[ខ្លឹមៗ] ផលវិបាកនានានៃជំងឺម៉្ញូបលើកុមារ          

()
138
ដោយ : Editor

ក្មេងនៅក្នុងទីក្រុងត្រូវបានគេរកឃើញថាកើតជំងឺម្ញ៉ូបច្រើនជាងក្មេងដែលរស់នៅជនបទ​។

​ជំងឺម្ញ៉ូបអាចកើតមាននៅលើកុមារតូចៗដែលឪពុកម្តាយអាចដឹងថាកូនរបស់ខ្លួនម្ញ៉ូបបានតាមរយៈការឃើញក្មេងធ្វើព្រិចភ្នែកឲ្យតូចនៅពេលសម្លឹងរបស់នៅឆ្ងាយហើយនៅពេលមើលទូរទស្សន៍ពួកគាត់តែងតែទៅឈរនៅជិតកញ្ចក់ទូរទស្សន៍ និងជារឿយៗតែងតែប្រាប់មនុស្សធំថាគាត់មើលរបស់ឆ្ងាយមិនច្បាស់ទេ។ ក្នុងករណីជាមួយគ្នាផងនោះ​ប្រសិនបើកុមារមិនបានទទួលការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលមួយត្រឹមត្រូវកុមារអាចមានផលវិបាកជាច្រើនក្នុងការរស់នៅ ជាពិសេសការសិក្សារៀនសូត្រ។ផលវិបាកវាអាចនឹងកើតមានឡើងចំពោះកុមារផ្ទាល់ និងមនុស្សនៅជុំវិញខ្លួនរបស់គាត់ដូចជា៖
-វិវឌ្ឍទៅជាភ្នែកខ្ជិល (Lazy eyes)៖ 
ករណីម្ញ៉ូបនេះកើតឡើងលើកុមារតាំងពីពួកគាត់មានអាយុក្រោម៨ឆ្នាំហើយឪពុកម្តាយមិនបានដឹងថាកូនមានម្ញ៉ូប ឬមិនបានប្រើប្រាស់វ៉ែនតានោះ ពេលដែលគាត់មានអាយុច្រើនជាង៨ឆ្នាំ ភ្នែករបស់គាត់នឹងវិវឌ្ឍទៅជាភ្នែកខ្ជិលពោល គឺទោះបីជាគាត់ពាក់វ៉ែនតានៅពេលធំក៏ដោយក៏គាត់មិនអាចមើលឆ្ងាយច្បាស់ដែរ។
វិវឌ្ឍទៅភ្នែកស្រលៀង
-ការសិក្សាថយចុះ៖ ដោយសារតែកុមារមិនអាចមើលឃើញច្បាស់ នោះការចាប់យកមេរៀនរបស់គាត់ក៏មិនបានល្អដែរ។
-គ្រោះថ្នាក់ពេលបើកបរ៖ ការមើលមិនច្បាស់ធ្វើឲ្យអ្នកបើកបរពិបាកក្នុងការពិនិត្យមើលផ្លូវ ឬភ្នែកមិនរហ័ស។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត  ចង់ផ្តាំទៅកាន់មាតាបិតាគ្រប់រូបថា គួរយកកូនទៅពិនិត្យភ្នែកមុនពេលពួកគាត់ចូលរៀន ដើម្បីការពារការវិវឌ្ឍទៅរកជំងឺភ្នែកខ្ជិល ឬស្រលៀង ហើយប្រសិនបើពួកគាត់ត្រូវបានរកឃើញថាមានម្ញ៉ូបហើយនោះ ត្រូវឲ្យកូនរបស់លោកអ្នកពាក់វ៉ែនតា ដើម្បីឲ្យកូនៗរបស់អ្នកមើលឃើញច្បាស់ និងការពារការវិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរឡើង និងមិនគួរមានជំនឿថា «ការពាក់វ៉ែនតានេះអាចធ្វើឲ្យម្ញ៉ូបកាន់តែឡើងដឺក្រេ» ។


បកស្រាយដោយ៖ លោកវេជ្ជបណ្ឌិត ស៊ុន សារិន  អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង។

ស្វែងយល់បន្ថែម៖ ម្ញ៉ូបជំងឺត្រូវតាមដានលើកុមារ

©2017រក្សាសិទ្ធិគ្រប់យ៉ា​ដោយHealthtimeCorporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល
ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧