[ខ្លឹមៗ] ការដកសក់អាចមកពីបញ្ហាផ្លូវចិត្ត និងបាត់បង់សម្រស់មួយផ្នែកដែរ

សក់ជ្រុះ ជាបញ្ហាមួយដែលគ្រប់គ្នាតែងជួបប្រទះស្ទើរតែរៀងរាល់ថ្ងៃ ក្នុងនោះផងដែរ វាមានច្រើនប្រភេទ និងមានមូលហេតុផ្សេងៗពីគ្នា។ Trichotillomania ជាប្រភេទជំងឺជ្រុះសក់ម៉្យាង ដែលបណ្តាលមកពីការមានទម្លាប់ដកសក់ខ្លួនឯងដោយការញៀន ហើយបន្តការដកសក់នេះជាប្រចាំ។​ ចំណុចមួយទៀត អ្នកដែលមានបញ្ហានេះ អាចដោយសារគាត់មានបញ្ហាចិត្តសាស្ត្រ (mental health problem) ឬ វិបត្តិផ្លូវចិត្ត ហើយភាពតឹងតែងក្នុងអារម្មណ៍ក៏អាចឈានទៅរកការដកសក់ដោយមិនដឹងខ្លួនដែរ។

 Trichotillomania មិនមែនជាជំងឺតពូជនោះទេ ហើយក៏មិនមានមូលហេតុច្បាស់លាស់ដែរ។ បើយោងតាមទ្រឹស្តីដោយសារគាត់មានអារម្មណ៍តឹងតែងបញ្ហាផ្លូវចិត្តឬការប៉ះពាល់ទៅលើអារម្មណ៍បណ្តាលឲ្យអ្នកជំងឺចេះតែដកសក់និយាយរួមសក់ជ្រុះដោយដកខ្លួនឯងជាលក្ខណៈញៀននិងទម្លាប់របស់គាត់ផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា ភាគរយនៃ Trichotillomania ដែលគេតែងជួបប្រទះភាគច្រើន គឺទៅលើស្ត្រីជាងបុរស។
ប្រសិនបើគាត់មិនបានទទួលការព្យាបាលឲ្យបានទាន់ពេលវេលាទេនោះ  គឺប៉ះពាល់ដល់គុណភាពជីវិតរបស់ពួកគេដូចជាធ្វើឲ្យបុគ្គលនោះមិនអាចចូលរួមនៅក្នុងសង្គមមានភាពខ្មាស់អៀនខ្លួនឯងនិងចូលចិត្តនៅដាច់ពីគេ។មួយវិញទៀតអ្នកជំងឺអាចប្រឈមជាមួយនឹងការជ្រុះសក់អស់ដោយសារសក់គាត់ដុះមិនទាន់ (ទំពែក)។

ជាចុងក្រោយលោកវេជ្ជបណ្ឌិតបានមានសេចក្តីផ្តាំផ្ញើដល់ប្រជាជនទូទៅ​ពិសេសបុគ្គលដែលចូលចិត្តទម្លាប់ដកសក់គួរបញ្ឈប់សកម្មភាពទាំងនេះនិងអាចជួបគ្រូពេទ្យជំនាញដើម្បីទទួលការពិគ្រោះឲ្យបានច្បាស់លាស់ ប្រសិនអ្នកនៅតែមិនអាចបញ្ឈប់សកម្មភាពដកសក់នោះបាន៕

បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ជំនាញសើស្បែក ព្រមទាំងជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា 

ស្វែងយល់បន្ថែម៖ ដឹងទេថាទម្លាប់ដកសក់ទាក់ទងនឹងបញ្ហាផ្លូវចិត្ត?

©2017រក្សាសិទ្ធិគ្រប់យ៉ា​ដោយHealthtimeCorporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល
ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧