ស្បែកមុខស្តើងចេញសរសៃគួរធ្វើដូចម្តេច?

(6)
85
ដោយ : Clinic Community

អ្នកដឹងទេថាស្បែកស្តើងមិនមែនត្រឹមតែបណ្តាលមកពីការវិវឌ្ឍនៃអាយុប៉ុណ្ណោះទេ វាអាចកើតឡើងនៅពេលកម្រិតកូឡាជែនក្នុងស្បែកថយចុះហើយភាពរលាស់នៃស្បែក ក៏ត្រូវបានបាត់បង់បន្តិចម្តងៗ។  អ្វីដែលគួរឲ្យបារម្ភចំពោះអ្នកមានស្បែកមុខស្តើង គឺការងាយប្រឈមនឹងបញ្ហាស្បែក និងងាយមានប្រតិកម្មលើស្បែកជាមួយនឹងផលិតផលមួយចំនួន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកនៅតែអាចកាត់បន្ថយវាបានតាមរយៈ៖

-ការផ្តល់សំណើមជាប្រចាំ៖ ដើម្បីទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត អ្នកចាំបាច់ត្រូវប្រើផលិតផលផ្តល់សំណើម ដែលមានសារធាតុផ្សំយ៉ាងហោចណាស់ក៏ពពួកវីតាមីន C វីតាមីនA ឬវីតាមីនE និងពពួកបេតាការ៉ូតែនដែរ។  ផលិតផលផ្តល់សំណើមមានផ្ទុករ៉េទីន A (អាស៊ីតបានពីវីតាមីន A) អាចត្រូវបានប្រើលើស្បែកពិសេសអ្នកមានស្បែកស្តើង ដើម្បីលើកកម្ពស់គុណភាពកោសិកាស្បែក ដែលវាច្រើនសម្បូរនៅក្នុងផលិតផលផ្តល់សំណើម ប្រភេទជាសេរ៉ូម ឬក្រែម។

-ការការពារកម្តៅថ្ងៃជាប្រចាំ៖ លោកអ្នកចាំបាច់ត្រូវលាបឡេ ឬក្រែមការពារកម្តៅថ្ងៃជាប្រចាំ ពេលអ្នកចេញក្រៅ ហើយលាបឲ្យក្រាស់បន្តិចនៅត្រង់កន្លែងដែលអ្នកមានអារម្មណ៍ឆាប់ក្តៅ ពេលត្រូវពន្លឺថ្ងៃ ដោយហេតុថា ពន្លឺថ្ងៃក៏ជាមូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើន អាចធ្វើឲ្យស្បែកមុខស្តើង។ ចំពោះការជ្រើសរើសផលិតផលនេះទៀតសោត ក៏មិនខុសពីការប្រើចំពោះស្បែកធម្មតាដែរ យ៉ាងហោចណាស់ត្រឹមSPF ១៥ឡើងទៅ  ទោះបីជាថ្ងៃដែលមានពពកបាំងក៏ដោយ ព្រោះកាំរស្មី UV អាចឆ្លងកាត់ពពកបាន។

-ការលាបប្រេងវីតាមីន E ផ្ទាល់លើស្បែក៖ ភាគច្រើនប្រេងវីតាមីន E ច្រើនមានទម្រង់ជាគ្រាប់កាប់ស៊ីល ដូច្នេះហើយលោកអ្នកត្រូវច្របាច់ចាក់វីតាមីន E ដែលមានក្នុងកាប់ស៊ីលនោះ ដាក់លើបាតដៃ បន្ទាប់មកលាបលើស្បែកថ្នមៗឲ្យសព្វផ្ទៃមុខពិសេសត្រង់ផ្នែកដែលស្តើង។ គុណប្រយោជន៍ដ៏អស្ចារ្យនៃវីតាមីន E ជួយស្បែកមិនឲ្យវិវឌ្ឍទៅជាស្តើងឆាប់រហ័ស ពិសេសពេលប្រើវាលាបផ្ទាល់លើស្បែក និងនៅពេលយប់ជារៀងរាល់ថ្ងៃ។

-ការកាត់បន្ថយក្រែមដែលមានផ្ទុកស្តេរ៉ូអុីតលើស្បែក៖ ប្រសិនបើអាច ចៀសវាងការប្រើប្រាស់ក្រែមលើស្បែកដែលធ្វើឲ្យស្បែកស្តើង។ អាចប្រឹក្សាជាមួយគ្រូពេទ្យប្រសិនបើអ្នកត្រូវបានណែនាំឲ្យប្រើប្រាស់ក្រែមស្តេរ៉ូអុីតព្យាបាលបញ្ហាស្បែកមួយចំនួន។ អ្នកជំនាញខាងស្បែក ជាធម្មតាអាចចេញវេជ្ជបញ្ជាព្យាបាលប្រភេទដែលគ្មានផ្ទុកនូវជាតិស្តេរ៉ូអុីត។ លាបផលិតផលមានផ្ទុកវីតាមីន C លាបសេរ៉ូមក្រែម និងឡូសិនដែលមានផ្ទុកវីតាមីន C វាអាចជួយបង្កើនការផលិតកូឡាជែនដែលជួយឲ្យស្បែកមិនឆាប់ស្តើង។

ក្រៅពីនេះ អ្នកក៏ត្រូវផ្លាស់ប្តូរ ឬរក្សាទម្លាប់មួយចំនួនដូចខាងក្រោម៖
•ឈប់ជក់បារី៖ លោកអ្នកត្រូវបញ្ឈប់ការជក់បារីជាដាច់ខាត បើអ្នកមានទម្លាប់ជក់ ដោយសារការជក់បារីបង្កើនកម្រិតនីកូទីន និងបន្ថយលំហូរឈាមក្នុងរាងកាយ។ ជាលទ្ធផល ចំណីអាហារដែលត្រូវស្រូបដោយស្បែកមានការថយចុះ ហើយជាតិពុលត្រូវបានបញ្ចេញតាមស្បែកកាន់តែតិចដែលធ្វើឲ្យស្បែកលូតលាស់មិនបានល្អ និងកាន់តែស្តើងទៅៗ។
•បន្ថយកម្រិតនៃការញ៉ាំសុរា (ពពួកអាល់កុល)៖ ព្យាយាមបន្ថយកម្រិតនៃការញ៉ាំសុរា ឬបញ្ឈប់តែម្តង បើអាច ព្រោះអាល់កុលដែលមានក្នុងសុរា បង្កើនកម្រិតជាតិពុលក្នុងរាងកាយ ដែលជះផលអវិជ្ជមានចំពោះស្បែក និងធ្វើឲ្យស្បែកឆាប់ឡើងស្នាមជ្រួញ និងស្តើង។
•ម៉ាស្សាសម្រួលលំហូរឈាម៖ ការម៉ាស្សាថ្នមៗជួយសម្រួលលំហូរឈាម ធ្វើឲ្យការផ្តល់ចំណីអាហារទៅកាន់ស្បែកដែលមានសភាពស្តើងនោះបានគ្រប់គ្រាន់ និងកាត់បន្ថយការវិវឌ្ឍនៃបញ្ហាស្បែកស្តើង។ លោកអ្នកក៏អាចប្រើជាប្រេងធម្មជាតិម៉ាស្សាលើស្បែកបានផងដែរ ដែលការម៉ាស្សានេះអាចអនុវត្តយ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃ។

ប្រសិនបើអ្នកអាចអនុវត្តនូវចំណុចខាងលើបានទៀងទាត់នោះអ្នកនឹងអស់កង្វល់ចំពោះស្បែកស្តើងតទៅទៀតហើយ…

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧