ជួបជាមួយអ្នកជំនាញថ្ងៃទី២៥ តុលានេះ ដើម្បីស្វែងយល់ពីរបៀបធ្វើអាជីវកម្មនៅសម័យ Digital!

()
290
ដោយ : Editor

តើកត្តាអ្វីដែលក្រុមហ៊ុនទើបធ្វើអាជីវកម្មថ្មីអាចរីកចំរើនទៅនាសម័យ Digital ? ហើយអ្វីជាដើមទុនចំបងក្នុងការធ្វើអាជីវកម្ម? តើយុទ្ធសាស្រ្តអ្វីដែរអនុញ្ញាត​អោយក្រុមហ៊ុនមួយរីកចំ​រើនខ្លាំង​ទៅមុខបាន? តើយុទ្ធសាស្ត្រនិងតិកនិកដែលអនុញ្ញាតអោយក្រុមហ៊ុនមួយជ្រៀតចូលក្នុងទីផ្សារបានរហ័សក្នុងសម័យ Digital? 

ក្នុងន័យផ្តល់ជាការចំលែកបទពិសោធន៍​ក៏ដូចជាផ្តល់កម្លាំងចិត្តដល់ម្ចាស់អាជីវកម្មថ្មីៗ ក៏ដូចជាម្ចាស់អាជីវកម្មដែលកំពុងដំណើរការ និងត្រូវការពង្រីកអាជីវកម្មនោះ​ជាថ្មីម្តងទៀតក្នុងខែតុលានេះ ផាកកាហ្វេ និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំមានកិត្តិយសអញ្ជើញវាគ្មិនដ៏ល្បីល្បាញចំនួន០២រូបមកធ្វើការបកស្រាយពីវិធីសាស្រ្តក្នុងការធ្វើអាជីវកម្ម ក៏ដូចជាចែករំលែកបទពិសោធន៍របស់លោកកន្លងមកក្នុងកម្មវិធីកិច្ចសន្ទនារពាណិជ្ជកម្មដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ“គន្លឹះជោគជ័យក្នុងការធ្វើអាជីវកម្មសម័យ Digital?”

វាគ្មិនកិត្តិយសកំពូលចំនួនពីររូបដែលនឹងមកចែករំលែកបទពិសោធន៍ដ៏មានតម្លៃរបស់ពួកគាត់រួមមាន ៖ 
-MR. KHiM Sok HENG Founder & Chairman Learning for Success Institute
-Mr. Chy Sila CEO Sabay Digital Corporation.

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ តុលា ចាប់ពីម៉ោង០៥ និង៣០នាទីល្ងាចតទៅ នៅផាកកាហ្វេសាខាផ្លូវបឹងកេងកងត្រសក់ផ្អែម។  Location Map: https://goo.gl/yzJjBX

កុំស្ទាក់ស្ទើរ ! បើចង់ចូលរួមសូមចុះឈ្មោះ ទីនេះ ឬទំនាក់ទំនងមកលេខ៖ 012 23 28 23 / 012 23 28 22

សូមកុំភ្លេចចូលរួមទាំងអស់គ្នាជាមួយកម្មវិធីសន្ទនាពាណិជ្ជកម្មប្រចាំខែតុលានេះនៅផាកកាហ្វេបឹងកេងកងត្រសក់ផ្អែម លោកអ្នកនឹងទទួលបានពត័មានក៍ដូចជាយុទ្ធសាស្រ្តថ្មីៗក្នុងការធ្វើអាជីវកម្មនិងជាពិសេសឱកាសជួបទំនាក់ទំនងផ្លាស់ប្តូរនាមបណ្ណ័ជាមួយម្ចាស់អាជីវកម្មម្ចាស់ក្រុមហ៊ុនក៍ដូចជាបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននីមួយៗជាពិសេសលោកអ្នកចូលរួមទាំងអស់នឹងមានឱកាសជួបផ្ទាល់ជាមួយម្ចាស់សហគ្រិនដែរបានចូលរួម និងពិភាក្សាគ្នាចែករំលែកបទពិសោធន៍ក៏ដូចជាឱកាសក្នុងការពង្រីកអាជីវកម្មរបស់លោកអ្នក។ 


***បញ្ជាក់តម្លៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រាច់។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយ
ចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Has 0 មតិយោបល់
ទុកឱ្យឆ្លើយតប | ចូល​គណនី​យ | ចុះឈ្មោះ
logo

លេខទំនាក់ទំនង : 069 888 959, 069 888 112, 077 888 076

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ Healthtime ឆ្នាំ២០១៧