ការប្រើថ្នាំព្យាបាលក្រួសក្នុងតម្រងនោមអាចប៉ះពាល់ដល់គភ៌ឬទេ?

()
18
ដោយ : Clinic Community

សំណួរ ៖ នាងខ្ញុំអាយុ ៣៨ឆ្នាំ ជាអ្នកធ្វើការការិយាល័យ។ នាងខ្ញុំធ្លាប់មានបញ្ហារលាកប្លោកនោមជាញឹកញាប់ ហើយពេលនេះខ្ញុំក៏ត្រូវបានរកឃើញថា មានក្រួសក្នុងតម្រងនោមផងដែរ។ ពេលនេះ ខ្ញុំកំពុងទទួលការព្យាបាលដោយថ្នាំរំលាយក្រួស។ ខ្ញុំក៏បានប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលជំងឺពកករយៈពេលជាង ១០ឆ្នាំមកហើយរហូតមកដល់ពេលនេះ។ ខ្ញុំកំពុងមានគម្រោងយកកូនដំបូងនៅក្នុងឆ្នាំនេះ ខ្ញុំចង់សួរថា តើការព្យាបាល និងជំងឺខាងលើអាចមានផលប៉ះពាល់ដល់ការមានផ្ទៃពោះរបស់ខ្ញុំឬទេ? 

ចម្លើយ ៖ ប្រសិនបើអ្នកមានគម្រោងមានផ្ទៃពោះ អ្នកគួរតែទៅពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក ហើយយកល្អ អ្នកគួរធ្វើការត្រួតពិនិត្យឈាម ទឹកនោម និងការពិនិត្យផ្សេងទៀតមុនពេលធ្វើការបង្កកំណើត។ ដោយឡែក ទាក់ទងនឹងកំហាប់អ័រម៉ូន TSH ដែលត្រូវបានធ្វើតេស្តឈាមមើលដើម្បីវាយតម្លៃពីមុខងារនៃក្រពេញទីរ៉ូអ៊ីតរបស់អ្នកគួរតែត្រូវបានរក្សាឲ្យនៅទាបជាងពាក់កណ្តាលនៃចន្លោះកម្រិតធម្មតា មុនពេលមានផ្ទៃពោះ ដោយសារវាអាចមានទំនាក់ទំនងនឹងការកាត់បន្ថយអត្រាប្រឈមនឹងការរលូតកូន។ 

ជាការពិត ស្ត្រីជាច្រើនបានជួបប្រទះនឹងបញ្ហារលាកផ្លូវទឹកនោមនៅពេលមានផ្ទៃពោះ ប៉ុន្តែក្នុងនោះក៏មានករណីគ្រោះថ្នាក់ដែលបង្កពីបញ្ហានេះផងដែរ។ ជាឧទាហរណ៍ បើសិនជាជំងឺរលាកផ្លូវនោមនេះ មិនត្រូវបានព្យាបាលទេនោះ វាអាចបង្កឲ្យទៅជាការឆ្លងរោគនៅនឹងតម្រងនោម (រលាកតម្រងនោម) ដែលមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះទាំងម្តាយ និងកូនក្នុងផ្ទៃ។ 

ដោយហេតុនេះហើយ ទើបការព្យាបាលជំងឺរលាកផ្លូវនោមឲ្យបាន ត្រឹមត្រូវមុននឹងចាប់ផ្តើមបង្កកំណើត គឺល្អបំផុត។ ការធ្វើបែបនេះ មិនត្រឹមតែធ្វើឲ្យអ្នកមានផាសុកភាពនៅពេលដែលអ្នកមានផ្ទៃពោះនោះទេ ក៏ប៉ុន្តែវាក៏ជាជម្រើសល្អបំផុត ដើម្បីប្រាកដថាអ្នកអាចចាប់ផ្តើមនូវការមានផ្ទៃពោះប្រកបដោយសុខមាលភាពផងដែរ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រីនៃ Anna Women and Baby’s Center

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧