[ខ្លឹមៗ] អំពីការការពារថ្លើមរបស់អ្នកពីជំងឺរលាកថ្លើមប្រភេទសេ

ជំងឺរលាកថ្លើមប្រភេទសេ គឺត្រូវបានបង្កឡើងដោយវីរុសប្រភេទសេ ដែលជាទូទៅវាឆ្លងរាលដាលតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាមដែលមានផ្ទុកវីរុសនេះ ហើយវាអាចឆ្លងរាលដាលតាមរយៈការរួមភេទ ជាមួយដៃគូ ដែលមានផ្ទុកវីរុស និងពេលម្តាយទៅកូននៅអំឡុងពេលសម្រាល។ មនុស្សភាគច្រើនដែលផ្ទុកវីរុសនេះ គឺមិនមានបង្ហាញឲ្យឃើញរោគសញ្ញាណាមួយនោះទេអស់រយៈពេលជាច្រើនឆ្នាំ។ ប្រសិនបើគាត់មានរោគសញ្ញា គឺគាត់មានអារម្មណ៏ថាគ្រុនផ្តាសាយ ហើយគាត់ក៏អាចមានអាការៈ ឬជំងឺមួយចំនួនកើតព្រមជាមួយ ដូចជាជំងឺខាន់លឿនដែលធ្វើឲ្យស្បែក និងភ្នែកឡើងលឿង ឬលាកមពណ៌ស។             

វីរុសនៃជំងឺរលាកថ្លើមប្រភេទសេ រីកលូតលាស់ក្នុងថ្លើម ហើយវាបង្កឲ្យមានប្រតិកម្មរលាក។ ការស្ថិតនៅនៃវីរុសជាមួយប្រតិកម្មរលាកយូរអង្វែងដោយវីរុសគ្មានរោគសសញ្ញាបង្កឲ្យមានការប្រែប្រួលម្តងៗ នៃរចនាសម្ព័ន្ធកោសិកាថ្លើម និងបង្កឲ្យមានសន្លាកដែលហៅថា សរសៃក្រិន ឬភាពក្រិន។ ការវិវត្តន៍នៃជំងឺនេះវាអាចបង្កឲ្យលេចចេញជាដុំ ហើយព័ទ្ធជុំវិញសរសៃក្រិនដែលហៅថា ជំងឺក្រិនថ្លើម។ ក្នុងករណីនេះ ការវិវត្តន៍ពីភាពក្រិនតៅជាជំងឺក្រិនថ្លើម អាចប្រព្រឹត្តទៅយ៉ាងឆាប់រហ័សដោយសារពិសារស្រាច្រើន អាយុច្រើន ភេទប្រុស ជំងឺធាត់ពេក ការខ្វះប្រព័ន្ធការពារ ឬមានជំងឺផ្សេងៗទៀតបន្ថែមដូចជា ជំងឺរលាកថ្លើមប្រភេទបេ​ ជំងឺអេដស៍។ ក្នុង៣០%នៃជំងឺក្រិនថ្លើម អាចវិវត្តន៍ទៅរកជំងឺមហារីកក្នុងរយៈពេលវែង ឬមិនវែង។ ជំងឺរលាកថ្លើមសេ អាចធ្វើឲ្យថ្លើមខូចខាត វាជាសត្រូវដ៏ស្ងៀមស្ងាត់រហូតដល់អ្នកមិនចាប់អារម្មណ៍ថាឈឺ។ បើមិនព្យាបាលទេ ប្រព័ន្ធការពារយើងមិនអាចកម្ចាត់វីរុសនេះបានទេ។ ដូច្នេះ ការព្យាបាលគឺពិតជាអាចឲ្យយើង មានឱកាសការពារថ្លើមរបស់អ្នក។

លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសថ្លើម ក្រពះ ពោះវៀន និងជាប្រធានផ្នែកក្រពះ ពោះវៀននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមានប្រសាសន៍ថា៖ ថ្លើម គឺជាសរីរាង្គដែលសំខាន់សម្រាប់ជីវិត បើសិនជាថ្លើមខូចនោះជីវិតនឹងបាត់បង់។ វីរុសនៃជំងឺរលាកថ្លើមសេជាសត្រូវដ៏ស្ងៀមស្ងាត់របស់ថ្លើមអ្នក។ វាបង្កឲ្យថ្លើមខូចដោយអ្នកជំងឺមិនចាប់អារម្មណ៏ថាខ្លួនឈឺ។ ដូច្នេះ ការព្យាបាលជំងឺនេះពិតជាមានឱកាស ឲ្យចៀសផុតពីការវិវត្តន៍របស់ថ្លើមទៅជាក្រិន និងមហារីក៕

ស្វែងយល់បន្ថែម៖  ៣ ហេតុផលខ្លឹមៗនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទសេ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ​

Has 1 មតិយោបល់
ម៉ិល តារា វត្តី
good idea
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧