សិក្ខាសាលាសម្រាប់វេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្រ្តអំពីជំងឺទឹកនោមផ្អែម និងការស្តានិតិកាយសម្បទា

()
3167
ដោយ : Clinic Community

នេះជាសិក្ខាសាលាពិសេសមួយសម្រាប់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសវេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្រ្ត ដែលត្រូវបានរៀបចំដោយ IMATOKU MEDIC (CAMBODIA) ដោយមានការអញ្ជើញចូលរួមពីសំណាកវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យជប៉ុនសាន់រ៉ាយ (Sunrise Japan Hospital)ផងដែរ។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះនឹងមានការផ្តោតទៅលើប្រធានបទចំនួន២សំខាន់ក្នុងនោះរួមមាន៖
-ប្រធានបទ ៖ ជំងឺទឹកនោមផ្អែម និងការព្យាបាល
វាគ្មិន ៖ វេជ្ជបណ្ឌិត Hayashi Yoshifumi

-ប្រធានបទ ៖ ស្តានិតិកាយសម្បទា (Rehabilitation)
វាគ្មិន ៖ លោក Keng Chan Veasna

សិក្ខាសាលាដ៏មានសារប្រយោជន៍មួយនេះនឹងត្រូវបានរៀបចំឡើងនៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង ២:០០រសៀល រហូតដល់ម៉ោង ៤:៤០ ល្ងាច នៅឯសណ្ឋាគារកាំបូឌីយ៉ាណា (សាលទន្លេសាប)។ លោកអ្នកក៏ចូលរួមស្តាប់ដោយឥតគិតថ្លៃផងដែរ…

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ ហើយមានបំណងចុះឈ្មោះចូលរួមសូមចូលទៅកាន់ សិក្ខាសាលាសម្រាប់វេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្រ្ត

សម្រាប់ព័ត៌មានបន្ថែម៖ 
TEL : 011 972 997
E-mail : aingheak@imatokucambodia.com

កុំភ្លេចចូលរួមទាំងអស់គ្នា ដើម្បីស្វែងយល់បន្ថែមទៅលើប្រធានបទខាងលើនេះ…

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 2 មតិយោបល់
Chan Nara
ការរៀនមុខវិជ្ជាអ្វីមួយវាមិនមែនងាយស្រួល ហើយក៏មិនលំបាកដែរ។ បើយើងគិតតែលំបាកនោះ ការសិក្សាក៏មិនបានសំរេច ឬ មិនបានទទួលលទ្ឋផលល្អនោះទេ ។ ប៉ុន្តែមតិមួយចំនួនតែងតែរិះគន់ថា « រៀនចំណាយប្រាក់កាន់តែច្រើន យកវិញក៏កាន់តែលើសដើម » ឧទាៈ មួយភាគនៃវិជ្ជបណ្ឌិតគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើយ៉ាងណាអោយតែអញយកលុយដែលចំណាយពេលមុន យកមកវិញអោយស្មើដើម។ នេះគ្រាន់តែជាមតិតូចមួយ ដែលមើលឃើញសង្គមក្នុងពេលបច្ចុប្បនេះ ហើយសូមអាធ្យាយស្រ័យ មិនមែននិយាយសំដៅលើវិជ្ជបណ្ឌិតទាំងស្រុងនោះទេ ។
Clinic Community
សូមអរគុណសម្រាប់ការបញ្ចេញមតិយោបល់របស់អ្នក...ស្របពេលជាមួយគ្នានេះដែរ ពួកយើងក៏សង្កេតឃើញថា មានវេជ្ជបណ្ឌិតក៏ដូចជាក្រុមគ្រូពេទ្យជាច្រើនបាន និងកំពុងប្រកបវិជ្ជាជិវៈរបស់ខ្លួនប្រកបដោយក្រមសីលធម៌ និងគិតគូរដល់សុខភាពរបស់ប្រជាជនជាធំផងដែរ ដែលប្រាកដណាស់ជាការរួមចំណែកក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងប្រទេសយើង និងធ្វើឲ្យប្រជាជនមានទំនុកចិត្តលើសេវាសុខភាពរបស់ខ្លួនផងដែរ...

reply

Bouy nhakhvieng

I would like to attend this symposium.

Admin
Yes, please come :) it's free of charge

reply

ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧