ចាប់យកឱកាសក្លាយជាសហគ្រិនវ័យក្មេងសម័យ២០១៧ជាមួយ BizPlannovation Challenge

()
1050
ដោយ : Clinic Community

តើសិស្សនិសិ្សតទាំងអស់គ្នាធ្លាប់មានគំនិតអាជីវកម្មដែលនឹងអាចនាំអ្នកទៅរកភាពជោគជ័យដែរឬទេ? តើអ្នកចង់ក្លាយជាម្ចាស់តំណែង «សហគ្រិនវ័យក្មេង» ដែរឬទេ? International Business Club ក្រោមការអនុញ្ញាតពី CamEd Business School នឹងរៀបចំកម្មវិធីប្រកួតប្រជែងគម្រោងផែនការអាជីវកម្ម ដែលមានឈ្មោះថា BizPlannovation Challenge

BizPlannovation Challenge គឺជាកម្មវិធីប្រកួតប្រជែងគម្រោងផែនអាជីវកម្មដែលផ្តោតសំខាន់ទៅលើការលើកស្ទួយឲ្យមានការកើនឡើងនូវវត្តមានរបស់សហគ្រិនវ័យក្មេងនៅក្នុងវិស័យធុរកិច្ច ផ្តល់ឱកាសដល់និសិត្សក្រេបយកចំណេះដឹងក្នុងដំណើរការនៃការបង្កើតអាជីវកម្ម និងលើកកម្ពស់ឲ្យមានគំនិតអាជីវកម្មដែលប្រកបទៅដោយភាពច្នៃប្រឌិតថែមទាំងប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវលើសង្គម។ មិនតែប៉ុណ្ណោះ កម្មវិធីប្រកួតប្រជែង BizPlannovation Challenge នេះក៏មានគោលបំណងចង់ឲ្យបេក្ខជនដែលចូលរួម ជាពិសេសសិស្សានុសិស្សទាំងឡាយទទួលបាននូវឱកាសទាញយកចំណេះដឹងផ្នែកអាជីវកម្មដែលកំពុងរីកដុះដាលនាពេលបច្ចុប្បន្នផងដែរ។ បេក្ខជនដែលចូលរួមប្រកួតនឹងឆ្លងកាត់បទពិសោធន៍សំខាន់ដូចជា ការសហប្រត្តិការការងាររៀនចំគម្រោងជាក្រុម អាចដោះស្រាយ និងជម្នះរាល់ឧបសគ្គដែលអាចនឹងកើតមានពេលកំពុងប្រកួត ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ បេក្ខជនអាចនឹងទទួលបានចំណាប់អារម្មណ៍ធ្វើការវិនិយោគទៅលើគម្រោងផែនការអាជីវកម្មរបស់អ្នកពីសំណាក់វិនិយោគិនដែលមានវត្តមានចូលរួមនាថ្ងៃប្រកួតប្រជែង។

BizPlannovation Challenge បើកជូននិសិត្សគ្រប់រូបពីគ្រប់ទិសទីមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ២៥ឆ្នាំ ចូលរួមប្រកួតជាក្រុមមានសមាជិកចាប់ពី២ទៅ៤នាក់ ចាប់ផ្តើមទទួលពាក្យពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា២០១៧។

 ប្រសិនបើសិស្សានុសិស្សទាំងអស់គ្នាចង់ចូលរួមប្រកួត អាចចូលទៅកាន់ទំព័រហ្វេសប៊ុក International Business Club ឬទំនាក់ទំនងមកទូរស័ព្ទលេខ ០១២ ២៦៦ ០៨៨ និង ០៩២ ២១១ ៥៦៧ ៕

លក្ខខណ្ឌក្នុងការចូលរួម ៖ https://issuu.com/bizplannovation2017/docs/booklet__updated_

ពាក្យដាក់ស្នើ ៖ https://goo.gl/forms/UJBuR6ORdkusvrEX2 

ចូលរួមប្រកួតទាំងអស់គ្នា ដើម្បីក្លាយជាសហគ្រិនវ័យក្មេងសម័យ២០១៧!

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧