អាការៈស្លេកស្លាំង ឬខ្វះគ្រាប់ឈាមក្រហម អាចជារោគសញ្ញារបស់ជំងឺសាហាវមួយចំនួន!

អ្នកជំងឺស្លេកស្លាំង ឬខ្វះគ្រាប់ឈាមក្រហមភាគច្រើន តែងរកជាវថ្នាំជាតិដែក និងវីតាមីនដោយមានជំនឿថា អាចប៉ះប៉ូវគ្រាប់ឈាម។ ប៉ុន្តែជំងឺខ្វះគ្រាប់ឈាមក្រហមមិនមែនសុទ្ធតែត្រូវព្យាបាលដោយថ្នាំជាតិដែក និងវីតាមីននោះទេ ពីព្រោះមានមូលហេតុផ្សេងៗគ្នាជាច្រើន ដែលបណ្តាលអោយខ្វះគ្រាប់ឈាមក្រហម។

ជាឧទាហរណ៍: បើមូលហេតុខ្វះឈាមក្រហមដោយសារមានហូរឈាមតិចៗរ៉ាំរ៉ៃតាមក្រពះពោះវៀន គឺត្រូវរកមើលថាតើវាជាដំបៅធម្មតា ឬដំបៅមហារីកដើម្បីព្យាបាលឲ្យចំទិសដៅ។ល។

តាមស្ថិតិឆ្នាំ២០១៦ នៅផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត បានរកឃើញមូលហេតុធំៗនៅពីក្រោយជំងឺកង្វះគ្រាប់ឈាមក្រហម ដែលគួរឲ្យតក់ស្លុត៖
   ១) មហារីកក្រពះ 
   ២) មហារីកពោះវៀន  
   ៣) មហារីកមាត់ស្បូន 
   ៤) មហារីកឈាមស៊ីឆ្អឹង (Multiple Myeloma) 
   5) ដំបៅក្រពះ ដំបៅពោះវៀនរ៉ាំរ៉ៃ 
   6) ដុំសាច់ក្នុងស្បូន 
   7) មហារីកគ្រាប់ឈាម
   ៨) ជំងឺគ្រាប់ឈាមផ្សេងៗ។-ល-។ 

ដូចនេះអ្នកជំងឺស្លេកស្លាំងគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរកមូលហេតុនៃកង្វះគ្រាប់ឈាមក្រហម និងដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវ។ 

“ការលេបថ្នាំជាតិដែក​​ និងវីតាមីនដោយមិនបានស្រាវជ្រាវពិនិត្យរកមូលហេតុឲ្យអស់សេចក្តី អាចជាការផ្តល់ឱកាសឲ្យជំងឺចេះតែ វិវត្តន៍រហូតដល់ដំណាក់កាលធ្ងន់ធ្ងរ​ និងនាំមកនូវភាពយឺតយ៉ាវក្នុងការព្យាបាលប្រកបដោយប្រសិទ្ធភាព។”

បកស្រាយដោយ ៖​ លោកវេជ្ជបណ្ឌិត ផេង បូរ៉ា  ឯកទេសព្យាបាលដោយកោសិកា ឯកទេសជំងឺគ្រាប់ឈាម និង មហារីក បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធាននៃ មជ្ឈមណ្ឌលរក្សាសុខភាពអូហ្វីលីស

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧