បដិសណ្ឋារកិច្ចនៅតែជាវិស័យដែលបន្តផ្ដល់ឱកាសការងារជាច្រើននៅកម្ពុជា

()
67
ដោយ : Clinic Community

ភ្នំពេញ, ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៧ - ដោយមានភ្ញៀវទេសចរជាង ១.៥ លាននាក់មកទស្សនាប្រទេសកម្ពុជាក្នុងត្រីមាសទី១ នៃឆ្នាំ២០១៧នេះ បើធៀបទៅនឹងចំនួន ១.៣ លាននាក់ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០១៦ វិស័យទេសចរណ៍នៅកម្ពុជាបន្តមានកំណើនលឿនគួរឱ្យកត់សម្គាល់ និងប្រកបដោយនិរន្តរភាព។ ដូចដែលបានបង្ហាញឱ្យឃើញដោយរបាយការណ៍អាជីពការងារដែលបានចេញផ្សាយដោយ everjobs.com.kh នាពេលថ្មីៗនេះ អាជីពដែលរីកលូតលាស់លឿនបំផុតនៅក្នុងប្រទេសដែលជា វិស័យទេសចរណ៍នោះមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជានោះទេ តែវាក៏ជាឧស្សាហកម្មឈានមុខគេមួយនៅក្នុងប្រទេសផងដែរនៅពេលដែលយើងនឹងគិតទៅដល់ឱកាសការងារនាពេលខាងមុខនោះ។ 

Divotsna Jangir ដែលជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ទីផ្សារនៅ everjobs.com.kh បានមានប្រសាសន៍ថា "ទន្ទឹមជាមួយនឹងវិស័យវាយនភ័ណ្ឌ វិស័យទេសចរណ៍គឺជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាចាប់តាំងពីចុងទសវត្សឆ្នាំ១៩៩០ និងដើមឆ្នាំ២០០០។ មិនតែប៉ុណ្ណោះ វិស័យនេះក៏កំពុងបង្កើតឱ្យមានតម្រូវការខ្ពស់នៃបុគ្គលដែលមានទេពកោសល្យក្នុងស្រុកដើម្បីបំពេញតម្រូវការក្នុងវិស័យបដិសណ្ឋារកិច្ចរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។" 

យោងទៅតាមទិន្នន័យចុងក្រោយបំផុតដែលបានចេញផ្សាយដោយវេទិកាការងារ អាជីពសណ្ឋាគារ និងកន្លែងស្នាក់នៅបានក្លាយជាឧស្សាហកម្មមួយក្នុងចំណោមវិស័យឧស្សាហកម្មកំពូលក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជាដែលមានឱកាសការងារជាង ៥ ៤០០កន្លែង ត្រូវបានបង្ហោះនៅលើវែបសាយការងារចាប់តាំងពីខែមករាឆ្នាំ២០១៥ ។ មិនត្រឹមតែស្ថិតក្នុងលំដាប់កំពូលនៃបញ្ជីនៅក្នុងការជ្រើសរើសបុគ្គលិក ប៉ុន្តែវាក៏ជាផ្នែកមួយនៃវិស័យដ៏ពេញនិយមបំផុតក្នុងចំណោមអ្នកស្វែងរកការងារធ្វើផងដែរ ដោយមានជាង១៧ ០០០ ពាក្យស្នើរសុំការងារដែលបានដាក់ស្នើរក្នុងអំឡុងពេលជាមួយគ្នានេះ។ 

Divotsna បានបន្ថែមថា "ទិន្នន័យដែលប្រមូលបានបង្ហាញឱ្យយើងថាមានមុខតំណែងមួយចំនួន ដូចជាអ្នកទទួលភ្ញៀវ និងអ្នកទទួលខុសត្រូវភ្ញៀវដែលមានតម្រូវការកាន់តែច្រើនពីនិយោជកក្នុងវិស័យបដិសណ្ឋារកិច្ច។ ជាង ២ ០០០ និង ១ ០០០ ពាក្យស្នើរសុំការងារត្រូវបានដាក់ស្នើតាមរយៈវែបសាយរបស់យើងចំពោះប្រភេទការងារទាំងពីរខាងលើចាប់តាំងពីដើមឆ្នាំ២០១៥កន្លងមក។" 

នៅទូទាំងព្រះរាជាណាចក្រកម្ពុជា វាជាធម្មតាដែលឱកាសការងារនៅក្នុងវិស័យសណ្ឋាគារ និងកន្លែងស្នាក់នៅភាគច្រើនស្ថិតគឺនៅតាមទីក្រុងដែលអាចទាក់ទាញភ្ញៀវទេសចរបានដូចជា ទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។ យោងទៅតាមក្រុមហ៊ុនអង្គរ ដែលជាអ្នកទទួលខុសត្រូវលើប្រាក់ចំណូលពីប្រាសាទ អ្នកទេសចរអន្តរជាតិជាង ១២.៩២% បានមកទស្សនាប្រាសាទអង្គរវត្តក្នុងកំឡុងពេល៦ខែដំបូងនៃឆ្នាំ២០១៧នេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ ដោយសង្កេតឃើញការកើនឡើងនៃចំនួនភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប យើងអាចរំពឹងថាទីក្រុងដែលស្ថិតក្នុងលំដាប់ទី២ក្នុងការផ្ដល់ឱកាសការងារច្រើនតាមរយៈរបាយការណ៍នេះនឹងនៅតែជាផ្នែកមួយក្នុងការបង្កើត និងផ្ដល់ឱកាសការងារសំខាន់ៗដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសយើង។

អំពី Everjobs Cambodia
everjobs.com.kh គេហទំព័រអ៊ិនធឺណេតសម្រាប់ស្វែងរកការងារធ្វើដែលឈានមុខគេបំផុតនៅកម្ពុជា ដែលត្រូវបានដំណើរការ កាលពីខែ មិថុនា ឆ្នាំ ២០១២ នៅប្រទេស មីយ៉ាន់ម៉ា។ គេហទំព័រនេះត្រូវបានពង្រីកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នាពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយត្រូវបានដំនើរការនៅប្រទេសកម្ពុជា នាខែមីនាឆ្នាំ ២០១៥។ Everjobs Cambodia ទទួលបានភាពជោគជ័យជាមួយនឹងអ្នកបើកមើលក្នុងមួយថ្ងៃ ចំនួន៦៥០០នាក់, ជាមួយស្តុកផ្ទុកទិន្នន័យដែលមាន ៣០,០០០ ពាក្យស្នើរសុំការងារ និង ៣,៥០០កន្លែងនៃឱកាសការងារ។ គេហទំព័រនេះបានផ្ដល់នូវឱកាសការងារជាងរាប់ពាន់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានជួយផ្គត់ផ្គង់ដល់អ្នកស្វែងរកការងារ ជាមួយនឹងចំណេះដឹងនិងបទពិសោធន៍របស់ពួកគេ។

អំពី Everjobs
everjobs ជាគេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារដែលសព្វថ្ងៃ បានដំនើរការនៅក្នុង ប្រទេសកម្ពុជា ប្រទេសបង់ក្លាដេស ប្រទេសស្រីលង្កា និងប្រទេសមីយ៉ានម៉ា។ គ្រប់គ្រង និងដឹកនាំដោយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីលោក Gijs Verheijke, everjobs មានបំណងក្លាយជាគេហទំព័រអ៊ិនធើណេតសម្រាប់ស្វែងរកការងារដែលឈានមុខគេ និងស្វែងរកការផ្គូរផ្គងដ៏សក្ដិសមបំផុតសម្រាប់និយោជក និងនិយោជិក។ ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) ។

អំពី APACIG
ក្រុមអ៊ីនធឺណេតអាស៊ីប៉ាស៊ីហ្វិក (www.apacig.com) គឺជាក្រុមហ៊ុនដែលបានទទួលការបណ្តាក់ទុនពី ក្រុមហ៊ុនអ៊ីនធើណេត Rocket Ooredoo។ បណ្តាញរបស់ក្រុមនេះមាន ជាង១៣ e-commerce រូមទាំងក្រុមហ៊ុនលើទីផ្សារអ៊ីនធើណេតផ្សេងទៀត  វាបានកំពុងតែប្រតិបត្ដិការនៅក្នុងប្រទេសចំនូន ១៥។ ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2014 ក្រុមអ៊ីនធើណេតអាស៊ីប៉ាស៊ីហ្វិក (APACIG) បានក្លាយជាគេហទំព័រលើបណ្តាញអ៊ីនធើណេតដែលនាំមុខគេនៅក្នុងតំបន់អាស៊ី ហើយក៏បានក្លាយជាក្រុមហ៊ុនអ៊ីនធើណេតដ៏កំពូលនៅក្នុងតំបន់ផងដែរ។

ទំនាកទំនង៖
Helene Banet (Marketing & PR Manager)
ទូរស័ព្ទលេខ៖ +៨៥៥ ៧០ ៣៧៣ ៤៩៥
អ៊ីម៉ែល៖ helene.banet@everjobs.com.kh

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧