ញ៉ាំអាហារមានជាតិកាល់ស្យូម និងទឹកដោះគោ ល្អឬទេ សម្រាប់ស្រ្តីជិតឈានចូលវ័យអស់រដូវ?

សំណួរ ៖ ខ្ញុំរស់នៅខេត្តបាត់ដំបង។ ម៉ាក់របស់ខ្ញុំមានអាយុ៥១ឆ្នាំ តែគាត់មិនទាន់អស់រដូវទេ។ ខ្ញុំឮគេថាគាត់នឹងប្រឈមនឹងជំងឺពុកឆ្អឹង នៅពេលគាត់អស់រដូវ តែគាត់មានជំងឺលើសឈាម និងកំពុងព្យាបាលជាប្រចាំ។ តើការញ៉ាំអាហារដែលមានជាតិកាល់ស្យូម និងទឹកដោះគោអាចប៉ះពាល់អ្វីដែរឬទេ? តើគាត់គួរត្រៀមខ្លួនដូចម្តេចខ្លះ ដើម្បីការពារបញ្ហានេះ?

ចម្លើយ ៖ ជាទូទៅស្រ្តីនៅជុំវិញពេលអស់រដូវ ច្រើនមានការចុះអន់ថយនូវគុណភាពឆ្អឹង ហេតុនេះហើយការទទួលទានអាហារដែលមានជាតិកាល់ស្យូម គឺជាវិធីល្អមួយ។ ឯការពិសាទឹកដោះគោ ក៏មិនមែនជាការហាមឃាត់ដែរ ព្រោះវាសម្បូរនូវជាតិកាល់ស្យូម ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន  ដោយសារមូលហេតុថាទឹកដោះគោមានជាតិផ្សេងទៀតច្រើន ដូចជា ប្រូតេអ៊ីន វីតាមីន និងខ្លាញ់ជាដើម។ 

ប្រសិនបើគាត់ធាត់ គឺសារពាង្គកាយរបស់គាត់លើសជាតិប្រូតេអ៊ីន បណ្តាលឲ្យគាត់ឡើងជាតិអាស៊ីតដែលធ្វើឲ្យឈឺសន្លាក់។ ម៉្យាងវិញទៀត ការត្រៀមខ្លួនដែលល្អបំផុតគឺ ការហូបចុក និងគេងឲ្យបានគ្រប់គ្រាន់ ព្រមទាំងការលេងកីឡាតាមអាយុរបស់គាត់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏គួរធ្វើការជួបប្រឹក្សាជាមួយនឹងគ្រូពេទ្យផងដែរ។

បកស្រាយដោយ ៖ សាស្រ្តាចារ្យ លឹម តាំង សាស្ត្រាចារ្យនៃសាកលវិទ្យល័យវិទ្យាសាស្ត្រសុ-ខាភិបាល ឯកទេសផ្នែកវះកាត់ឆ្អឹងបាក់បែក និងជំងឺឆ្អឹង អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមវះកាត់ឆ្អឹងបាក់បែក

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧