រតិកម្មបែបណាទៀតហ្នឹងណា…

1.ពេលដែលអ្នកទិញថ្នាំសួរច្រើនដងថាតើ generic drug ដូចគ្នាទៅនឹងថ្នាំbrandហ្នឹងអត់?​ហើយក៏ត្រូវឆ្លើយច្រើនដងដែរថា​«ចាស៎/បាទ៎!!! ដូចគ្នា…»

2.ពេលដែលវេជ្ជបញ្ជារបស់អ្នកជំងឺផុតកំណត់ តែនៅតែទទូចឲ្យអ្នកចេញថ្នាំដោយគ្មានការទាក់ទងទៅកាន់គ្រូពេទ្យ

3.ពេលអ្នកទិញថ្នាំមិនជឿថាជាថ្នាំដដែល នៅពេលដែលមានការផ្លាស់ប្តូរការរចនា ឬរូបរាងនៃប្រអប់ថ្នាំ ឬថ្នាំ

4.ពេលដែលអតិថិជនម្នាក់ទៀតចូលមកកាត់ផ្តាច់អ្នកដោយផ្តល់ដំបូន្មាន និងនិយាយពីនេះពីនោះ នៅពេលដែលអ្នកកំពុងតែប្រឹក្សាជាមួយនឹងអ្នកជំងឺ

5.ពេលដែលត្រូវបានអ្នកជំងឺសួរសំណួរជាច្រើនតែមិនសូវទាក់ទងនឹងថ្នាំដែលគាត់ត្រូវប្រើប្រាស់ (លក្ខណៈថាបែកអូរហូរជាស្ទឹង ដល់ថ្នាក់ពេលខ្លះ ក៏សួរនាំដល់សម្ភារៈសិក្សាអីទៀត)

6.ពេលដែលអ្នកសួរអតិថិជនថា «តើត្រូវការស្បោង/ថង់ទេ?» ហើយគាត់ក៏ឆ្លើយថា «បើមាន ឲ្យមក»        

7.ពេលអ្នកទិញថ្នាំសួរថា«ចុះថ្នាំហ្នឹងមានលក់នៅឱសថស្ថាន ឬកន្លែងណាផ្សេងទៀតអត់?»

នៅមានស្ថានភាពអ្វីខ្លះទៀត​ ដែលធ្លាប់ជួបប្រទះ ឬឆ្លងកាត់ហើយគិតថា«I am not alone, all pharmacists know how it feels like…»? Comment​ បន្ថែមមកណា!!! ក្រុមការងារនឹងដាក់បន្ថែមជូន…

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 1 មតិយោបល់
Seakhoeung Vong

ពេលដែលយើងកំពុងរកថ្នាំដែលអ្នកជំងឺសួររក ហើយគាត់ចង្អុលប្រាប់មកមុនថា  "វានៅត្រង់នោះ"

 

Clinic Community
សូមអរគុណសម្រាប់ការចែករំលែក...
Kyranai Yuk
អារម្មណ៍ពេលហ្នឹង...

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧