[ខ្លឹមៗ] តើអ្វីទៅជាកង្វះអាហាររូបត្ថម្ភចំពោះទារកផ្តាច់ដោះ?

()
66
ដោយ : Clinic Community

មាតាគ្រប់រូបគួរគប្បីចិញ្ចឹមកូនដោយទឹកដោះសុទ្ធតែមួយមុខគត់ តាំងពីនាទីកើតដំបូងរហូតដល់អាយុ៦ខែ ដោយមិនមានការបន្ថែមទឹកធម្មតាផងដែរ។ ក្រោយអាយុទារកបាន៦ខែ ការបន្ថែមនូវអាហារដែលមានគុណប្រយោជន៍ផ្សេងពីទឹកដោះសុទ្ធ មានដូចជា សាច់ ស៊ុត បន្លែ គឺបបរខាប់គ្រប់គ្រឿង មិនមែនបបរស ឬបាយស្រូបទឹកសម្លនោះទេ។ ឯការបំបៅដោះ ត្រូវបន្តបំបៅ ឲ្យបានយូរ អាចរហូតដល់កូនអាយុ២ឆ្នាំ។ ប៉ុន្តែនៅចន្លោះពេលនោះ ប្រសិនបើម្តាយមិនមានការយកចិត្តទុកដាក់លើអាហាររូបត្ថម្ភ ការរវល់ជាមួយការងារផ្សេងៗ ឬក៏ត្រូវការថែទាំកូនតូចម្នាក់ទៀត នោះធ្វើឲ្យទារកត្រូវតែផ្តាច់ដោះមួយរយៈពេលវែង។​ ការផ្តាច់ដោះភ្លាមៗនោះដែរ ធ្វើឲ្យទារកកង្វះនូវអាហារូបត្ថម្ភក្នុងការលូតលាស់សរីរាង្គកាយ និងប្រាជ្ញា។

Kwashiorkor ជាទម្រង់ធ្ងន់ធ្ងរនៃជំងឺកង្វះអាហារូបត្ថម្ភ ដែលខ្វះតែជាតិប្រូតេអ៊ីនតែមួយប្រភេទប៉ុណ្ណោះ។ នេះដោយសារតែទារកត្រូវម្តាយផ្តាច់ដោះ ហើយមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់​ និងតាមធម្មតា ទារកត្រូវបានផ្តល់ឲ្យបៅទឹកស្ករ ឬទឹកដោះគោខាប់ជំនួស ដែលអាហារប្រភេទនេះ​ សម្បូរតែជាតិកាបូអ៊ីដ្រាត មិនមានជាតិប្រូតេអ៊ីន។ Kwashiorkor ជាភាសារបស់ Ghana មានន័យថា «ជាជំងឺកើតលើកុមារបន្ទាប់ពីម្តាយមានផ្ទៃពោះកូនម្នាក់ទៀត ហើយត្រូវម្តាយផ្តាច់ដោះ និងមិនបានផ្តល់អាហារឲ្យបានគ្រប់គ្រាន់ ដោយឲ្យបៅត្រឹមតែទឹកស្ករ ឬទឹកដោះគោខាប់»Kwashiorkor មានលក្ខណៈខុសគ្នាពី Marasmusត្រង់ថា កុមារដែលមាន Kwashiorkor ដំបូងឡើយមានការលូតលាស់ល្អធម្មតា តែត្រូវបានធ្លាក់ចុះការលូតលាស់ ដោយសារតែ ម្តាយមានផ្ទៃពោះកូនមួយទៀត ហើយមិនបានយកចិត្តទុកដាក់ចំពោះកូនបង។ ក្មេងដែលមានជំងឺ Kwashiorkor មានរូបរាងស្គម ចេញឆ្អឹងជំនី មានហើមនៅដៃ និងជើង ពោះប៉ោងថ្លើមរីកធំ សក់ស្តើង ស្បែកមានសភាពមិនធម្មតាដូចជារបក និងរលាក ញ៉ាំបានតិច ឡេសឡាស មួម៉ៅ មិនរួសរាយ។

អ្នកម្តាយគួរស្វែងយល់បន្ថែមពីអាហារូបត្ថម្ភដល់កូនៗរបស់គាត់ គឺភារៈកិច្ចដ៏សំខាន់មួយ ព្រោះថាបើទារកមិនបានទទួលការយកចិត្តទុលដាក់បានត្រឹមត្រូវនោះទេ ទារកនឹងមិនមានការលូតលាស់ប្រក្រតី ហើយថែមទាំងប្រឈមមុខនឹងជំងឺឆ្លងផ្សេងៗបានយ៉ាងងាយ។ ទាំងនេះជាប្រសាសន៍របស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ីនៃមន្ទីរពេទ្យកុមារជាតិ៕

ស្វែងយល់បន្ថែម៖  Marasmus Vs Kwashiorkor  

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧