[វីដេអូ] អារម្មណ៍សាស្រ្តាចារ្យនៅសាលាពេទ្យគ្រប់រូប មិនសូវជាខុសគ្នាប៉ុន្មានឡើយ...

()
194
ដោយ : Kyranai Yuk

មានមនុស្សជាច្រើនសួរពួកគាត់ថា«រៀនពេទ្យចប់ ហេតុអ្វីមិនធ្វើពេទ្យ?បែរជាធ្វើគ្រូបង្រៀន ឬសាស្រ្តាចារ្យទៅវិញ?»

ចម្លើយក៏មានច្រើនបែបច្រើនសណ្ឋានទៅតាមការយល់ឃើញរបស់ពួកគាត់ម្នាក់ៗដែរ។ ប្រាកដណាស់ថា ម្នាក់ៗសុទ្ធតែស្ញើចសរសើរនឹងទឹកចិត្ត និងការខិតខំប្រឹងប្រែងរបស់ពួកគាត់ក្នុងការបង្ហាត់បង្រៀននូវមុខវិជ្ជាផ្សេងៗទៅតាមជំនាញរបស់ពួកគាត់ ព្រោះថាត្រឹមជានិស្សិតពេទ្យមួយរូបដែលរៀនសូត្រពីពួកគាត់ ក៏បានដឹងរួចស្រាប់ហើយថាការរៀនហ្នឹងមិនងាយនោះទេ ចុះទម្រាំតែអ្នកបង្រៀនវិញនោះ? ដូចដែលយើងបានដឹងហើយថា ពន្យល់ និងបង្រៀនគេបាន ដរាបណាបុគ្គលម្នាក់នោះយល់ច្បាស់ និងធ្លាប់បានសិក្សាស្រាវជ្រាវ ក៏ដូចជាសិក្សាលើចំណុចទាំងនោះ…

ថ្វីត្បិថា ខ្ញុំមិនធ្លាប់បានរៀនពេទ្យហ្នឹងគេមែន តែខ្ញុំឃើញលោកសាស្រ្តាចារ្យមួយរូបរបស់បងប្រុសខ្ញុំ ដែលពិតជានិមិត្តរូបមែន…គាត់មិនត្រឹមតែបំពេញកាតព្វកិច្ចជាសាស្រ្តាចារ្យមួយរូបនៅសាលាប៉ុណ្ណោះទេ តែគាត់បានដើរតួនាទីជាឱពុកទីពីរដែលតែងតែមើលថែទាំ និងយកចិត្តទុកដាក់លើការរៀនសូត្រ និងការងាររបស់សិស្សនិស្សិតគ្រប់រូប ដោយមិនត្រឹមតែជួយពង្រឹងនូវការយល់ដឹងឡើយ គឺជួយជំរុញលើកទឹកចិត្តនិស្សិតៗគ្រប់រូបក្នុងការបន្តដំណើរក្នុងការសិក្សាផ្នែកសុខាភិបាលនេះ។ ធ្លាប់លឺបងប្រុសនិយាយថា រៀនម៉ោងផ្សេង ត្រូវចំណាយពេលច្រើនក្នុងការស្វែងយល់បន្ថែម តែសម្រាប់ម៉ោងរបស់គាត់វិញ គឺហាក់ដូចជាប្លែកជាងគេបន្តិច។ ដោយហេតុថាវិធីសាស្រ្តបង្រៀន និងពន្យល់របស់គាត់ មានលក្ខណៈងាយយល់ និងមិនស្មុគស្មាញច្រើនឡើយ…

អត្តចរិតម៉ត់ចត់ ម៉ឺងម៉ាត់ តែប្រកបដោយក្តីស្រលាញ់រាប់អាន និងឆន្ទៈក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល បានធ្វើឲ្យគាត់ក្លាយជាបុគ្គលមួយរូបដែលមិត្តរួមការងារ និងសិស្សនិស្សិតជាច្រើនគោរពស្រលាញ់…

យ៉ាងណាមិញ លោកគ្រូ អ្នកគ្រូ និងសាស្រ្តាចារ្យគ្រប់រូបសុទ្ធតែបានរួមចំណែកក្នុងការបណ្តុះបណ្តាល និងត្រួសត្រាយផ្លូវសម្រាប់ការសិក្សារបស់សិស្សនិស្សិត គ្រាន់តែវិធីសាស្រ្ត និងបច្ចេកទេសមានលក្ខណៈខុសៗពីគ្នា តែអ្វីដែពួកគាត់មានដូចគ្នានោះ គឺទឹកចិត្តចង់ឲ្យកូនសិស្សរបស់ខ្លួនបានចេះបានដឹង បានរីកចម្រើន…

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តើមិត្តៗនិស្សិតគោរពស្រលាញ់ និងកោតសរសើរសាស្ត្រាចារ្យមួយរូបណាជាងគេដែរ? ហេតុអ្វី?

ខាងក្រោមនេះជាវីដេអូដែលបានឃើញនៅហ្វេសប៊ុក ដែលគេបង្ហាញពីទឹកចិត្តដ៏មហិមារបស់សាស្រ្តាចារ្យនៅសាលាពេទ្យមួយរូប...This is kind of a Try Not To Cry Challenge, so brace urself...u may cut onion when seeing this...

ប្រភព ៖ ហ្នឹងក៏ផុសដែរ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧