សាណូហ្វីកម្ពុជារៀបចំកម្មវិធីចែករំលែកចំណេះដឹងអំពី “ដំណោះស្រាយប្រសើរបំផុតសម្រាប់អ្នកជំងឺបេះដូងនិងមេតាបូលិក”

()
561
ដោយ : Clinic Community

រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៧ ៖ ក្រុមហ៊ុនសាណូហ្វីកម្ពុជា រៀបចំកម្មវិធីវេជ្ជសាស្រ្តស្តីពី "ដំណោះស្រាយប្រសើរបំផុតសម្រាប់អ្នកជំងឺបេះដូងនិងមេតាបូលិក" ទៅកាន់អ្នកវេជ្ជបណ្ឌិតប្រមាណ ១៥០នាក់នៅសណ្ឋាគារសុខាភ្នំពេញ។ កម្មវិធីនេះមានគោលបំណងចែករំលែកនូវទិន្នន័យវិទ្យាសាស្ដ្រថ្មីៗ លើការគ្រប់គ្រងជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមឲ្យប្រសើរជាងមុន។

លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធានផ្នែកកិច្ចការវេជ្ជសាស្រ្តនៃក្រុមហ៊ុនសាណូហ្វីមានប្រសាសន៍ថា៖ “កម្មវិធីនេះពិតជាសំខាន់ណាស់ព្រោះជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមប៉ះពាល់ដល់ប្រជាជនជាច្រើនលាននាក់ជុំវិញពិភពលោក ដូចជាអ្នកមានជំងឺលើសសម្ពាធឈាមមានប្រមាណ ១,១ពាន់លាននាក់ និងអ្នកជំងឺទឹកនោមផ្អែមមានប្រមាណ៤១៥លាននាក់នៅឆ្នាំ២០១៥។ ទិសដៅរបស់យើងគឺចូលរួមយ៉ាងសកម្មក្នុងការផ្តល់ចំណេះដឹងបន្ថែមដល់វេជ្ជបណ្ឌិតនៅប្រទេសកម្ពុជាដោយ អញ្ជើញវាគ្មិនល្បីៗទាំងក្នុងស្រុក និងក្នុងតំបន់មកចែករំលែកដើម្បីឲ្យពួកគាត់ផ្តល់នូវដំបូន្មានកាន់តែប្រសើរជាងមុនទៅកាន់អ្នកជំងឺអំពីការការពារនិងព្យាបាលជំងឺលើសសម្ពាធឈាមនិងជំងឺទឹកនោមផ្អែម។”

នៅប្រទេសកម្ពុជាមានជំងឺទឹកនោមផ្អែមចំនួន២៣០,៨០០ករណីក្នុងឆ្នាំ២០១៥។ តួលេខនេះត្រូវបានរំពឹងថានឹងកើនឡើង៤០% រហូតដល់ឆ្នាំ២០៤០ខណៈជំងឺទឹកនោមផ្អែមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងក្លាយជាបញ្ហាធំចម្បងមួយហើយបង្កឲ្យមានការកើនឡើងបន្ទុកផ្នែកវេជ្ជសាស្រ្តសង្គម និងសេដ្ឋកិច្ចដោយសារចំនួនមនុស្សដែលរងផលប៉ះពាល់ត្រូវបានគេសន្និដ្ឋានថាកើនឡើងពី១៥៣ លាននាក់ក្នុងឆ្នាំ២០១៥ រហូតដល់២១៥លាននាក់ក្នុងឆ្នាំ២០៤០។ នេះបើយោងតាមសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ។

លោកវេជ្ជបណ្ឌិត ថេង យូដាលីន អ្នកឯកទេសផ្នែកជំងឺបេះដូង បានថ្លែងក្នុងកម្មវិធីថា៖ «សេចក្តីបារម្ភរបស់យើងសព្វថ្ងៃ គឺការស្លាប់ ឬពិការភាពនៃផលលំបាកនៃជំងឺស្ទះសរសៃឈាម ដែលធំជាងគេគឺក្បាល និងបេះដូង។ នៅក្នុងនោះមូលហេតុដែលយើងជួបច្រើនជាងគេគឺលើសសម្ពាធឈាម និងទឹកនោមផ្អែម។» លោកវេជ្ជបណ្ឌិតបន្ថែមថា ៧០% នៃអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ គឺមានជំងឺលើសសម្ពាធឈាម ដែលជាតួលេខច្រើនបំផុត។

លោកសាស្រ្តាចារ្យ មហាបរិញ្ញា កុយ វ៉ាន់នី អ្នកឯកទេសជំងឺក្រពេញអ័រម៉ូនបានសង្កត់ធ្ងន់ទៅលើបញ្ហាជំងឺលើសសម្ពាធឈាមថា៖ «យើងមិនគួរមើលរំលងនូវបញ្ហាលើសសម្ពាធឈាម ពីព្រោះអាត្រាមរណភាពដោយសារជំងឺលើសសម្ពាធឈាមដែលមិនព្យាបាលគឺមានកម្រិតខ្ពស់។ បើយើងរាប់តួលេខនៃការស្លាប់ សឹងតែមូលហេតុទី១ ដែលឲ្យអ្នកជំងឺលើពិភពលោកយើងនេះទទួលមរណភាពស្លាប់រាប់លាននាក់ក្នុង១ឆ្នាំ ដោយសារតែបញ្ហាលើសសម្ពាធឈាមដោយមិនបានព្យាបាល ឬព្យាបាលដោយមិនគ្រប់គ្រងសម្ពាធឈាមបានល្អ។»

ដោយសារជំងឺទាំងពីរនេះស្ថិតក្នុងប្រភេទជំងឺមិនឆ្លងក៏ដោយ ក៏ប៉ុន្តែការការពារ និងព្យាបាលជំងឺទាំងពីរត្រូវតែមានការយកចិត្តទុកដាក់ និងត្រឹមត្រូវទៅតាមប្រភេទនៃអ្នកជំងឺ។ 

តាមរយៈសម្តីរបស់ លោកសាស្រ្តាចារ្យ Nemencio A.Nicodemus អ្នកជំនាញផ្នែកជំងឺទឹកនោមផ្អែម មកពីប្រទេសហ្វីលីពីនបានលើកឡើងពីការសិក្សាធំមួយនៅឆ្នាំ២០០២។ ការសិក្សានេះគឺផ្តោតទៅលើការប្រើអាំងស៊ុយលីនទៅលើអ្នកជំងឺដែលបម្រុងមានជំងឺទឹកនោមផ្អែម។ គេឃើញថាការប្រើអាំងស៊ុយលីននៅក្រុមអ្នកជំងឺបម្រុងជំងឺទឹកនោមផ្អែម គេឃើញថាវាមានប្រយោជន៍នៅក្នុងការការពារទប់ស្កាត់កុំឲ្យអ្នកជំងឺវិវត្តទៅជាជំងឺទឹកនោមផ្អែមបាន។ លោកបន្ថែមថា៖ “បច្ចុប្បន្ននេះ គឺយើងប្រើអាំងស៊ុយលីននៅក្នុងការព្យាបាលជំងឺទឹកមនោមផ្អែម ប៉ុន្តែប្រហែលជាអាចទៅអនាគតអាចមានការប្រើអាំងស៊ុយលីន សម្រាប់ការការពារកុំឲ្យអ្នកជំងឺវិវត្តពីបម្រុងជំងឺទឹកនោមផ្អែមទៅជំងឺទឹកនោមផ្អែមតែម្តង។”

សម្រាប់អត្ថប្រយោជន៍នៃការប្រើប្រាស់អាំងស៊ុយលីននេះ លោក Nemencio បានបញ្ជាក់ទៀតថា៖ “យើងទាំងអស់គ្នាបានដឹងហើយថាជំងឺទឹកនោមផ្អែមប្រភេទទី២ គឺគាត់មានកង្វះអាំងស៊ុយលីន ដែលកោសិកាលំពែងរបស់ខ្លួនគាត់ផលិតអាំងស៊ុយលីនមិនគ្រប់គ្រាន់។”

យោងតាមការស្ទង់មតិរបស់ STEPS រៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអង្គការសុខភាពពិភពលោកបានបង្ហាញថាអត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមនៅកម្ពុជាក្នុងឆ្នាំ២០១០មាន២,៣% នៅតំបន់ជនបទហើយ៥,៦% នៅតំបន់ទីប្រជុំជន។ ក្រុមអាយុដែលងាយរងគ្រោះជាងគេគឺពីអាយុ៦៥ទៅ៦៩ឆ្នាំដែលមានប្រេវ៉ាឡង់រហូតដល់៦% ហើយអាត្រាប្រវ៉ាឡង់នេះបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីព្រោះតែប្រទេសកម្ពុជាមានចំនួនប្រជាជនអាយុក្មេងច្រើន។ ជំងឺលើសសម្ពាធឈាមគឺជាជំងឺដែលមិនឆ្លងតែត្រូវបានមើលរំលងនៅប្រទេសកម្ពុជានិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត។ អាត្រាប្រេវ៉ាឡង់គឺថ្មីៗនេះមានចំនួន១១% នៃចំនួនមនុស្សពេញវ័យនេះបើយោងតាមការសិក្សាថ្មីៗនេះប៉ុន្តែចំនួននេះក៏នឹងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ប្រជាជនកម្ពុជាភាគច្រើនណាស់ដែរមិនបានដឹងថាពួកគេកំពុងតែប្រឈមមុខនឹងជំងឺនេះ។

ដោយសារតែជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមមិនស្តែងជារោគសញ្ញាឲ្យឃើញ លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី បានណែនាំដល់ប្រជាជនគួរតែទៅពិនិត្យសុខភាព ជាពិសេសក្រុមមនុស្សដែលមានប្រវត្តិគ្រួសារមានជំងឺលើសឈាម ឬទឹកនោមផ្អែម និងក្រុមមនុស្សដែលមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅគួរតែពិនិត្យវាស់សម្ពាធឈាមយ៉ាងហោចណាស់មួយឆ្នាំ ឬពីរឆ្នាំម្តង និងមនុស្សដែលមានវ័យកាន់តែចាស់ គួរតែទៅពិនិត្យ១ឆ្នាំម្តង ឬ ៦ខែម្តង ហើយសម្រាប់អ្នកដែលមានជំងឺស្រាប់គឺត្រូវតែពិនិត្យឲ្យបានញឹកញាប់ទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ រីឯមនុស្សដែលលើសទម្ងន់ខុសពីធម្មតា ដែលទទួលទានអាហារមិនសមស្រប ងាយហត់ សម្រាន្តមិនលក់ មិនធ្លាប់ពិនិត្យសុខភាពពីមុនសោះនោះ គួរតែទៅពិនិត្យសុខភាព ដើម្បីទទួលបានការការពារនិងព្យាបាលទាន់ពេល៕ 

អំពីក្រុមហ៊ុនសាណូហ្វីកម្ពុជា
ចាប់តាំងពីឆ្នាំ២០១២ក្រុមហ៊ុនសាណូហ្វីកម្ពុជាដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនថែទាំសុខភាពលំដាប់ពិភពលោកបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីអតិថិជនបុគ្គលិកនិងជាពិសេសប្រជាជនដែលពឹងផ្អែកជារៀងរាល់ថ្ងៃលើថ្នាំពេទ្យរបស់យើង។ដោយផ្តោតសំខាន់លើតម្រូវការរបស់អ្នកជំងឺសាណូហ្វីកម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុនអាចស្វែងរកបានសម្រាប់ប្រជាជនជាច្រើននៅគ្រប់ទីកន្លែងនិងគ្រប់គ្នាដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើឲ្យសុខភាពកាន់តែល្អប្រសើរឡើងនិងរស់នៅប្រកបដោយភាពរីករាយគ្រប់ដំណាក់កាលនៃជីវិត។

ដោយមានវត្តមាននិងបទពិសោធន៍២៥ឆ្នាំនៅប្រទេសកម្ពុជាសាណូហ្វីកម្ពុជាគឺជាដៃគូដ៏ចម្បងជាមួយអ្នកជំនាញថែទាំសុខភាពកម្ពុជាដូចជា៖វេជ្ជបណ្ឌិតឱសថការីគិលានុបដ្ឋាយិកាឆ្មបនិងរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីផ្សព្វផ្សាយអប់រំនិងបង្កើនចំណេះដឹងទាក់ទងនឹងវិទ្យាសាស្រ្តនិងវេជ្ជសាស្រ្ត។
ក្រុមហ៊ុនមានបេសកកម្មដើម្បីធ្វើឲ្យលទ្ធភាពក្នុងការទទួលបានឱសថ និងតំហែទាំសុខភាពកាន់តែប្រសើរឡើង និងធ្វើឲ្យមានការផ្លាស់ប្តូរដល់ជីវិភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៦លាននាក់។

សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទាក់ទងមកកាន់៖
Media Relations
Mrs. Chrim Kimchhorng
MYCUTFILM
Tel: +855 (0) 17 871 807

Sanofi Cambodia
Mr. Lorn Chheang Orn
Business Operations and Communication Manager
Sanofi Cambodia
Tel: +855 (0) 70 279 707

Mr. Chab Mikthona
Communication Executive
Sanofi Cambodia
Tel: +855 (0) 85 33 40 41

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧