[ខ្លឹមៗ] វិធីសាស្រ្តដែលល្អប្រសើរក្នុងព្យាបាលជំងឺក្រួសស្ទះនៅផ្លូវទឹកប្រម៉ាត់

()
95
ដោយ : Editor

    ក្រួសក្នុងទឹកប្រមាត់ជាជំងឺដែលត្រូវបានជួបប្រទះច្រើនបំផុតមិនថានៅកម្ពុជាផ្ទាល់ឬបណ្តាប្រទេសផ្សេងទៀតជាមួយនឹងអត្រាជាង ១៥% នៃប្រជាជនទូទាំងសកលលោក។ធម្មតាវានឹងមិនបង្កឲ្យជារោគសញ្ញាណាមួយឡើយក៏ប៉ុន្តែវាអាចចេញជារោគសញ្ញាបាននៅពេលក្រួសនោះរំកិលដល់កន្លែងមាត់រន្ធរបស់វា និងធ្វើឲ្យស្ទះច្រកចេញរបស់ទឹកប្រមាត់។ 

រោគសញ្ញាដែលលេចចេញភាគច្រើនគឺការឈឺចុកចាប់នៅក្នុងពោះផ្នែកខាងក្រោមឆ្អឹងជំនីខាងស្តាំឬក៏ឈឺនៅចុងដង្ហើម។ការឈឺចាប់នេះមានលក្ខណៈពិសេសដែលអាចឲ្យវេជ្ជបណ្ឌិតធ្វើការកំណត់សម្គាល់បានគឺការឈឺចាប់ខ្លាំងរហូតធ្វើឲ្យអ្នកជំងឺអត់ដង្ហើមភ្លាមដើម្បីបន្ថយការឈឺនៅពេលយើងប្រាប់អ្នកជំងឺឲ្យដកដង្ហើមចូលជ្រៅដែលធ្វើឲ្យសន្ទះទ្រូងសង្កត់ថ្លើមនិងថង់ទឹកប្រមាត់ធ្លាក់ចុះក្រោមប៉ះជាមួយដៃដែលយើងសង្កត់នៅក្រោមឆ្អឹងជំនីរបស់អ្នកជំងឺ។គួរបញ្ជាក់ថា ប្រសិនបើអ្នកជំងឺមានលេចចេញជារោគសញ្ញាលើសពី ៦ ម៉ោង ត្រូវប្រយ័ត្នព្រោះអ្នកជំងឺលេចចេញជារោគសញ្ញានៃផលវិបាកហើយ។

ក្នុងករណីដែលក្រួសរំកិលចេញពីថង់ទឹកប្រមាត់មកស្ទះនៅផ្លូវទឹកប្រមាត់ផ្នែកខាងក្រោមឬផ្លូវទឹកលំពែងការព្យាបាលតម្រូវឲ្យមានការដកយកគ្រាប់ក្រួសនោះចេញជាបន្ទាន់ទើបអ្នកជំងឺអាចជាសះស្បើយ។គួរបញ្ជាក់ថាការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចតែម្យ៉ាងក្នុងករណីនេះមិនអាចព្យាបាលអ្នកជំងឺឲ្យបានជាសះស្បើយបានឡើយ។ជាទូទៅការដកគ្រាប់ក្រួសចេញពីកន្លែងស្ទះអាចធ្វើទៅបានតាមវិធី២យ៉ាងគឺការវះកាត់និងការចាប់យកក្រួសចេញដោយម៉ាស៊ីន Endoscopy ដែលគេឲ្យឈ្មោះថា Endoscopy Retrograde Cholangiopancreatography (ERCP)។ ដោយឡែក នៅកម្ពុជា ERCP ទើបនឹងត្រូវបានយកមកអនុវត្តនៅអំឡុងចុងឆ្នាំ ២០១៤ នេះប៉ុណ្ណោះ ដោយមន្ទីរពេទ្យកាល់ម៉ែត រហូតមកដល់ពេលនេះបច្ចេកទេសនេះត្រូវបានបានអនុត្តយ៉ាងជោគជ័យលើការព្យាបាលអ្នកជំងឺកម្ពុជាជាច្រើនរូបរួចមកហើយផងដែរ។

បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គី វុត្ថា ប្រធានផ្នែកក្រពះ ពោះវៀន ថ្លើមនៃមន្ទីរពេទ្យកាល់ម៉ែត        

ស្វែងយល់បន្ថែម៖ មធ្យោបាយទីមួយក្នុងការព្យាបាល ជំងឺក្រួសស្ទះនៅផ្លូវទឹកប្រមាត់

©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧