[ខ្លឹមៗ]  ច្រមុះបាត់បង់ក្លិន ជាសញ្ញាដាស់តឿនឲ្យអ្នកគួរមានការយកចិត្តទុកដាក់

()
913
ដោយ : Healthtime Public Editor

ច្រមុះដើរតួយ៉ាងសំខាន់ជាអ្នកដឹកនាំខ្យល់អុកស៊ីសែនចូលក្នុងរាងកាយ ដើម្បីជាឥន្ធនៈសម្រាប់ដុតបំលែងថាមពលរបស់មនុស្សយកមកប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ។ ប៉ុន្តែពេលបច្ចុប្បន្ន ច្រមុះអាចមានជំងឺច្រើន បើអ្នកមិនការថែទាំបានដិតដល់ ឧទាហរណ៍៖ ជំងឺអាល្លីហ្ស៊ីច្រមុះ ជំងឺឫសដូងច្រមុះជាដើម។  

ឫសដូងច្រមុះ គឺជាដុះសាច់ច្រមុះមួយប្រភេទដែលបណ្តាលមកពីការរលាកសាច់ច្រមុះរ៉ាំរ៉ៃ។ មិនមែនត្រឹមតែប៉ុណ្ណោះទេ ជំងឺដុះសាច់ច្រមុះនេះមានអត្រាការកើតប្រមាណជា២% ទៅ៤%នៃចំនួនប្រជាជន និងមិនប្រកាន់អាយុ ឬភេទនោះទេ ពោលគឺការដុះសាច់ច្រមុះនេះកើតមានលើមនុស្សប្រុស ក៏ដូចជាមនុស្សស្រី។ 

ឫសដូងច្រមុះ ជាជំងឺមួយប្រភេទដែលមនុស្សមួយចំនួនធ្លាប់ឆ្លងកាត់ ដែលបណ្តាលឲ្យមានការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់គេ។ ចំពោះជំងឺនេះ មានរោគសញ្ញាសំខាន់ដែលមានដូចជា៖ តឹងច្រមុះ ហៀរសំបោរ បាត់បង់ក្លិន។ មិនតែប៉ុណ្ណោះ វាក៏មានរោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀតផងដែរដូចជា៖ ធ្វើឲ្យមានការផ្លាស់ប្តូរសម្លេង (ក្រងួរ) មានការឈឺក្បាល ឈឺបំពង់កជាដើម។ថ្វីបើវាជាច្រមុះមែនតែវាមានលក្ខណៈមួយចំនួនដែលខុសប្លែកបន្តិចបន្តួចពីប្រភេទនៃជំងឺផ្សេងៗទៀត។ ការខុសប្លែកទាំងនោះមានដូចជា៖ បណ្តាលឲ្យមានការតឹងច្រមុះខ្លាំងឡើងៗបន្តិចម្តងៗរហូតដកដង្ហើមតាមច្រមុះលែងបាន។ ទោះបីលក្ខណៈរបស់ជំងឺដុះសាច់ច្រមុះមានការលំបាកសម្រាប់អ្នកជំងឺក៏ដោយប៉ុន្តែជំងឺនេះមិនបណ្តាលឲ្យមានការឆ្លងដល់អ្នកដទៃនោះទេ។

លោកវេជ្ជបណ្ឌិតកែវ សុវណ្ណ ឯកទេសជំងឺច្រមុះ​ ត្រចៀក បំពង់ក មានប្រសាសន៍ថា «ដើម្បីបង្ការជំងឺនេះ យើងត្រូវតែឆាប់ទទួលយកសេវាព្យាបាលនៅពេលដែលមានជំងឺផ្តាសាយចៀសវាងការរលាកសាច់ច្រមុះយូររ៉ាំរ៉ៃ»។ ចំពោះអ្នកដែលកើតជំងឺនេះ​គួរប្រញាប់រួសរាន់ធ្វើការព្យាបាល ដើម្បីចៀសចវាងការធ្លាក់ទៅរកភាពធ្ងន់ធ្ងរដែលឈានទៅដល់ការវះកាត់បណ្តាលឲ្យខាតពេលវេលា និងប្រាក់កាក់៕

ស្វែងយល់បន្ថែម៖ ជំងឺឫសដូងច្រមុះក៏អាចមកពីកត្តាគ្រួសារផងដែរ

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧